ពីមួយសម័យកាលទៅមួយសម៍យកាល Style នៃការតុបតែងខ្លួនតែងតែវិវឌ្ឍន៍ឥតឈប់ឈរ ហើយក៏តែងតែមានការផ្លាស់ប្តូរម៉ូតប្លែកៗពីមួយឆ្នាំទៅមួយឆ្នាំខុសៗគ្នាផងដែរ។
បើបកត្រលប់កាលពីខ្ទង់ ៧ ទៅ ៨ឆ្នាំមុន អ្នកដែលកើតជំនាន់ 90s ប្រាកដជាដឹងហើយថា យុវវ័យជំនាន់នោះមានការតុបតែងខ្លួនមួយគួរឱ្យចាប់អារម្មណ៍ នោះគឺសម័យកាលសក់ប៉ោង ដូចគ្នាទាំងស្រី និងមនុស្សប្រុស ជាពិសេសូម្បីតែតារាស្រីៗក៏និយមលេងម៉ូតសក់នេះដែរ។
ម៉ូតសក់ទាំងនេះ បើជាមនុស្សស្រីគឺតម្រូវឱ្យកាត់សក់២តង់ ពោលគឺខ្លីពាក់កណ្តាលពីត្រឹមក ឬស្មាពាក់កណ្តាល និងសក់ពាក់កណ្តាលទៀតវែងចុះមកចង្កេះ ឬខ្នង។ សក់ដែលខ្លីគឺត្រូវគៀបកឹបជាសក់ជាម៉ូតបាញ់កាញ់ ហើយយកក្រាស់ស្នៀតត្រដុសវាឱ្យប៉ោងសព្រុះតែម្តង។
ចំណែកម៉ូតសក់មនុស្សប្រុសគឺដូចគ្នា តម្រូវទុកសក់ឱ្យវែងបន្តិច លាបជែល ឬគៀបឱ្យប៉ោង និងស្រួចពីលើ ដែលសម័យនោះប្រុសសង្ហាមួយណាក៏ធ្វើសក់មួយនេះដែរ។
តោះ! ដើម្បីឱ្យជ្រាបច្បាស់ថា សក់សម័យនោះមានភាពស្រស់ស្អាតប្លែកយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក