Halden គឺជាឈ្មោះគុកមួយនៅក្នុងប្រទេស Norway ដែលគេឱ្យឈ្មោះថាជាគុកប្រណីត ជាគុកដែលមានសិទ្ធសេរីភាព និងជាគុកដែលគួរឱ្យចង់រស់នៅខ្លាំងបំផុតនៅក្នុងពិភពលោក។
ដោយគុក Halden មួយនេះបានសាងសង់ឡើងនៅក្នុងឆ្នាំ ២០១០ ដោយផ្តោតលើការស្តារនីតិសម្បទា។ ការរចនាកន្លែងរស់នៅក្នុងពន្ធនាគារ មិនខុសពីការរស់នៅក្នុងជីវិតនៅខាងក្រៅទេ ដោយអ្នកទោស អាចមានសកម្មភាពផ្សេងទៀតដើរហើរសេរី ដូចជាអាចលេងកីឡា លេងតន្ត្រី អាចចម្អិលម្ហូបដោយខ្លួនឯង មានហាងលក់ទំនិញ មានការកម្សាន្តនានា ដោយអ្នកទោស និងបុគ្គលិកថែមទាំងមានទំនាក់ទំនងល្អ ព្រមទាំងគ្មានអាវុធផ្សេងៗ ឬការការពារណាមួយឡើយ។
Halden ត្រូវបានគេកោតសរសើរថា ជាគុកដែលគោរពសិទ្ធមនុស្ស និងមានភាពមនុស្សធម៌ តែយ៉ាងណាក៏មានការរិះគន់ជាច្រើនថា ជាគុកដែលមានលក្ខណៈសេរីពេក ធ្វើឱ្យអ្នកទោសមិនយល់ពីការលំបាក ហើយអាចនឹងប្រព្រឹត្តិបទល្មើសផ្សេងៗមិនរៀងចាលពេលដែលមានសេរីភាពចេញពីគុក៕
សូមទស្សនាទិដ្ឋភាពទូទៅនៅក្នុងគុក Halden ៖