អ្នកណាអីក៏ខ្លាំងដៃម្ល៉េះ! Hack អាខោនហ្វេសប៊ុកផ្លូវការរបស់កីឡាករ Alvaro Odriozola របស់ Real Madrid ឱ្យអ្នកលក់ឡេនៅខ្មែរ ​Lives លក់ផលិតផល

ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល និងក្លាយជាប្រធានបទក្តៅគគុកល្បីពេញបណ្តាញសង្គមប៉ុន្មានថ្ងៃនេះ ក្រោយគណនីហ្វេសប៊ុកជាផ្លូវការរបស់កីឡាករ Alvaro Odriozola ក្នុងក្រុម Real Madrid  ​ស្រាប់តែត្រូវបានបានប្រែក្លាយទំព័រ Facebook ផ្លូវការណ៏របស់ខ្លួន មកលក់ផលិតផល Online នៅខ្មែរយើងទៅវិញ។

135827353_2453498351623412_7059829336525653975_o

បើទោះបីជាគណនីហ្វេសប៊ុកជាផ្លូវការរបស់ Alvaro Odriozola  ដែលត្រូវបានប៉ាន់ស្មានថាប្រហែលជាត្រូវក្រុម ​IT  Hack  យកមកលក់ឱ្យអ្នកលក់អនឡាញនៅស្រុកខ្មែរ​ និងត្រូវបានលួចយកមកកាន់កាប់ប្រហែលជារយៈពេល១ខែក៏ដោយ ​តែគេក៏ឃើញថាមាន​តែគណនី Twitter និង​ Instagram ប៉ុណ្ណោះរបស់លោក Alvaro Odriozola​ ដែល​សុវត្ថិភាព ​និងមានការបង្ហោះជាធម្មតា។

1254317133.jpg.0

គួរឱ្យដឹងផងដែរថា  Alvaro Odriozola​ គឺជាខ្សែការពារជម្រើសជាតិអេស្ប៉ាញ ដែលជា​អតីតខ្សែកាពារស្លាបរបស់ក្លិបយក្យអាឡឺម៉ង់ FC Bayern Munich និងធ្លាប់លើកពាន UCL ជាមួយផងនោះ និងបច្ចប្បន្នលេងឱ្យ  Real Madrid ៕

 

 

Skysports Alvaro Odriozola_4354232

134439756_108326821195450_8068176581174319685_n