ពេញមួយជីវិតមនុស្សស្រីគឺលំបាកពេកហើយ!!!
បេះដូងជារបស់ឪពុកម្តាយ រាងកាយជារបស់ប្តី ពេលវេលាជារបស់កូនៗ មានតែស្នាមជ្រាវជ្រួញទេដែលជារបស់ខ្លួនឯង!
ស្អាតបន្តិចទៅ នាំគេនិយាយមិនល្អច្រើន!
អាក្រក់ទៅ គេមិនមើលមុខ!
រួសរាយបន្តិចទៅ គេថាឆ្កួត!
មិនសូវនិយាយស្តីទៅ គេថាឫកឆ្មើង!
ចង់នៅលីវទៅ គេថាគ្មានអ្នកណាចង់បាន!
រៀបការទៅ គ្មានសេរីភាព!
បានប្តីសង្ហាទៅ ស្រីៗតោងច្រើន យូរៗគេបេះបាត់!
មិនសង្ហាទៅ វាមិនគប្បីនឹងភ្នែកខ្លួនឯង!
អត់ចង់បានកូនទៅ គេថាមិនមែនជាស្រីពេញលក្ខណៈ!
មានកូនទៅ ហត់តែខ្លួនឯង!
ចង់ធ្វើជំនួញទៅ គេថាមិនគិតគូរផ្ទះសម្បែងកូនចៅ ចង់ចេញមុខចេញមាត់ជាងប្តី!
នៅផ្ទះមើលកូនទៅ គេថាខ្ជិលដេកស៊ីមិនចេះធ្វើអីចាំតែគេចិញ្ចឹម!
Make up តែងខ្លួនបន្តិចទៅ គេថាធ្វើខ្លួនទាក់អ្នកណា!
មិនធ្វើខ្លួនទៅ គេថាស្រីចាស់ស្បែកលឿង!
អត់មានមិត្តភក្តិទៅ មានទុក្ខមិនដឹងរៀបរាប់ប្រាប់អ្នកណា!
មានមិត្តច្រើនទៅ គេថាមិនចេះនៅស្ងៀម ........!
មនុស្សស្រីនេះណា មួយជីវិតនេះ គឺគ្មានពេលសម្រាប់ខ្លួនឯងទេ។
ជូនចំពោះមនុស្សស្រីល្អៗទាំងឡាយអើយ!ធ្វើជាមនុស្សស្រីវាពិបាកខ្លាំងទៅហើយ ធ្វើជាមនុស្សស្រីល្អម្នាក់វារឹតតែពិបាកទ្វេដង៕
ប្រភព ៖ 陶晶莹经典语录 / ប្រែសម្រួល ៖ សុខ គឹមទៀវ