មិនត្រឹមតែស្ថិតនៅក្នុងសែរាជវង្សដ៏ខ្ពង់ស្ពស់ថ្លៃថ្នូរ តែព្រះនាងតូច នរោត្តម ជេនណា ដែលទើបតែមានព្រះជន្ម វ័យក្មេង តែទ្រង់ពិតជាមានរូបសម្រស់ផូរផង់ ពិសេសគឺមានដុងផ្នែកវិស័យសិល្បៈគ្រប់ទម្រង់គួរឱ្យសរសើរ ទាំងផ្នែកដើរម៉ូត សម្តែង ចម្រៀងសម័យ បុរាណ បទបរទេស រួមទាំងក្បាច់រាំបុរាណខ្មែរ និងអន្តរជាតិទៀតផង។
បើទោះបីជាសែរាជ្យវង្ស តែទ្រង់តែងតែមានអត្តចរិតថ្លៃថ្នូរ និងមានភាពស្និទ្ធស្នាលដោយមិនប្រកាន់ព្រះកាយឡើយជាមួយអ្នកគាំទ្រ ពិសេសទ្រង់ក៏តែងតែផលិតចម្រៀង និងវីដេអូជាច្រើនលើកស្ទួយសិល្បៈ វប្បធម៌បុរាណខ្មែរជារឿយៗគួរឱ្យសរសើរ។
ហើយថ្មីៗនេះផងដែរ ព្រះនាងតូច នរោត្តម ជេនណា ក៏បានរំលេចស្នាដៃសម្តែងដោយផ្ទាល់លើខ្សែភាពយន្តខ្លីមួយរឿងធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងលាន់មាត់សរសើរគ្រប់គ្នានូវទេពកោសល្យសម្តែងស័ក្តសមឥតខ្ចោះ របស់ទ្រង់ក្នុងរឿង «បន្តោង» ដោយរឿងនេះពិតជាមានអត្ថន័យជ្រាលជ្រៅផ្តល់តម្លៃ និងលើកស្ទួយសិល្ប៉វប្បធមនូវសិល្បៈអារស្ពាន់ ដែលជាអត្តសញ្ញាណសិល្បៈវប្បធម៌របស់ប្រទេសកម្ពុជា។
«បន្តោង» គឺជាស្នាដៃផលិត សហវណ្ណកម្ម NCJ Empire Studio និង ជម្រាបសួរ ដោយមានការចូលរួមសម្តែងដោយព្រះនាងតូច នរោត្តមជេនណាផ្ទាល់ ដោយសាច់រឿង បង្ហាញពី កុមារី សុជាតា រស់នៅជាមួយម្តាយមេម៉ាយ និងពូជាជនពិការដែលស្រឡាញ់សិល្បៈអារស្ពាន់ តអំពីជីតាទួតរបស់នាង។ នាងមានជំនឿថា សិល្បៈអារស្ពាន់នេះអាចចូលរួមបង្ហាញនូវអត្តសញ្ញាណសិល្បៈវប្បធម៌របស់ប្រទេសកម្ពុជា។ ក្នុងកិច្ចការងារនេះសុជាតាគិតថា មិត្តភក្តិរបស់នាងនឹងពេញចិត្តនូវ បន្តោងអនុស្សាវរីយ៍ដែលជាស្នាដៃសិល្បៈកើតចេញពីការស្រឡាញ់ និងការប្រឹងប្រែងរបស់នាង ប៉ុន្តែនាងបែរជាទទួលបាននូវការចំអកនិងមើលងាយទៅវិញ ។
តើសុជាតាប្រឈមមុខនឹងការបដិសេធនេះបែបណា? ដើម្បីជ្រាបច្បាស់សូមយាងទត និងទស្សនាដោយមេត្រីនូវវីដេអូខាងក្រោមនេះ ៖
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក