រូបភាពដែលបង្ហាញថា….ចង់វិលត្រលប់ទៅជាកូនក្មេងវិញខ្លាំងណាស់ ដែលឈឺបំផុតត្រឹមតែការដើរដួលប៉ុណ្ណោះ

គ្មានអ្នកណាអាចឃាំងឃាត់នូវពេលវេលាឱ្យឈប់ដើរ​ ឱ្យឈប់វិល ​ឬត្រលប់មកកាន់អតីតកាលបានវិញឡើយ ​ពេលវេលាគឺតែងតែទៅមុខឥតឈប់ពីមួយថ្ងៃទៅមួយថ្ងៃ​​អ្វីៗសុទ្ធតែអាចប្រែប្រួលមិនថារូបរាងមនុស្ស ​និងចិត្តគំនិតមនុស្ស។

កាលពីនៅក្មេងវ័យ ​មនុស្សជាច្រើនប្រហែលជាកុមារភាពដ៏រីករាយ ​មិនខ្វល់ពីអ្វីទាំងអស់ ​មានពេលវេលាសប្បាយៗជាមួយមិត្តភក្តិ ​រស់នៅជួបជុំគ្រួសារ ​ហើយក៏គ្មានរឿងត្រូវគិតគូ ​ឈឺក្បាល និងរឿងឈឺចាប់ឡើយ  ហើយការឈឺចាប់តែម្យ៉ាងគឺប្រហែលជារបួសនៃការដួលតែប៉ុណ្ណោះ។

តែនៅពេលដែលមនុស្សយលងកាន់តែរីកចម្រើនលូតលាស់ធំធាត់ បន្ទុកក៏កាន់តែច្រើន ​ការទទួលខុសត្រូវក៏កាន់តែធំ ​មានរឿងជាច្រើនដែលត្រូវគិត ​ហើយបញ្ហាជាច្រើនប្រហែលជាបានកើតឡើងចំពោះអ្នក  ឱ្យអ្នករៀនប្រឈមមុខ ​ដោះស្រាយ និងទទួលស្គាល់ការពិតនេះហើយជីវិត ​ដែលរឿងទាំងនេះមិនថាអ្នកមាន ​អ្នកក្រ ​ឬឋានៈអ្វី គឺសុទ្ធតែជួបប្រទះទាំងអស់មិនអាចចៀសផុតបាននោះទេ។

ទាំងនេះហើយជាហេតុផលដែលមានមនុស្សជាច្រើនតែងតែនឹករលឹកអតីតកាល កាលវ័យកុមាររបស់ខ្លួន ​ដែលឈឺបំផុតត្រឹមតែការដួល ​តែមនុស្សធំឈឺបំផុតវាប្រាកដជាគ្មាននោះទេ ​តែឈឺច្រើនយ៉ាងទៅវិញទេដែលធ្វើឱ្យមនុស្សចង់វិលទៅអតីតកាលវិញ៕

136380538_462377451814239_178163355041211909_n

136115575_462377435147574_8111418854620124372_n

135755841_462377318480919_4845406868079974420_n

135667085_462377348480916_2265821527670496541_n

138300268_462377351814249_1570922910141888210_n

135525801_462377305147587_8559390543720212069_n