កុំសូវញៀននឹងហ្គេមខ្លាំងពេក បើអ្នកមិនចង់អោយសុខភាពរបស់អ្នកក្លាយជាបែបនេះ

ចំណេះដឹងទូទៅ ៖ ហ្គេមនៃល្បែងកំសាន្តមានច្រើនប្រភេទដូចជានៅលើកំព្យូទ័រ ទូរសព្ទ័ដៃនិងតាមកន្លែងនានា។ ការលេងហ្គេមក៏ជួយសម្រួលអារម្មណ៍អ្នកអោយបាត់ភាពតានតឹង បាត់Stressក៏ដូចជាបំបាត់ភាពអផ្សុកពេលសម្រាកពីការសិក្សានិងការងារហត់នឿយផ្សេងៗ។

0_nTxmVl73BwSHCVks

គួបផ្សំនិងអត្ថប្រយោជន៍ទាំងអស់នោះ ហ្គេមក៏ធ្វើអោយប៉ះពាល់សាពាង្គកាយអ្នកបានផងដែរ ប្រសិនអ្នកងុបងល់អាចនិយាយបានថាញៀននិងហ្គេមខ្លាំងពេក។ខាងក្រោមជាផលប៉ះពាល់មួយចំនួនទៅលើសុខភាពអ្នក បើសិនអ្នកញៀននិងលេងហ្គេមខ្លាំងពេក ៖

1.ស្គម

Video Game Sudocrem 500x375

ការដែលអ្នកញៀននិងលេងហ្គេមខ្លាំងពេក រហូតដល់ភ្លេចបាយភ្លេចទឹក ធ្វើអោយប៉ះពាល់និងសរីរាង្គរបស់អ្នកចុះទ្រុតទ្រម ដែលអាចបណ្តាលអោយរូបរាងរបស់អ្នកមានការប្រែប្រួលក៏ដូចជា អាចងាយនឹងមានជំងឺផ្សេងៗ ។2.ប៉ះពាល់ប្រពន្ធ័ប្រសាទ

12GAME Jumbo

យ៉ាងហោចណាស់ សម្រាប់អ្នកដែលញៀនហ្គេមប្រាកដជាត្រូវការប្រើខួរក្បាលគិតច្រើនទៅលើវា ដែលការគិតទាំងអស់នោះអាចធ្វើអោយប៉ះពាល់ប្រពន្ធ័ប្រសាទ ដោយសារតែអ្នកផ្តោតខ្លាំងពេក ហើយអាចឈានដល់ការកើតអារម្មណ៍មួលម៉ៅ និងឈឺក្បាលវិលមុខផ្សេងៗពេលដែលអ្នកសម្រាកឈប់លេងវា ។

3.បញ្ហាភ្នែក

Unnamed

អ្វីដែលធ្វើឱ្យប៉ះពាល់អ្នកញៀនហ្គេមខ្លាំងនោះគឺម្ញូបភ្នែកដោយសារតែការក្រឡេកមើលអេក្រង់កុំព្យូទ័រនិងទូរសព្ទ័ដៃដោយមិនមានពាក់វែនតាការពារភ្នែកអស់រយៈពេលជាច្រើនម៉ោងនៅចុងក្រោយអាចធ្វើអោយខូចដល់ភ្នែករបស់អ្នក។ ក្នុងនោះបើភ្នែកអ្នកកំពុងម្ញូបទៀតនោះ ស្របពេលដែលអ្នកលេងហ្គេមលើស8ម៉ោងក្នុងថ្ងៃអាចបណ្តាលអោយភ្នែករបស់អ្នក ឡើងដឺក្រេរហូតឈានដល់ការខូចភ្នែកយ៉ាងឆាប់រហ័ស។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: