វិធីចងស្វាមី! ស្រីៗយកទៅអនុវត្តន៍ អាចនឹងទទួលបានលទ្ធផល

#វិធីចងស្វាមី

* ទុកឲ្យស្វាមីមានសិទ្ធិសម្រេចកិច្ចការក្នុងនាមជាមេគ្រួសារ

* កុំផ្ចាញ់ផ្ចាលគាត់ ពេលដែលគាត់ឈឺចាប់និងដឹងកំហុស

* កុំតមាត់នៅពេលដែលគាត់ខឹង តែអ្នកអាចសុំទោសនិងពន្យល់ហេតុផល នៅពេលដែលគាត់លែងខឹង

* ប្រញាប់និយាយថា "សុំទោស" នៅពេលដែលអ្នកធ្វើឲ្យគាត់អន់ចិត្ត និងសុំឲ្យគាត់អធ្យាស្រ័យ

* និយាយល្អអំពីគាត់នៅចំពោះមុខមិត្តភក្ដិនិងសាច់ញាតិរបស់គាត់

35701543_1835279096767922_5082948045100810240_o

* គោរពស្រឡាញ់មាតាបិតារបស់គាត់

* លើកទឹកចិត្តគាត់ឲ្យទិញអំណោយជូនមាតាបិតាទាំងសងខាង

* ធ្វើឲ្យគាត់ភ្ញាក់ផ្អើលជាមួយអាហារដែលគាត់ចូលចិត្ត និង មិនត្រូវរៀបអាហារយឺតទេ

* មិនត្រូវឲ្យអ្នកបម្រើរៀបបាយឲ្យគាត់ទេ ខណៈដែលអ្នកនៅផ្ទះ

* ញញឹមទទួល និង ចាក់ទឹកជូនគាត់មួយកែវភ្លាម ពេលដែលគាត់មកដល់ផ្ទះ ជួយដោះអាវក្រៅ និងយួរកាតាបការងារ

* សរសើរគាត់នៅចំពោះមុខរបស់កូនៗ

* ជួយដុសសម្អាតខ្នងឲ្យគាត់ពេលដែលគាត់ងូតទឹក

136387094_2980464778852864_8479768672983550191_n

* សរសេរ " បងឆាប់មកផ្ទះណា ក្រោយចប់ការងារ!" ដាក់ក្នុងកាតាបការងារ ឬសៀវភៅរបស់គាត់

* ឧស្សាហ៍ហៅទូរសព្ទប្រាប់គាត់ថា អ្នកស្រឡាញ់ និង នឹកគាត់ណាស់

* ដាស់គាត់ដោយស្នាមថើបដ៏ផ្អែមល្ហែម នាព្រឹកដែលគាត់ត្រូវប្រញាប់ងើបដើម្បីចូលរួមកម្មវិធីពិសេសណាមួយ

* ប្រាប់គាត់ថា អ្នកមានសំណាងដោយបានគាត់ជាស្វាមី

* ឱបគាត់យ៉ាងពេញដៃ ដោយមិនឲ្យគាត់ដឹងមុន

* ឧស្សាហ៍នាំគាត់ទៅបំពេញកុសលហើយប្រាប់គាត់ថា អ្នកចង់ជួបគាត់នៅជាតិក្រោយទៀត៕

137205876_2982089555357053_5017013729142649585_n

រក្សាសិទ្ធិ ៖ #BoTuth