ភ្លេចមនុស្សម្នាក់ពិបាកណាស់មែនទេ?អាន5ចំណុចនេះ នឹងដាស់ខ្លួនអ្នកអោយងើបពីការខូចចិត្ត

ចំណេះដឹងទូទៅ ៖ ការភ្លេចមនុស្សម្នាក់វាមិនងាយស្រួលនោះទេ ព្រោះតែធ្លាប់មានអនុស្សាវរីយ៍ល្អជាមួយគ្នានិងរឿងរ៉ាវដែលដក់ជាប់ក្នុងចិត្តមិនងាយនឹងកាត់ចិត្តបាន។

បើមានថ្នាំផឹកហើយ អាចធ្វើអោយជា ភ្លេចគេបាននោះវាពិតជាល្អណាស់ ។

Woman Looking Through Window 2

តែទោះជាយ៉ាងណាក្តី អ្នកមិនអាចចំណាយពេលវេលាអត់ប្រយោជន៍របស់អ្នកនៅតែខូចចិត្តបែបនេះរហូតនេះទេ ។ខាងក្រោមនេះជាTip 5យ៉ាងអាចចជាជំនួយអ្នកធ្វើអោយចិត្តរបស់អ្នកប្រសើរជាងមុន និងអាចធ្វើអោយអាចកាត់បន្ថយនូវការនឹកបានមួយកម្រិតផងដែរ។

1. កុំរំពឹងទុកថាអ្នកនឹងកាត់ចិត្តត្រឹមតែមួយយប់

មនុស្សដែលទើបតែបែកបាក់ស្នេហាដំបូងៗ ច្រើនតែគិតច្រើនរហូតតាំងខ្លួនឯងជាមនុស្សរឹងមាុំ និយាយប្រាប់ខ្លួនឯងស្អែកត្រូវឈប់គិតពីគេ ឈប់នឹកគេ កាត់ចិត្តពីគេ។ ចុះបើកាត់ចិត្តមិនអាច ពីមួយថ្ងៃទៅមួយថ្ងៃអ្នកនៅតែចំណាយពេលវេលាគិតតែរឿងកាត់ចិត្តធ្វើអោយវានៅតែដកជាប់ក្នុងចិត្តអ្នករហូត។គួរទុកអោយពេលវេលាជាចម្លើយ និងព្យាបាលចិត្តអ្នកបន្តិចម្តងៗនោះពេលវេលាដែលរបួសអ្នកសាុំ វាអាចបន្ថយចិត្តនឹកគេបន្តិចម្តងៗរហូតពេលមួយ អ្នកនឹងស្វែងរកខ្លួនឯងឃើញពីមុន។ វាអាចចំណាយពេលពីរបីសប្តាហ៍ទៅពីរបីខែអាស្រ័យលើទំនាក់ទំនងនិងរបៀបដែលអ្នកដោះស្រាយរឿងទាំងអស់នោះ។

Mindful Woman Sitting On Big Window

2. ទទួលយកការឈឺចាប់

បើអ្នកនៅតែយំៗ ស្តាយមិនអស់ចិត្ត ព្យាយាមតាមគេនោះរឹតតែធ្វើអោយអ្នកអស់តម្លៃនិងក្លាយជាមនុស្សខូចចិត្តតែប៉ុណ្ណោះ។ ការទទួលយកការឈឺចាប់ក៏ដូចជារកអ្នកប្រឹក្សារឿងទាំងអស់នោះអាចជួយអ្នកឱ្យបំបាត់វាបាន ។ ឧទាហរណ៍ អ្នកអាចមិត្តភក្តិរឺបងប្អូនដែលអ្នករាប់អានជិតដិតបំផុត និយាយរឿងក្នុងចិត្តប្រាប់គេ ទោះបីជាអ្នកនិយាយប្រាប់ទាំងអួលដើមករ រឺចេញទឹកភ្នែក វាមិនអី យ៉ាងណាចិត្តអ្នកក៏បានស្រលះ ថាមិនស្រួលអ្នកទទួលបានយោបល់ពីមិត្តអ្នកល្អៗ ដែលអាចកាត់ចិត្តបានក្នុងរយះពេលដ៏ខ្លីក៏ថាបាន។

 

Pexels Photo 226634

3.ចេញទៅខាងក្រៅ

មិនគួរសំងំតែក្នុងបន្ទប់តែម្នាក់ឯងនោះទេ គួរព្យាយាមចេញខាងក្រៅដូចជាខាងកាហ្វេ មើលកុន ដើលេងជាមួយមិត្តភក្តិរឺបើអ្នកអាចទៅណាម្នាក់ឯងរឹតតែល្អ ព្រោះអ្នកនឹងបានស្វែងយល់ពីខ្លួនឯងកាន់តែច្បាស់ ធ្វើអោយអារម្មណ៍អ្នកស្រលះ នឹងស្រស់ស្រាយជាងមុន ទ្វេរដង។

591340ea17000039005a5d91

4. លាក់ទុករបស់ដែលគេអោយ

របស់រឺរូបថតដែលអ្នកមានពេលវេលាល្អៗជាមួយគ្នា គួរដាច់ចិត្តលុបចោល ព្រោះពេលណាដែលឃើញរបស់ទាំងអស់នោះចិត្តរបស់អ្នក នឹងនៅតែគិតដល់រឿងចាស់ៗជាមួយគេធ្វើអោយអ្នកមិនងាយនឹងបំភ្លេច។ អ្នកមិនចាំបាច់បោះចោលរូបថតឬរបស់ទេ គ្រាន់លាក់វានៅកន្លែងណាមួយដែលអ្នកមិនចង់ឃើញ រង់ចាំពេលដែលក្លាយជាមនុស្សចាំយកទៅបោះចោលក៏បានដែរ។

Andrik Langfield Petrides 348253

5. ធ្វើខ្លួនអោយរវល់

បើអ្នកទំនេរមិនចង់ធ្វើអ្វីសោះ គិតតែខូចចិត្តនោះអ្នករឹតតែមិនអាចដោះស្រាយបាន។គួរព្យាយាមធ្វើខ្លួនរវល់ ដូចជាធ្វើការ រឺរៀបចំផ្ទះសម្បែងជាដើម វាគឺល្អសម្រាប់ខ្លួនឯងផ្ទាល់ ដូច្នេះអ្នកអាចនឹងគិតតែការងាររបស់អ្នកដែលអ្នកត្រូវធ្វើ វាល្អទាំងខ្លួនអ្នក និងចំណេញវេលាដែលមិនយកទៅចោលគិតតែរឿងបែកគ្នាមួយមុខ ។

32005409261_7478549e3c_k

បកប្រែដោយ ៖ ក្នុងស្រុក(John)

រក្សាសិទ្ធដោយ ៖ ក្នុងស្រុក

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: