ផ្ដើម​ស្នេហ៍​ដំបូងៗ​បើ​ជួប​រឿង​ទាំង ៩ ចំណុច​នេះ ​គួរ​រៀន​កាត់​ចិត្ត​ពី​គេ​ទៅ​កុំ​ឲ្យ​ឈឺចាប់​ទាន់

មតិ​ជា​ច្រើន​តែងតែ​លើក​ឡើង​ថា "ស្នេហា" ​ប្រៀប​បាន​ដូច​ជា​មនុស្ស​ខ្វាក់ ដោយ​ពេល​ខ្លះ​ទោះ​ដៃ​គូ​ម្ខាង​ទៀត​មាន​កំហុស ឬ​ធ្វើ​នូវ​អ្វី​ដែល​មិន​គប្បី​ក៏​ម្ខាង​ទៀត​មិន​ប្រកាន់​ទោសពៃរ៍​អ្វី​ដែរ។

ការ​ដែល​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​មនុស្ស​ដែល​អ្នក​ព្រម​ទទួល​យក​គ្រប់​យ៉ាង ទាំង​ដែល​ដឹង​ថា​ការ​ពិត​វា​ជា​រឿង​ខុស​ឆ្គង ហើយ​អ្នក​នៅ​តែ​ខំប្រឹង​ទៅ​ទាំង​ត្រដាប.ត្រដួស​ថែម​ទៀត នោះ​ស្នេហា​របស់​អ្នក​គឺ​មិន​អាច​គង់វង្ស​បាន​ឡើយ។ ជា​ចុង​ក្រោយ​នៅ​ទី​បញ្ចប់​អ្នក​ដែល​ឈឺ​ចាប់​ខ្លាំង​ពិត​ប្រាកដ​គឺ​ជា​រូប​អ្នក ដែល​ជា​អ្នក​ព្រម​សម្រប​តាម​គេ​គ្រប់​យ៉ាង ទាំង​ដែល​ការ​ពិត​ខ្លួន​ឯង​មិន​ពេញ​ចិត្ត។

ណែនាំ​សម្រាប់​អ្នក​មាន​ស្នេហា​ថ្មីថ្មោង ឬ​ទើប​ប្រលូក​ក្នុង​រឿងរ៉ាវ​ស្នេហា អ្នក​គួរ​គប្បី​យល់​ឲ្យ​បាន​ស៊ី​ជម្រៅ ហើយ​ប្រសិន​ចាប់​អារម្មណ៍​ថា​ដៃ​គូ​ស្នេហា​របស់​អ្នក​បង្ហាញ​នូវ​អត្តចរិត​ទាំង ៥ នេះ​អ្នក​គួរ​រៀន​កាន់​ចិត្ត និង​ដក​ខ្លួន​ឲ្យ​ហើយ​ទៅ បើ​មិន​ចង់​ឈឺ​ចាប់​ខ្លាំង៖

១) គេ​នៅ​នឹកនា​ដល់​អ្នក​ចាស់

1

សង្សារ​ចាស់ ឬ​យើង​និយម​ហៅ​ថា <<Ex>> ប្រសិន​រមែង​ស្ថិត​ក្នុង​ការ​គិត​របស់​ដៃគូ​ម្ខាង​ទៀត នោះ​អ្នក​គួរ​តែ​រក​ផ្លូវ​បែក​ដោយ​សន្តិវិធី​ល្អ​មួយ ព្រោះ​រឿង​នេះ​បើ​បន្ត​ទៅ​ថ្ងៃ​មុខ​មាន​តែ​អាក្រក់​សម្រាប់​ភាគី​ទាំង​សង​ខាង។ សាក​ស្រមៃ​ទៅ​មើល ការ​ដែល​បន្ត​រស់នៅ​ជាមួយ​មនុស្ស​ដែល​នៅ​នឹកនា​ដល់​មនុស្ស​ម្នាក់​ផ្សេង​ទៀត តើ​ស្នេហា​របស់​អ្នក​អាច​មាន​ក្តី​សុខ​បាន​ដោយ​របៀប​ណា?

