រយៈពេល៣ឆ្នាំក្នុងវិស័យសិល្បៈរបស់អ្នកដឹកនាំសម្តែងក្នុងផលិតកម្មទីក្រុងភាពយន្ត លោក ចាន់ សុវណ្ណរ័ត្ន ពិតជាមានការតស៊ូខ្លាំងមែនទែន (មានវីឌីអូ)

ក្តៅៗហុយៗ អ្នកដឹកនាំសម្តែងប្រចាំផលិតកម្មទីក្រុងភាពយន្ត (Town Production) លោក ចាន់ សុវណ្ណរ័ត្ន បានបង្ហោះសារមួយ រៀបរៀបពីការឈានជើងចូលសិល្បៈរបស់លោក តាំងពីការចូលដំបូងរហូតមកដល់សព្វថ្ងៃនេះ ដែលបានរៀបរាប់ ថាលោកបានតស៊ូអ្វីខ្លះ? មានអ្នកណាខ្លះជាគ្រូ? អ្នកណាខ្លះដែលបានជួយលោកក្នុងវិស័យនេះ? រួមជាមួយនឹងស្នាដៃ Music Video (MV) ដែលលោកបានផលិតផងដែរ។

ខាងក្រោមនេះជាអត្ថន័យទាំងស្រុងដែលលោកបានបង្ហោះ៖

12/01/2018 - 12/01/2021 មកដល់ពេលនេះរយៈពេល3ឆ្នាំអោយគត់ ដែលខ្ញុំបានប្រលោកចូលវិស្ស័យសិល្បៈពេញសិទ្ធនៅក្នុងផលិតកម្ម ថោន។ ខ្ញុំសប្បាយចិត្តជាខ្លាំង ដោយការខិតខំប្រឹងប្រែង វិវឌ្ឍន៍ខ្លួន ពីអ្នករកទីតាំង រហូតក្លាយជាអ្នកកាត់ត ហ្នឹងរហូតដល់បច្ចុប្បន្នគឺជា អ្នកដឹកនាំសម្ដែងមួយរូបប្រចាំនៅក្នុង ផលិតកម្មថោន។ ហើយខ្ញុំបាទ ក៏សូមអរគុណយ៉ាងខ្លាំងចំពោះ រៀមច្បងជាច្រើនដែលតែងតែជួយជ្រុំជ្រែង នឹង លើកទឹកចិត្ត បង្ហាត់បង្រៀនដល់ខ្ញុំ÷

1/. អរគុណបងប្រុស ហៀង រេត (ជាអ្នកផ្ដល់ឱកាសការងារដំបូង ក៏ជាគ្រូបង្រៀនដឹកនាំសម្ដែងរបស់ខ្ញុំដែរ💓)

Red

2/. អរគុណប្អូនប្រុស លី សៀងឡុង(ជាអ្នកផ្ដល់ដំណឹងនៃ ការងារដំបូង)

3/. អរគុណបងប្រុស អុិន រឹទ្ធីចិត្រ( ជាអ្នកណែនាំពីរបៀបការងារដំបូង ហើយក៏ជាគ្រូម្នាក់ ដែលតែងតែបង្ហាត់បង្រៀន ពីរបៀបចាប់ប្លង់ និងដឹកនាំសម្ដែងផងដែរ)

Chit

4/. អរគុណដល់ប្អូនប្រុស ចាន់ បូរ៉ា (គាត់គឺជាគ្រូ ដែលបង្ហាត់ និង ផ្ដល់បទដំបូងអោយខ្ញុំដឹក និងជាអ្នកបង្រៀនខ្ញុំអោយចេះកាត់ត និងកែពណ៍ផងដែរ)

Ra

5/. អរគុណបងប្រុស វ៉ាត លីម៉េង (គាត់គឺជាគ្រូ ដែលតែងតែបង្រៀនខ្ញុំពីរបៀប ដឹកនាំសម្ដែង និង បង្រៀនអោយខ្ញុំចេះរៀបសាច់អោយសុីទៅតាមប្រភេទនៃបទចំរៀង🙏🙏🙏)

