ទម្លាប់ប្រជាជន​ជប៉ុន ទទួល​ទាន​របស់​ទាំង ៥ នេះ​ដើម្បី​ការពារ​កុំ​ឲ្យ​ឡើងសក់​ស្កូវ

មិន​ថា​តែ​មនុស្ស​ចាស់​ឬ​ក្មេងៗ ខ្លះ​អាយុ​ទើប​ស្រករ​ជាង ២០ ដោះ​ស្កូវ​ពេញ​ក្បាល​បាត់​ទៅ​ហើយ។ ជា​ការ​ពិត​គ្មាន​នរណា​ចង់​ឲ្យ​អ្នក​ដទៃ​មើល​មក​ថា​យើង​ចាស់​មុន​អាយុ​នោះ​ឡើយ។

Qq

មក​អាន​អត្ថបទ​នេះ​អ្នក​ប្រាកដ​ជា​អាច​ដោះស្រាយ​បញ្ហា​ខាង​លើ​បាន ដោយ​តាម​ការ​ចែករំលែក​ពី​ជនជាតិ​ជប៉ុន​គឺ​ពួក​គេ​ទម្លាប់​ទទួលទាន​អាហារ​ ៥ ប្រភេទ​នេះ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​សក់​ស្កូវ៖

១) ល្ង​ខ្មៅ

Black Sesame

ល្ង​ខ្មៅ​គឺ​ជា​អាហារ​មួយ​ក្នុង​ចំណោម​អាហារ​ជា​ច្រើន​ទៀត​ដែល​ប្រជាជន​ជប៉ុន​បរិភោគ​ប្រចាំ​ថ្ងៃ។ វា​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ដែល​មាន​ប្រយោជន៍​ក្នុង​ការ​រំញោច​កោសិកា​សារធាតុ​ពណ៌​សក់ និង​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​នូវ​ការ​កើន​ឡើង​នៃ​សក់​ស្កូវ​ដែល​បណ្តាល​មក​ពី​ភាព​ចាស់។

២) សារ៉ាយ​សមុទ្រ

12317_report_title_680

វា​ក៏​ជា​ប្រភេទ​អាហារ​មួយ​ដែល​ប្រជាជន​ជប៉ុន​រមែង​បរិភោគ​ដែរ ដោយ​ភាគ​ច្រើន​ពួក​គេ​យក​ទៅ​ខ្ចប់​ជាមួយ​បាយ ហើយ​វា​សំបូរ​ទៅ​ដោយ​សារធាតុ​អ៊ីយ៉ូត ដែល​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​កោសិកា​មេឡានីន​ដំណើរការ ជា​ធាតុ​ផ្សំ​ធ្វើ​ឲ្យ​សក់​ប្រែ​មក​ពណ៌​ខ្មៅ។

៣) ឈីស

4cc1d64f92fef46d526408c3ed86f748897fa1f8

កង្វះ​សារធាតុ​អាមីណូអាស៊ីត ក៏​ជា​ដើមចម​ធ្វើ​ឲ្យ​សក់​ប្រែ​ពណ៌​ផង​ដែរ បែប​នេះ​ការ​ទទួល​ទាន​ឈីស​អាច​បំពេញ​ឲ្យ​វា​មាន​ភាព​គ្រប់គ្រាន់ និង​ការពារ​ការ​ប្រែ​ពណ៌​សក់​មក​ជា​សក់​ស្កូវ​បាន។ អ្នក​គួរ​ទទួល​ទាន​ឈីស​ចន្លោះ​ពី ៥០ ទៅ ២០០ ក្រាម​ក្នុង​មួយ​ថ្ងៃ​គឺ​ល្អ​បំផុត។

៤) អូយស្ទឺរ

118700618_164650078580381_6377671140318949577_o

ជា​ប្រភេទ​អាហារ​មួយ​ដែល​មាន​សារធាតុ​សំខាន់​ក្នុង​ការ​ដំណើរការ​ផលិត​ជាតិ​មេឡាញីន។ តាម​ការ​ណែនាំ​ពី​ប្រភព​គេហទំព័រ​ជំនាញ​បង្ហើប​ថា ​ការ​ទទួល​ទាន​អតិបរមា​ត្រឹម​អូយស្ទឺរ ២ ក្នុង​មួយ​ថ្ងៃ​បាន​ហើយ​គឺ​ល្អ​បំផុត។

៥) ខ្ញី

9574c759 Ac51 4b73 9165 Dcb8092e1d2a

ខ្ញី​ជា​ឱសថ​ទិព្វ​មួយ ដែល​ក្រៅ​ពី​ជួយ​ឲ្យ​ចរន្ត​ឈាម​រត់​ស្រួល ជាង​នេះ​វា​ក៏​ធ្វើ​ឲ្យ​លំហូរ​ឈាម​នៅ​ផ្នែក​ក្បាល​ដំណើរការ​ល្អ ដែល​ជួយ​ដល់​ស្បែក​ក្បាល​ផង​ដែរ។

បញ្ជាក់​ថា បើ​និយាយ​ពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​សក់​ស្កូវ​គឺ​រួម​មាន​ដូច​ជា​ការ​ស្រ្តេស ការ​ជក់​បារី ការ​គេង​មិន​គ្រប់គ្រាន់ និង​ការ​ប្រើប្រាស់​សារធាតុ​គីមី​ច្រើន​ពេក​ទៅ​លើ​ស្បែក​ក្បាល៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក