រូប៨សន្លឹក ​ធ្វើឱ្យវិស្វករលាន់មាត់ថា ៖ «វិស្វករមិនមែនជាទេវតាទេ សុំស្ថាបត្យករគិតគូរឡើងវិញ»

ស្ថាបត្យករ គឺជាអ្នកស្ថាបនា​​​ អ្នកកសាង អ្នកបង្កើត។ ដើម្បីអាចក្លាយជាស្ថាបត្យករម្នាក់បាន លុះត្រាតែយើងយល់ដឹងអំពី ការរចនា និង យល់ដឹងពីសំណង់អគារ ឱ្យបានច្បាស់លាស់ មិនតែប៉ុណ្ណោះ គឺត្រូវយល់ដឹងជាពហុជំនាញ មានជាអាទិ៍៖ សិល្បៈ វប្បធម៌ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច នយោបាយ និងបរិស្ថានជាដើម។ និយាយជារួម ស្ថាបត្យករ មិនមែនជាអ្នកគូរប្លង់ទេ តែជាអ្នកសិក្សាគម្រោងប្លង់ ស្ថាបត្យកម្ម។

យ៉ាងណាមិញ ​ដើម្បីឱ្យសំណង់​​ ឬអគារមួយកើតឡើង ​ក្រៅពីជាស្នាដៃរបស់ស្ថាបត្យករនោះ វិស្វករ ​គឺជាអ្នកដែលធ្វើកិច្ចការដោយផ្ទាល់ទៅលើសំណង់នេះឱ្យចេញជារូបរាងទៅតាមការចង់បានរបស់ស្ថាបត្យករ ​ដោយការងារនេះពិតជាត្រូវពឹងផ្អែកគ្នាទៅវិញទៅមកទើបកិច្ចការបានសម្រេចជោគជ័យ។

ជាក់ស្តែងបើមកមើលការគូររូបរាង និងការស្រមៃរបស់ស្ថាបត្យករខ្លះមើលទៅពិតជាអស្ចារ្យ ​ធំធេងណាស់ ​ដែលរូបរាងសំណង់ខ្លះបានធ្វើឱ្យវិស្វករគ្រាន់តែឃើញវិលមុខឈឺក្បាលតែម្តង។

ដូច្នេះមកតាមដានរូបភាព៨សន្លឹកនូវសំណង់អគារ ដែល​ធ្វើឱ្យវិស្វករលាន់មាត់ថា ៖ «វិស្វករមិនមែនជាទេវតាទេ សុំស្ថាបត្យករគិតគូរឡើងវិញ» ដូចខាងក្រោមនេះ៖

81616291_1036613296698079_6412481564151644160_n

81447845_1036613270031415_9218929069280722944_n

82382623_1036613253364750_7097368898986573824_n

81832541_1036613236698085_7146232625949048832_n

81167044_1036613533364722_2626468816145612800_n

81235094_1036613526698056_3539332177533599744_n

82060995_1036613486698060_679126649819627520_n

82606610_1036613516698057_4322300313252921344_n