ម្ហូបអាហារជាច្រើនមុខណាស់ ដែលប្រជាជនខ្មែរនិយមទទួលទានលានជួបជុំគ្រួសារ និងទទួលទានជាអាហារសម្រន់នៅពេលល្ងាចៗ។ ដោយក្នុងនោះ ម្ហូប យ៉ាវហន ឬស៊ុប យ៉ាវហ៊ន ក៏ជាមុខម្ហូបដែលមានការពេញនិយមផងដែរសម្រាប់ប្រជាជនខ្មែរ តែទាល់តែទៅទទួលទាននៅហាងខាងក្រៅ។
តែពេលនេះមិនបាច់ពិបាកទៀតទេ ម្ហូប យ៉ាវហន ក៏អាចរៀនធ្វើនៅផ្ទះដោយខ្លួនឯងបានដែរ ជាមួយនឹងរបៀបធ្វើងាយៗដូចខាងក្រោមនេះ ៖
#រប្រៀបធ្វើ យ៉ាវហន
#គ្រឿងផ្សំ
-សាច់គោ បង្គា មុឹក …
-បន្លែ ស្ពៃបូកគោ ត្រកួនចិន ផ្សិត .....
-ខ្ទិះដូង ( ខ្ទិះដើម )
-ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់ ( ចង់បានសម្លរក្រហមល្អ ដាក់អោយច្រើនបន្តិច )
-កាពិ ( ដាក់ក៍បាន មិនដាក់ក៍បាន តាមការចូលចិត្ត )
-គ្រឿងសាតេ
-ប្រេងអូលីវ
-ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង
-ទឹកស៊ុប ( អត់ទឹកស៊ុបអាចប្រើទឹកជំនួសបាន )
-ស្លឹកក្រូចសើច
-ខ្ទឹមសចិញ្ច្រាំអោយម៉ត់
-សណ្ដែកដីលីង បុកអោយរៀងម៉ត់បន្តិច។
#វិធីធ្វើ
ដាក់ឆ្នាំងទុកអោយក្ដៅ រួចដាក់ខ្ទិះដូងចូល ទុកអោយពុះ ហើយដាក់ ស្លឹកក្រូចសើច ខ្ទឹមសចិញ្ច្រាំ កាពិ ម្ទេសក្រៀម គ្រឿងសាតេ រួចកូរអោយរលាយចូលគ្នាអស់ ទុកអោយពុះឡើងឈ្ងុយ។
បន្ទាប់មកដាក់ ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង ប្រេងអូលីវ និង ទឹកដោះគោខាប់ចូលបន្តិច កូរអោយសព្វជាមួយគ្រឿង។
រួចចាក់ទឹកស៊ុប រឺ ទឹកដូងចូល រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត (មុខម្ហូបនេះធ្វើកុំអោយប្រៃ) ទើបដាក់សណ្ដែកដីចូល កូរអោយសព្វ រួចជាការស្រេច ។
ដួសចេញមកដាក់ឆ្នាំងដែលត្រូវទទួលទាន ហើយមកដាក់លើចង្កានវិញ ដោយប្រើភ្លើងតិចៗ និងដាក់ ជាមួយសាច់គោ គ្រឿងសមុទ្យ តាមការចូលចិត្តរបស់លោកអ្នក ជ្រលក់ជាមួយទឹកតៅហ៊ូ ។
#របៀបធ្វើទឹកតៅហ៊ូ
ដាក់ខ្លាញ់ចូលក្នុងខ្ទះ ដាក់ខ្ទឹមសបំពងចូលអោយឈ្ងុយ រួចដាក់តៅហ៊ូ ( តៅហ៊ូដប ) ហើយដាក់ស្ករស និង ប៊ីចេងបន្តិច កូរអោយសព្វចូលជាតិ ភ្លក់មើលអោយល្មមកុំអោយប្រៃពេក រួចជាការស្រេច ៕
ប្រភព៖ ហ្វេសប៊ុក