លោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ បានស្នាដៃផលិតភាពយន្តជាច្រើនសុទ្ធតែជាស្នាដៃល្បីល្បាញ ជាពិសេសគឺខ្សែភាពយន្តជីវិតចុងក្រោយនិយាយពីការលះបង់របស់ឪពុកម្នាក់ដើម្បីកូនៗ ធ្វើឱ្យអ្នកទស្សនាស្រក់ទឹកភ្នែកក្តុកក្តួលពេញរោងកុន នោះគឺ រឿង «ដើម្បីកូន»។
កាន់តែពិសេសដើម្បីផ្តល់ឱកាសសម្រាប់អ្នកដែលស្រលាញ់វិស័យភាពយន្ត ពេលនេះ លោក កថាជ័យ បានប្រកាសថានឹងបង្កើតសិក្ខាសាលាស្តីពីភាពយន្តមួយ ដើម្បីបកស្រាយពីបទពិសោធន៍នៃការផលិតភាពយន្ត ដល់អ្នកចូលរួមចំនួន ១៦៨នាក់ ក្នុងតម្លៃសំបុត្រពិសេសត្រឹមតែ ៥ដុល្លារតែប៉ុណ្ណោះ ថែមទាំងមានការផ្តល់ជូនកម្មវិធីជាច្រើនទៀត។
តាមរយៈគណនីហ្វេសប៊ុក លោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ បានឱ្យដឹងថា៖ «សិក្ខាសាលាស្តីពីភាពយន្ត ឧិកាសមានតែ ១៦៨នាក់📽 ទស្សនាភាពយន្តរឿង ដើម្បីកូន 🎬 ជួបជាមួយអ្នកដឹកនាំរឿង និងសម្តែងចែករំលែកនិងសំណួរចម្លើយ ពីបទពិសោធន៍ផលិតភាពយន្ត ដឹកនាំរឿង និពន្ធនិងសម្តែង តម្លៃសំបុត្រម្នាក់ ៥ដុល្លារ ទទួលបានសៀវភៅភាពយន្ត ដើម្បីកូន១ក្បាល🎬 ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោងបញ្ចាំង១០ព្រឹក នៅរោងភាពយន្ត មេជ័រស៊ីណេផ្លិច ផ្សារទំនើបអេអន២🎬 ទំនាក់ទំនងទូរស័ព្ទលេខ ០៦៩ ២៣៩ ៧៨៩ 🎬 សូមទំលាក់លេខទូរស័ព្ទរបស់លោកអ្នកខាងក្រោម និងប្រាប់ចំនួនមនុស្សដែលចូលរួម យើងខ្ញុំនិងទំនាក់ ទំនងរៀបចំឈ្មោះចូលរួម🙏»។
អាស្រ័យហេតុនេះហើយ សម្រាប់សាធារណជនដែលមានចំណាប់អារម្មណ៍ពីកុន និងស្នេហាវិស័យភាពយន្ត ដែលមានបំណងចូលរួមសិក្ខាសាលាភាពយន្តនេះអាចទំនាក់ទំនងចុះឈ្មោះតាមរយៈព័ត៌មានខាងលើនេះ៕