67145032_1323698664464377_4737300342817947648_o

6/. អរគុណដល់រៀមច្បង Rith Omega (ដែលតែងតែផ្ដល់បទពិសោធន៍ ក៏ដូចជា យុទ្ធសាស្ត្រក្នុងការដឹកនាំសម្ដែង)

13319889_1759303370954688_767899956835470576_n

7/. អរគុណធំៗចំពោះបងប្រុស មាស សុខរតនៈ (ដែលជាអ្នកផ្ដល់ឱកាសយ៉ាងធំដល់ប្អូនប្រុសម្នាក់នេះ នៅបទដំបូងបង្អស់ គឺបទ ស្រលាញ់អូនម្នាក់ឯងក៏បាន - លោក ពេជ្រ ថាណា និង បទ ស្នាមសាក់ - កញ្ញ៉ា អេនីហ្សាម អរគុណបង ដែលជឿជាក់យ៉ាងមាំទៅលើ សម្ថភាពរបស់ប្អូន🙏🙏🙏)

126903737_3493086014100443_1299939730300433982_n

ជាពិសេសអរគុណ🙏💓ចំពោះផលិតកម្មថោន ដែលផ្ដល់ឱកាសដល់ខ្ញុំបាទ បានបញ្ចេញនូវសមត្ថភាព និងជាជំរកដល់ត្រជាក់ចំពោះរូបខ្ញុំ ហើយអ្វីដែលអរគុណយ៉ាងខ្លាំងទៀតនោះគឺ ក្រុមការងារគ្រប់ផ្នែក ពិសេសគឺខាង បច្ចេកទេស ដែលដឹកនាំដោយលោក អី ភក្ដី & អី មេន ប្រចាំផលិតថោន...។ នៅមានច្រើនទៀតរៀបរាប់មិនអស់ទេ🤪🤪🤪ហើយក៏អរគុណដល់ប្អូនប្រុស យន ប៊ុនរាជ ដែលជាអតិតអ្នកនិពន្ធ និងជាប្រធានផ្នែកនិពន្ធកំប្លែងខ្លី ប្រចាំថោនTV ដែលតែងតែប្រឹក្សាយោបល់គ្នាជាមួយខ្ញុំ😄😄😄

ស្នាដៃដែលខ្ញុំបានសាងរួមមាន

1/. ផ្ការំចេក - លោក ឃុង ឃុយ & អ្នកនាង ចេន សាយចៃ

2/. យំប្រាប់ចន្ទ័ - អ្នកនាង ចេន សាយចៃ

3/. ស្រលាញ់អូនម្នាក់ឯងក៏បាន - ពេជ្រ ថាណា

4/. ស្នាមសាក់ - កញ្ញ៉ា អេននីហ្សាម

5/. កន្រ្តឹមស្តាយខ្ញុំ - លោក ម៉ៅ ហាជី

6/. កូរ៉ណាអែបកៀន - Ice band

7/. ឆ្អែតឆ្អន់ - កញ្ញ៉ា បាន មុន្នីលក្ខ័

8/. ជាងកាត់សក់ខកស្នេហ៍ - លោក ណារិន

និងប្រភេទ Lyrics ជាច្រើនទៀតដែលមិនបានរៀបរាប់អស់😄😄😄ហើយក្នុងឆ្នាំថ្មី2021នេះ ខ្ញុំនិងបន្ត ផលិតអ្វីដែលប្លែកនិងថ្មីៗបន្ថែមទៀត...៘

សូមអរគុណដល់បងប្អូនដែលតែងតែគាំទ្រជាមួយនិងផលិតកម្មថោនទាំងអស់បាទ ជូនពរឆ្នាំថ្មីជោគជ័យគ្រប់ៗគ្នាណា🙏🙏🙏

អត្ថបទដោយ៖ Mr. Fun Cambodia