ប្រទេសកម្ពុជាយើងកាលពីសម័យមុនសម័យសង្គ្រាមក្នុងស្រុក និងសង្គ្រាមនៅក្នុងស័យប៉ុលពត ពោលគឺស្ថិតនៅក្រោមរបបសម្តេចសីហនុ ក្នុងខ្ទង់ពាក់កណ្តាលឆ្នាំ១៩៥០ ដល់ឆ្នាំ ១៩៧០ ត្រូវបានគេដឹងថាជាប្រទេសមានការអភិវឌ្ឍន៍ និងមានការីកចម្រើនគ្រប់វិស័យតែម្តង។
នៅក្នុងនោះវិស័យសិល្បៈចម្រៀង និងភាពយន្តមានការរីកចម្រើន រីកដុះដាលដូចផ្សិត រហូតបទចម្រៀងខ្មែរ និងខ្សែភាពយន្តខ្មែរបានចេញទៅទីផ្សារក្រៅប្រទេស និងប្រទេសជិតខាងផងដែរ។
ដោយក្នុងនោះតារាសម្តែងល្បីៗជាច្រើនសុទ្ធតែមានរូបសម្ផស្សស្រស់ស្អាត ជាពិសេសគឺសមត្ថភាពសម្តែងល្អឥតខ្ចោះមែនទែន ដែលតារាខ្លះក៏បានបាត់បង់ជីវិតនៅក្នុងសម័យសង្គ្រាម ហើយតារាខ្លះក៏បានចាស់ ជរា និងរស់នៅក្រៅប្រទេសជាដើម។
ដើម្បីឱ្យក្មេងៗជំនាន់ក្រោយបានដឹងបានស្គាល់ពីភាពល្បីល្បាញ និងរូបសម្រស់តារាខ្មែរសម័យមុន តោះ មកតាមដានទស្សនារូបភាពតារាដ៏ល្បីល្បាញរបស់កម្ពុជាក្នុងជំនាន់ឆ្នាំ ៥០ និង ៧០ ខាងក្រោមនេះទាំងអស់គ្នា ៖
ប្រភពរូបភាព៖ ហ្វេសប៊ុក៖ សុិន សុីសាមុត