ពេលនេះ Georgina Rodriguez កំពុងរស់នៅយ៉ាងមានក្ដីសុខជាមួយ Cristiano Ronaldo ប៉ុន្តែបើនិយាយអំពីជីវិតរបស់នាងមុនពេលជួបជាមួយតារាព័រទុយហ្កាល់វិញកម្សត់ណាស់។
ជាស្រីដ៏សុភាពរាបសាតាំងពីវ័យក្មេង នាងគឺជាមនុស្សស្រីម្នាក់ដែលដែលតែងតែប្រឹងប្រែងបំផុតដើម្បីអនាគត។ កាលពីក្មេងនាងនឹងចង់ធ្វើជាអ្នករាំរបាំបាឡេ ហើយតែងតែប្ដេជ្ញាសម្រេចគោលដៅនេះឲ្យបាន។
ប៉ុន្តែសាលាបង្រៀនរបាំបាឡេនេះ ត្រូវចំណាយលុយច្រើនហើយនាងគ្មានលុយរៀននោះទេ។ ស្ត្រីវ័យក្មេងម្នាក់នេះត្រូវបោះបង់ចោលក្តីសុបិន្តរបស់នាងជាអ្នករាំរបាំបាឡេ។ ដូច្នេះ! នាងបង្ខំចិត្តប្ដូរចំណាប់អារម្មណ៍របស់នាងទៅរៀនច្នៃម៉ូដ។ ដដែលជាដដែល! រៀនច្នៃម៉ូតសម្លៀកបំពាក់ក៏ត្រូវការប្រាក់ច្រើនដែរ។
ឆ្នាំ២០១១!....គ្មានលុយរៀនជារឿងមួយលំបាករួចទៅហើយ! ហើយអ្វីដេលនាងធ្លាក់ដល់ចំណុចពិបាកបំផុត គឺម្ដាយរបស់នាងបានជួបគ្រោះថ្នាក់ចរាចររហូតដល់បាត់បង់ជីវិត។ ដំណាក់កាលនេះនាងស្ទើរតែមិនអាចប្រឹងតទៅទៀត តែមិនបោះបង់ការព្យាយាម។
ដើម្បីយកលុយរៀនច្នៃម៉ូត នាងចាប់ផ្ដើមធ្វើការជាច្រើនកន្លែង ដូចជាអ្នកបម្រើក្នុងភោជនីយដ្ឋាន។ នៅវ័យ១៧ឆ្នាំនាងចាប់ផ្ដើមផ្លាស់ទៅទីក្រុិងឡុងដុងធ្វើជាអ្នកថែរក្សាក្មេងបណ្ដើ និងរៀនភាសាអង់គ្លេសបណ្ដើ។
ក្រោយមកនាងក៏ត្រឡប់ទៅប្រទេសអេស្ប៉ាញវិញ ។ពេលនោះហើយនាងបានក្លាយជានារីថ្មីម្នាក់។ នាងបានក្លាយជាអ្នកលក់ (Sale Person)ក្នុងហាងសម្លៀកបំពាក់យីហោ Gucci នៅទីក្រុងម៉ាឌ្រីត។
ឆ្នាំ២០១៦!!ហាងនេះហើយដែលកន្លែងនាងបានជួបមនុស្សម្នាក់ដែលជួយផ្លាស់ប្តូរជីវិតរបស់នាង។ Cristiano Ronaldo បានចូលមកក្នុងហាង ហើយក្រសែភ្នែកបែបផ្អែមល្ហែមបានរត់ត្របាញ់រកគ្នា ផ្ដើមបញ្ចេះភ្លើងស្នេហ៍ឲ្យកើតឡើង។
សព្វថ្ងៃពួកគេប្រៀបដូចជា បក្សីដែលរើសនៅក្នុងសម្បុកដ៏មានសេចក្ដីសុខ។ Georgina មានទំនាក់ទំនងល្អជាមួយ Cristiano Jr ដែលជាកូនប្រុសច្បងរបស់ CR7 និងម្តាយក្មេក អ្នកស្រី Dolor ។ នាងជាអ្នកគាំទ្រដ៏ធំបំផុតរបស់ CR7 ហើយនាងតែងតែតាមផ្ដល់កម្លាំងចិត្តដល់មនុស្សជាទីស្រឡាញ់របស់នាងគ្រប់ទីកន្លែង៕
អត្ថបទ៖ OansaonatSportJournalists