ទប់ទឹកភ្នែកមិនបាន!​​អ្នកណាមិនរំភើប ស្នេហា១០ឆ្នាំ បែកគ្នាច្រើនដង ​ចុងក្រោយបញ្ចប់ត្រឹមចិញ្ចៀនរៀបការ​(មានវីដេអូ)

ពាក្យចាស់ពោលថាគូព្រេងពិតនៅតែជាគូព្រេង ​ទោះបែកគ្នារាប់ម៉ឺន ​រាប់សែន ​រាប់លានដង ​ក៏គង់តែអាចវិលត្រលប់មករកគ្នាវិញបាន។ ​ហើយស្នេហាពិត ​នឹងធ្វើឱ្យយើងមើលឃើញពីតម្លៃគ្នា ​ខ្លាចបាត់បង់គ្នា ​ពិសេសគឺអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យមនុស្សដែលខ្លួនស្រលាញ់មានក្តីសុខ។

ជាក់ស្តែងគូស្នេហ៍មួយគូបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមរំភើបភ្ញាក់ផ្អើល នូវវីដេអូ ​Surprised  សុំមិត្តស្រីរៀបការ​ ដោយវីដេអូនេះបានបង្ហាញពីគូស្នេហ៍មួយគូដែលស្រលាញ់គ្នារហូតដល់ទៅ១០ឆ្នាំ ​ហើយក៏ធ្លាប់មានបញ្ហាបែកគ្នាជាច្រើនលើកជាច្រើនសារ ​តែពេលបែកគ្នាទើបដឹងថាខ្វះគ្នាមិនបាន ​ហើយពេលត្រូវគ្នាវិញក៏បានបញ្ចប់ត្រឹមចិញ្ចៀនរៀបការទៅវិញ ​គ្រាន់តែមើលក៏រំភើបជំនួសដែរ។

89

Jll;l

89j

ß0

នៅក្នុងនោះ បុរសជាគូស្នេហ៍បានរៀបរាប់ពាក្យពេចន៍មានន័យជាច្រើនចំពោះនារីដែលខ្លួនស្រលាញ់ ​ដោយគាត់ជាមនុស្សដេលមិនចេះនិយាយច្រើន មិនចេះផ្អែមល្ហែម ​មិនចេះបង្កើតភាពភ្ញាក់ផ្អើលដល់នរណាម្នាក់នោះឡើយ ​តែព្រោះតែដើម្បីនារីជាទីស្រលាញ់ និងចង់បង្កើតវេលាល្អជាមួយគ្នា ​ទើបបានជាធ្វើរឿងមួយនេះឡើងជាមួយនឹងស្នាមញញឹម និងទឹកភ្នែកអួលដើម-ក តែម្តង។

Opihgh

89kll

90kk

8jhk

តាមរយៈគណនីហ្វេសប៊ុក Sambath Visal បានបង្ហោះវីដេអូការសុំរៀបការរបស់ខ្លួន ដោយរំលេចពាក្យពេចន៍យ៉ាងមានន័យថា៖ «​ស្នេហា 10ឆ្នាំ ❤️ បែកគ្នាក៏ច្រេីនដងដែរ តែចុងក្រោយជួបគ្នាវិញ ជាមួយនឹងចិញ្ជៀនរៀបការ ... ព្រោះការបែកគ្នាយូរបានធ្វេីអោយពួកយេីងដឹងថា ម្នាក់ៗមិនអាចខ្វះគ្នាបានទេ !

ក្រុមថត : Band Media

ទីតាំងថត : highGround SkyBar , S&P restaurant & bakery»។

៨៩០៩

ដើម្បីជ្រាបច្បាស់ថាវីដេអូនេះមានភាពក្តុកក្តួល​ និងផ្អែមល្ហែមយ៉ាងណា​ សូមទស្សនាវីដេអូខាងក្រោមនេះ៖

136119403_3589335337781171_8201965463927492881_o

134915364_3593905127324192_2228269816513333869_o

90jj

79o

134783968_3592257527488952_1672260215839019124_o