២) ប្រសិន​គេ​មិន​ឲ្យ​តម្លៃ​ដល់​ការ​រៀបអាពាហ៍ពិពាហ៍

2

តាម​ប្រភេទ​មនុស្ស​ដែរ ដោយ​អ្នក​ខ្លះ​រមែង​គិត​ថា​ការ​រៀបអាពាហ៍ពិពាហ៍ មិន​មែន​ជា​រឿង​ចាំបាច់​នោះ​ទេ រហូត​ដល់​ថ្នាក់​ហ៊ាន​និយាយ​ថា ទោះ​បី​ជា​កូន​ក្រមុំ​ឬ​កូន​កំលោះ​ជា​អ្នក ក៏​ពួក​គេ​មិន​គិត​ដល់​រឿងរ៉ាវ​នោះ​ដែរ។ ប្រសិន​គេ​មាន​ការ​គិត​ជាប់​ខ្លួន​បែប​ហ្នឹង នោះ​ហៅ​ថា​មិន​ឲ្យ​តម្លៃ​ដល់​ការ​បង្កើត​គ្រួសារ​ដ៏​កក់ក្តៅ​មួយ​ឡើយ អ៊ីចឹង​កុំ​ចំណាយ​ពេល​យូរ គួរ​រក​ផ្លូវ​បែក​ទៅ។

៣) ទម្លាប់​ខឹង​ឆេវ.ឆាវ ស្រែក​គ្មាន​ដឹងហេតុផល

3

អារម្មណ៍​មនុស្ស​ស្រី​អាច​ថា​ឆាប់​ឆេវ.ឆាវ តែ​ក៏​មិន​ប្រាកដ​ថា​មនុស្ស​ស្រី​ទាំង​អស់​សុទ្ធ​តែ​បែប​ហ្នឹង​ដែរ។ ចូរ​កុំ​និយាយ​ថា​វា​ជា​ទម្លាប់ ព្រោះ​ម្នាក់ៗ​គួរ​តែ​រៀន​កែ​ចំពោះ​អាកប្បកិរិយា​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ ហើយ​ចូល​ចិត្ត​ស្រែក​ទាំង​គ្មាន​ហេតុផល ទោះ​យើង​ជា​មនុស្ស​អាច​តាម​លួង​បាន ​តែ​ក៏​មាន​ពេលវេលា​និង​ដែន​កំណត់​របស់​វា​ដែរ។

៤) មនុស្ស​មិន​ឲ្យ​តម្លៃ​លើ​ពេលវេលា

4

ប្រសិន​ការ​ណាត់​ជួប​លើក​ដំបូង ឬ​ការ​ណាត់​ជួប​ពេល​ក្រោយៗ​គេ​ជា​ប្រភេទ​មនុស្ស​ដែល​មិន​ឲ្យ​តម្លៃ​លើ​ពេលវេលា ពោល​គឺ​មក​យឺតយ៉ាវ ហើយ​ពុំ​បាន​លើក​ហេតុផល​សមរម្យ​ឬ​ធ្វើ​ការ​សុំទោស នោះ​ហើយ​មាន​ន័យ​ថា គេ​ជា​មនុស្ស​មិន​គោរព​ពេលវេលា​ឬ​មិន​ឲ្យ​តម្លៃ​ទៅ​លើ​ពេលវេលា។ មនុស្ស​ប្រភេទ​នេះ​ ច្រើន​តែ​ជា​មនុស្ស​អាត្មានិយម​ដែល​គិត​ពី​ខ្លួន​ឯង​ជាង​ការ​គិត​ពី​មនុស្ស​ជុំវិញ​ខ្លួន។

៥) មនុស្ស​ដែល​និយាយ​មុន​ថា​គេ​មិន​គិត​ពី​ស្នេហា​វែងឆ្ងាយ

5

ជា​ការ​ពិត​ការ​ប្រលូក​ក្នុង​រឿងរ៉ាវ​ស្នេហា ក៏​មិន​ខុស​ពី​រឿង​ផ្សេង​ទៀត​ដែរ ធ្វើ​អ្វី​ក៏​ត្រូវ​មាន​គោលដៅ​ទើប​អាច​ដើរ​ទៅ​ផ្លូវ​ឆ្ងាយ​ជាមួយ​គ្នា​បាន។ ប្រសិន​គេ​បង្ហើប​ថា គេ​មិន​សូវ​គិត​ទៅ​ថ្ងៃ​មុខ​វែងឆ្ងាយ នោះ​អ្នក​ក៏​កុំ​រំពឹង​ពី​ស្នេហា​យូរ​អង្វែង ហើយ​ប្រសិន​អ្នក​ចង់​បាន​មនុស្ស​ច្បាស់លាស់ អាច​ដើរ​ទៅ​មុខ​ជាមួយ​គ្នា​បាន អ្នក​ប្រហែល​ជា​ជ្រើសរើស​មនុស្ស​ខុស​ហើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Knongsrok