ម្តាយឪពុកមានគុណធំធេងណាស់ ចំពោះកូនៗទាំងតែពេលមានកំណើត និងការចិញ្ចឹមបីបាច់ ផ្តល់ក្តីស្រលាញ់ដល់កូនៗគ្រប់រូប។
ភារៈចិញ្ចឹមបីបាច់កូនៗពិតជាភារៈដំធំ និងធ្ងន់ធ្ងរមួយ ដែលជាការលះបង់ដ៏ធំធេងនៅក្នុងជីវិត ស៊ូទ្រាំលំបាកនានា មិនខ្លាចនឿយហត់ ទម្រាំតែកូនៗបានធំធាត់ចូលរៀនចូលសូត្រ និងអាចមានការងារល្អសម្រាប់ជីវិត មិនថាម្តាយឪពុកក្រ ឬអ្នកមាន សុទ្ធតែមានការលះបង់ដូចគ្នា គ្រាន់តែស្ថិតនៅរូបភាពផ្សេងគ្នាប៉ុណ្ណោះ។ តែក៏មានកូនៗមួយចំនួន មិនដែលធ្លាប់នឹកឃើញពីការលះបង់ និងការលំបាកនានានោះទេ គិតថាម្តាយឪពុកខ្លួនជាអ្នកមាន ខ្លួនចាំតែដេកស្រាប់ ស៊ីស្រាប់ និងរស់នៅស្រាប់ៗជាមួយនឹងជីវភាពល្អប្រសើរ។
នៅក្នុងជីវភាពរស់នៅរបស់កូនៗម្នាក់៏ការពិតនៅក្រោយខ្នងគឺជាញើសឈាម និងកម្លាំងពលកម្មរបស់ឪពុកម្តាយ ដូច្នេះសូមកូនៗគ្រប់រូបកុំចាយខ្ជះខ្ជាយ ដើរលេង ចូលហាងប្រេនៗពេក ព្រោះអ្នកប្រហែលជាមិនដឹងឡើយថា រាល់លុយកាក់ និងការចាយវាយរបស់អ្នកគឺជាឈាមពេជ្ររបស់អ្នកមានគុណ។
ដូច្នេះសូមមកតាមដានការលំបាបរបស់ឪពុកម្តាយមួយចំនួនដូចខាងក្រោមនេះ៖