ជឿថាមានមនុស្សជាច្រើនធ្លាប់បានជួប បទពិសោធន៍ដែលមានមូសខ្លាញីរមែងហោះមកក្រវែលចុះឡើងក្បែរត្រចៀក ហើយលឺសំឡេងរំខានមួយ ដែលយើងនិយមនិយាយថា មូសច្រៀងក្បែរត្រចៀករំខានឲ្យគេងមិនលក់។
តើនោះមកពីមូលហេតុអ្វី ហើយមានដំណោះស្រាយបែបណា? តាមរបាយការណ៍ពី Brightside យើងបង្ហាញដូចខាងក្រោម៖
តាមការស្រាវជ្រាវ សត្វមូសដែលហោះមករកយើង គឺដោយសារទាក់ទាញចេញពីក្លិនខ្លួនរបស់យើងនោះឯង ហើយមួយផ្សេងទៀតនៅពេលគេងយើងទម្លាប់យកភួយគ្រប់ជិតមួយដងខ្លួន នៅសល់តែផ្នែកក្បាល ហើយត្រចៀកជាផ្នែកកខ្វក់មួយនៃដងខ្លួន ដែលធ្វើឲ្យមូសចូលចិត្តហោះមកក្រវែលខ្លាំងបំផុត។
សំឡេងដែលចេញពីសត្វមូសនោះ គឺមិនមែនវាច្រៀងអ្វីនោះទេ ផ្ទុយទៅវិញវាគឺជាសំឡេងដែលកើតចេញពីការត្រដាងស្លាបចុះឡើង ជាមួយល្បឿនលឿនបំផុត ២៥០ Motions ក្នុងមួយវិនាទី។ តាមដឹងសំឡេងនេះ ក៏ត្រូវបានគេដឹងថា ជាការប្រាស្រ័យទាក់ទងរវាងសត្វមូសគ្នាវាផងដែរ។
ដំណោះស្រាយ៖
ជាទូទៅសត្វមូសវាចាប់អារម្មណ៍លើពណ៌ងងឹត អ៊ីចឹងសូមស្លៀកពាក់ឈុតគេងពណ៌ស្រស់ៗ
ចាំបាច់ត្រូវងូតទឹកសម្អាតខ្លួនមុនចូលគេង ដើម្បីកុំឲ្យមានញើសជាប់ខ្លួន
ជៀសវាងការទទួលទានស្រា
គេងក្រោមកង្ហារមានខ្យល់បក់ខ្លាំង
ដាក់ប្រភេទផ្កា Lavender ផ្កាកុលាប ឬរុក្ខជាតិដែលប្រឆាំងនឹងសត្វមូស៕