លោក យាំង បូរិន្ទ បច្ចុប្បន្នជាអ្នកគ្រប់គ្រងការផលិតបទចម្រៀង ហើយក៏ជាអ្នកនិពន្ធទំនុកច្រៀង និង មេឡូឌីនៅផលិតកម្មហ្គោល (Gold Production) ផងដែរ។
លោក យាំង បូរិន្ទ គឺជាមនុស្សម្នាក់ដែលមានសមត្ថភាពពិសេសច្រើន បូកផ្សំជាមួយការតស៊ូជាច្រើនឆ្នាំ ទើបលោកអាចឈានដល់ចំណុចនេះបាន។ ដំបូងឡើយ លោក យាំង បូរិន្ទគឺត្រឹមតែតារាសម្តែងម្នាក់ ដែលមិនសូវមានអ្នកស្គាល់ទេ។ លោកបានថតនូវខ្សែភាពយន្តជាច្រើននៅតាមបណ្តាផលិតកម្ម និង ទូរទស្សន៍ក្នុងស្រុកខ្មែរ ដោយមានផលិតកម្មមួយចំនួនមិនបានបើកលុយឲ្យក៏មាន តែទោះជាយ៉ាងណាក៏លោក នៅតែពុះពារតស៊ូ ព្យាយាម ដោយហេតុថាស្រលាញ់សិល្បៈខ្លាំង។
លោក យាំង បូរិន្ទ ត្រូវបានមហាជនចាប់ផ្តើមស្គាល់លោក ថាជាអ្នកនិពន្ធទំនុកច្រៀង មានសមត្ថភាពមួយរូប តាមរយៈបទ អាមោឃ ដែលលោកបាននិពន្ធឲ្យលោក អៀង វត្ថា បកស្រាយ ហើយបទនេះផងដែរ ក៏មានសន្ទុះការគាំទ្រខ្លាំង រហូតដល់មានអ្នកមើលជាង បួនលានដង កាលពីពាក់កណ្តាលឆ្នាំ ២០២០។
នាពេលថ្មីៗនេះផងដែរ មិនដឹងថាលោក យាំង បូរិន្ទ កើតទុក្ខមិនសុខចិត្តរឿងអ្វីឡើយ ស្រាប់តែលោក បង្ហោះសារ ថាចង់ក្លាយជាតារាចម្រៀងដែរ តែគ្មានអ្នកជួយ។
ចង់ដឹងជ្រាប់ឲ្យកាន់តែច្បាស់បន្ថែមទៀតថាលោកច្រៀងពិរោះឬមិនពិរោះនោះ
សូមទស្សនាវីឌូអូនៅខាងក្រោម៖
អត្ថបទដោយ៖ Mr. Fun Cambodia