ជាការពិតណាស់ សារជាតិជាក្មេងងាយឆាប់នឹងទទួលបានយ៉ាងខ្លាំងចំពោះការបណ្ដុះបណ្ដាល អប់រំពីមនុស្សធំៗដែលនៅជុំវិញខ្លួន ជាពិសេសគឺអាណាព្យាបាលផ្ទាល់តែម្ដង។
ក្មេងងាយលត់ដំ ឪពុកម្ដាយចិញ្ចឹមកូនដោយរបៀបណា របត់នៃជីវិតរបស់កូនៗក៏នឹងទៅតាមការបង្រៀនប្រៀបប្រដៅរបស់ឪពុកម្ដាយនេះហើយ ដូច្នេះ អាចនិយាយបានថា ការចិញ្ចឹមកូនរបស់ឪពុកម្ដាយម្នាក់ៗ ក៏ជាការគូសចារលើខ្សែវាសនារបស់កូនៗនាពេលអនាគតផងដែរ។
កូនៗភាគតិចណាស់ ដែលអាចចាប់យក ឬត្រាប់តាមពីមជ្ឈដ្ឋានជុំវិញ ឬអ្នកខាងក្រៅ ព្រោះយ៉ាងណាមិញ កូនៗដែលនៅតូចៗ រមែងមិនទាន់ចេះគិតអ្វីឱ្យបានវែងឆ្ងាយឡើយ គឺមានតែការផ្ដោតទៅលើមនុស្សដែលស្និទ្ធ និងនៅក្បែរគេបំផុតទេ ដែលគេនឹងធ្វើខ្លួន ឬប្រតិបត្តិខ្លួនទៅតាមនោះ។
ដូច្នេះ ឪពុកម្ដាយគឺជាមនុស្សដំបូងបំផុតដែលអាចលត់ដំកូនៗ ក្មេងៗប្រៀបដូចជាដែកកំពុងតែដុំ គឺងាយដំ ងាយកាច់បត់បែនទៅតាមកម្លាំងរបស់យើងដែលជាម្ចាស់។ យ៉ាងណាមិញ ចំណុចប៉ុន្មានខាងក្រោមនេះ គឺជាលទ្ធផលនៃការអប់រំ និងការចិញ្ចឹមកូនរបស់ប៉ាម៉ាក់ទាំងឡាយ គឺរបត់នៃជីវិតកូនក៏នឹងបត់បែនទៅតាមហ្នឹង។
ក្មេងដែលធំធាត់ដោយការវ៉ៃដំ ___ គឺទន់ខ្សោយ
ក្មេងដែលធំធាត់ដោយការទម្រើស ___ គឺរឹងរូស
ក្មេងដែលធំធាត់ដោយការបង្ខំ ___ គឺលេចធ្លោ
ក្មេងដែលធំធាត់ដោយការជេរ ___ គឺមិនស្តាប់បង្គាប់
ក្មេងដែលធំធាត់ដោយការថ្នមជ្រុល ___ គឺខ្ជិល
ក្មេងដែលធំធាត់ដោយការលួងអង្វរ ___ គឺលាក់ពុត
ក្មេងដែលធំធាត់ដោយការលំបាក ___ គឺដឹងក្តី
ក្មេងដែលធំធាត់ដោយការលុតដំ ___ គឺរឹងមាំ
ក្មេងដែលធំធាត់ដោយការអបរំ ___ គឺប្រកាន់ខ្ជាប់ប្រពៃណី
ក្មេងដែលធំធាត់ដោយការខំប្រឹងប្រែង ___ គឺជោគជ័យ
ក្មេងដែលធំធាត់ដោយការជម្នះឧបសគ្គ ___ គឺក្លាហាន
ក្មេងដែលធំធាត់ដោយការសរសើរ ___គឺជឿជាក់លើខ្លួនឯង!
បើចង់កែប្រែជំនាន់ក្រោយ គឺត្រូវផ្តើមចេញពីអ្នកខ្លួនឯង!!!
បកប្រែ ៖ សុខ គឹមទៀវ
រៀបរៀង និងប្រែសម្រួលបន្ថែមដោយ ៖ ភី អេក (ក្នុងស្រុក)