ក្រៅពីចង់ទទួលទានអាហារឆ្ងាញ់ៗនៅរាល់ពេលសម្រាក និងទំនេរពីការងារដើម្បីលំហែអារម្មណ៍ហើយ មនុស្សភាគច្រើនពិតជាចង់ស្តាប់តន្ត្រីកំដរអារម្មណ៍ ដែលពោរពេញដោយបរិយកាសរីករាយហើយមែនទេ?
ពេលនេះមិនបាច់ពិបាកទៅដល់ណាឆ្ងាយ «ក្នុងស្រុក » សូមណែនាំទៅកាន់កន្លែងទទួលទានអាហារមួយកន្លែងដែលមានទាំងបរិយកាស មានទាំងម្ហូបឆ្ងាញ់ ថែមទាំងមានតន្រ្តីកំដរទៀតហើយនៅមិនឆ្ងាយពីភ្នំពេញយើងនោះទេ គឺ ហាង «អយស្ទ័រហៅស៍» ដែលមានទីតាំងថ្មីនៅម្តុំជ្រោយចង្វារ។
«អយស្ទ័រហៅស៍» មិនត្រឹមតែមានលក់មុខម្ហូបច្រើនមុខគ្រប់ប្រភេទ ពិសេសគឺគ្រឿងសមុទ្រស្រស់ៗនោះទេ តែសាខាថ្មីនេះមានការតុបតែងហាងយ៉ាងស្រស់ស្អាតមានកន្លែងអង្គុយផាសុកភាពនឹងការរៀបចំតុទទួលទានបែបប្លែកថ្មី ទីធ្លាធំទូលាយ ប្រកបដោយបរិយាកាសស្រស់ស្រាយសប្បាយអារម្មណ៍ ជាមួយខ្យល់ត្រជាក់ត្រសៀកៗពីមាត់ទន្លេ ហើយក៏មានតន្ត្រីកំដររាល់ពេលល្ងាចៗផងដែរ ធ្វើឱ្យលោកអ្នករំសាយអារម្មណ៍ពីភាពតានតឹងអស់ជាមិនខាន។ ហើយហាងនេះក៏មានទទួលរៀបចំ កម្មវិធីជួបជុំ កម្មវិធីជប់លៀង និងខួបកំណើតផ្សេងៗបានដោយមានតម្លៃសមរម្យផងដែរ។
គួរឱ្យដឹងផងដែរថា ប្រសិនជាលោកអ្នកចង់មានកន្លែងថតរូបស្អាតៗ និង ញ៉ាំគ្រឿងសមុទ្រឆ្ងាញ់ៗតម្លៃសមរម្យ សូមអញ្ជើញមក «អយស្ទ័រហៅស៍» សាខាជ្រោយចង្វា ដែលស្ថិតនៅលើផ្លូវ: OCIC, ជិតវិមានអាហារ Maps: https://maps.app.goo.gl/TvnxBYYr9877fe177 ឬអាចសាកសួរព័ត៌មានលម្អិតបន្ថែមតាមរយៈលេខទូរស័ព្ទ 096 898 9289 ៕
អត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Oyster house សាខាជ្រោយចង្វា
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក