ជួយ​បាន​ច្រើន​ណាស់! របៀប​ប្រើ​ទឹក​ក្រូច​ឆ្មា​ឲ្យ​ត្រូវ​តាម​ក្បួន​ខ្នាត អាច​ជួយ​អ្នក ៥ ចំណុច​ធំៗ​នេះ

ក្រូច​ឆ្មា​ជា​អាហារ​មួយ​ប្រភេទ ដែល​មាន​រសជាតិ​ជូរ ប៉ុន្តែ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ដែល​អាច​បន្សាប​នៅ​អាស៊ីត​ក្នុង​រាងកាយ​មនុស្ស​បាន។ ក្រៅ​ពី​ជួយ​ដល់​សុខភាព ​ការ​ទទួល​ទាន​ទឹក​ក្រូច​ឆ្មា​ក៏​ថែម​ទាំង​ជួយ​បំបាត់​មុខ​មុន ជួយ​សម្រក​ទម្ងន់ និង​ជួយ​ដល់​ស្បែក​ថែម​ទៀត​ផង។

ខាង​ក្រោម​បង្ហាញ​ពី​ការ​ទទួល​ទាន​និង​របៀប​ប្រើប្រាស់​ទឹក​ក្រូច​ឆ្មា​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ធំ ៥៖

១) ទទួល​ទាន​ទឹក​ក្រូច​ឆ្មា​ជាមួយ​ទឹក​ក្តៅ​អុនៗ​នៅ​ពេល​ព្រឹក​ព្រលឹម

1

ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ក៏​អាច​ជួយ​សម្អាត​ពោះវៀន រី​ឯ​ក្រូច​ឆ្មា​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​សេ ក៏​ជួយ​បន្សាប ហ្រ្វី​រ៉ាឌីកាល ដែល​កើត​ចេញ​ពី​ការ​បរិភោគ​ចំណី​អាហារ ការ​ចម្អិន​មិន​ត្រឹមត្រូវ និង​កើត​ចេញ​ពី​ការ​ផលិត​ថាមពល​ក្នុង​រាងកាយ។

២) ទទួល​ទាន​ទឹក​ក្រូច​ឆ្មា​មុន​ចូល​ដំណេក

3

វា​អាច​ជួយ​ឲ្យ​មុខ​មាន​សភាព​ភ្លឺថ្លា​និង​ភ្លឺ​ចែងចាំង។

៣) ទទួល​ទាន​ទឹក​ក្រូច​ឆ្មា​ជាមួយ​សូដា

2

នៅ​ពេល​កម្រិត​សីតុណ្ហភាព​ក្នុង​ខ្លួន​កើន​ឡើង យើង​អាច​ផឹក​វា​ដើម្បី​ជួយ​កាត់​បន្ថយ​កម្តៅ ជា​ពិសេស​ក្រោយ​ពេល​ហាត់ប្រាណ អាច​ផឹក​ទឹក​ក្រូច​ឆ្មា​លាយ​សូដា​គឺ​ល្អ​បំផុត។

៤) យក​ទឹក​ក្រូច​ឆ្មា​ទៅ​លាប​លើ​ផ្ទៃ​មុខ​ដែល​មាន​មុន

4

យក​ទឹក​ក្រូច​ឆ្មា​ទៅ​លាប​នៅ​លើ​ផ្ទៃ​មុខ​ដែល​មាន ហើយ​ទុក​ចោល​មួយ​យប់ នៅ​ព្រឹក​ស្អែក​អ្នក​នឹង​បាន​ឃើញ​លទ្ធផល។

៥) អាច​បំបាត់​ស្នាម​អុជ​ខ្មៅ

10356144_377183049157092_7867697811793661714_n

ស្រដៀង​គ្នា​នឹង​ចំណុច​ទី ៤ ដោយ​អ្នក​គ្រាន់​តែ​យក​ទឹក​ក្រូច​ឆ្មា​មក​លាប​នៅ​លើ​ផ្ទៃ​មុខ ហើយ​ទុក​វា​ចោល ៥ នាទី ដោយ​ធ្វើ​បែប​នេះ​រៀងរាល់ ១ សប្តាហ៍​ម្តង ក៏​អាច​កាត់​បន្ថយ​ស្នាម​អុជ​ខ្មៅ​បាន​ដែរ៕

ប្រភព៖ Gangbeauty | ប្រែ​សម្រួល៖ ក្នុង​ស្រុក