អត់លុយ ​ឬមានលុយច្រើនប៉ុណ្ណាក៏ដោយ! ​សុំកុំចំណាយលុយ ​លើរឿងទាំង ៥ នេះដាច់ខាត

ជាការពិតណាស់ ​សព្វថ្ងៃនេះលុយវាពិតជាពិបាករកណាស់ ​តែទោះបីជាអ្នករកលុយបានច្រើនរាប់ម៉ឺនរាប់លានដុល្លារយ៉ាងណាក៏ដោយ ​តែការដែលចាយលុយឥតប្រយោជន៍ ​និងទៅលើរឿងដែលមិនត្រឹមត្រូវ ​ទោះបីជារកលុយបានប៉ុណ្ណា វានឹងអស់ទៅវិញដោយឥតប្រយោជន៍។

​ដូច្នេះសូមកុំចាយរបៀបអ្នកក្រ ​អ្នកត្រូវតែរៀនចាយតាមរបៀបអ្នកមាន ​ហើយអ្នកមានពិតប្រាកដមិនមែនស្ថិតទៅលើលុយដែលរកបានច្រើនប៉ុណ្ណាទេ ​នោះតើអ្នកនឹងសល់លុយពីការចាយវាយច្រើនប៉ុណ្ណាតែប៉ុណ្ណោះ។

5b7e6c5e2a8a6_1535011920_medium

ដូច្នេះថ្ងៃនេះយើងខ្ញុំសូមលើកឡើង ​ពីរឿងទាំង ៥យ៉ាង ដែលអ្នកមិនត្រូវចំណាយលុយលើវាទាល់តែសោះដូចជា៖

១. យកលុយទៅលេងល្បែង

លេងល្បែងគឺជាគំនិតរបស់មនុស្សបរាជ័យតែប៉ុណ្ណោះ ​គ្មានអ្នកណាដែលក្លាយជាអ្នកមានដោយសារតែល្បែងនោះទេ ​ទោះបីជាអាចឈ្នះបានលុយពេលដំបូង តែការវក់យូរៗទៅនឹងធ្វើឱ្យអ្នកញៀននឹងវា ​រហូតដល់អស់លុយ​​អស់ទ្រព្យសម្បត្តិក្ររហាមក៏មាន។ ​

ទាំងការលេងល្បែង ​ទាំងការចាក់ឆ្នោត ​ឬទិញសន្លឹកឆ្នោត ​គឺជាការរង់ចាំព្រេងសំណាងតែប៉ុណ្ណោះ ដែលអាចនិយាយថាសំណាង ​១ ក្នុងចំណោម ​១លាន។

Gambling

២. ​ទៅទិញរបស់ដែលមិនស្រលាញ់

វាពិតជាខ្ជះខ្ជាយណាស់ ​ដែលអ្នកហ៊ានយកលុយដែលទិញដែលខ្លួនមិនស្រលាញ់ដើម្បីផ្គាប់ចិត្តអ្នកដទៃ ​ឬ ​Pjair អ្នកដទៃទាំងដែលខ្លួនមិនស្រលាញ់ទាល់តែសោះ។ កុំខ្ជះខ្ជាយលុយតទៅទៀត មិនថារបស់ថ្លៃ ​ឬថោក ចូលជ្រើសទិញតែរបស់ដែលអ្នកស្រលាញ់ពេញចិត្តចង់បាន ​បានហើយ។

ជាពិសេសកុំចេះតែទិញរបស់ប្រើប្រាស់ផ្តេសផ្តាសលើពីតម្រូវការ ​ឬខំធ្វើប្ញកជាអ្នកមានទាំងដែលគ្មានអ្វីទាំងអស់ ​ដែលពេលខ្លះដល់ថ្នាក់សុខចិត្តជំពាក់លុយគេដើម្បីឡុយឆាយអី។

Maxresdefault 1

៣. របស់បំផ្លាញខួរក្បាល ​និងសុខភាព

មិនត្រូវយកលុយទៅចាយចោលលើរបស់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងខួរក្បាលរបស់អ្នកដូចជា ​ស្រា បារី ​ដើរផឹកស៊ីអូនបង ​និងគ្រឿងញៀនជាដើម។ ​តើមានប្រយោជន៍ទេ ​ដែលខំយកលុយដែលរកបានដោយពិបាក ​តែបែរជាចាយទៅលើរបស់បំផ្លាញខ្លួនឯងទៅវិញនោះ។

Binge Drinking Students

៤. វិនិយោគលើអ្វីដែលមិនច្បាស់លាស់

ការយកលុយមករកស៊ីវាពិតជារឿងមួយដ៏ល្អ និងអាចធ្វើឱ្យអ្នកក្លាយជាអ្នកមានបាន ​តែអ្នកមិនត្រូវប្រថុយវិនិយោគទៅលើអ្វីដែលអ្នកមិនយល់ ​មិនចេះ ​មិនច្បាស់ ឬចេះលំៗនោះទេ។

​ប្រសិនជាអ្នកចង់វិនិយោគលើអ្វីមួយត្រូវសិក្សាពីវាឱ្យច្បាស់សិន ​ជាពិសេសកុំធ្វើការវិនិយោគទៅលើអ្វីដែលអ្នកមិនយល់ពីវា ទៅតាមការបញ្ចុះបញ្ចូលរបស់មិត្តរបស់អ្នកឡើយ។

Https___blogs Images.forbes.com_amymorin_files_2019_02_AdobeStock_169197616 1200x800

៥. យកលុយឱ្យមិត្តភក្តិខ្ចី

មនុស្សខ្លះមិនមែនលំបាកតែម្តងទេ ​តែវាជាទម្លាប់របស់មនុស្សតែម្តង បើអ្នកជួយគេម្តងលើកក្រោយអ្នកនឹងជួយគេទៀត បើមានលុយសងវិញមិនមែនជាបញ្ហា ​តែបើគេគ្មានលុយសង ​អ្នកក៏មិនសប្បាយចិត្ត ​មិត្តអ្នកក៏ខ្មាសអៀន ឯមិត្តភាពក៏បាត់បង់ដោយសារតែលុយ។

យកល្អជួយមិត្តរបស់អ្នកពីរឹសគល់ដែលគេមានបញ្ហា ​ដូចជាបង្រៀនគេដោះស្រាយបញ្ហា ផ្តល់ចំណេះដឹង ​ឬកន្លែងធ្វើការរកស៊ី ​ដែលទាំងនេះជាចំណេះដែលមិនចេះរីងស្ងួតវិញទើបជាការប្រសើរ៕

Bribe 700x394

រៀបរៀង កែសម្រួលអត្ថបទដោយ៖ ក្នុងស្រុក