មិនមែនលំៗទេ! ប្រុសៗបានប្រពន្ធកើតឆ្នាំទាំង ​៥នេះ ​រកស៊ីធូរ ​ហើយឆាប់មានបានទៀត!!!!

ជំនឿលើឆ្នាំកំណើត ​ពេលខ្លះមិនជឿមិនបាននោះទេ  ព្រោះមានមនុស្សមួយចំនួនមានវាសនាល្អដោយសារតែឆ្នាំកំណើតនេះតែម្តង។ ​

ជាពិសេសប្រុសៗ ប្រសិនបើបានប្រពន្ធនៅក្នុងឆ្នាំកំណើតទាំង៥នេះ ចូលរួមអបអរសាទរ អ្នកដែលមិនចាំបាច់ខ្វល់ខ្វាយពីបញ្ហាលុយកាក់ទៅថ្ងៃមុខ ថែមទាំងអាចរស់នៅដោយសប្បាយចិត្ត មានសុភមង្គលពេញមួយជីវិតផងដែរ។

១. ឆ្នាំថោះ៖ ប្រពន្ធដែលកើតក្នុងឆ្នាំនេះ ជានារីដែលឆ្លាត ចិត្តល្អ ស្លូតបូត ព្រមទាំងអាចរៀបចំផ្ទះបានល្អទៀតផង។ ជាភរិយាដែលអាចនាំទ្រព្យឲ្យស្វាមីបានច្រើន។

ជាពិសេស គេក៏អាចនាំលាភក្រៅឲ្យប្តីច្រើនផងដែរ។ ស្វាមីគួរតែធ្វើល្អចំពោះប្រពន្ធរបស់អ្នក ទើបលាភនេះអាចរក្សាបានយូរអង្វែង។

1

២. ឆ្នាំកុរ ៖ អ្នកកើតក្នុងឆ្នាំនេះ គឺជាមនុស្សដែលចូលចិត្តភាពសប្បាយរីករាយ ងាយចុះសម្រុងនឹងអ្នកដទៃ មិនប្រកាន់ចេះច្រើន ទើបមានគេឯងស្រលាញ់រាប់អាន អាចទុកចិត្តពឹងពាក់បាន។

ភាគច្រើនមនុស្សឆ្នាំកុរ កើតក្នុងគ្រួសារអ្នកមានទ្រព្យសម្បត្តិស្រាប់ ឬមានដោយសារការប្រកបរបររកស៊ីដោយខ្លួនឯង។ ឆ្នាំកុរ គ្មានថ្ងៃក្រឡើយ ព្រោះពួកគេជាមនុស្សសកម្ម មិនខ្ជិលច្រអូស និងមានសំណាងខ្លាំងណាស់។

2

៣. ឆ្នាំវក ៖ អ្នកកើតក្នុងឆ្នាំវក ជាមនុស្សពូកែខាងចាត់ចែងលុយកាក់ ដឹងពីរបៀបចាយវាយច្បាស់លាស់។ មុនចំណាយលើអ្វីមួយតែងតែគិតពីផលចំណេញមកវិញ។

មនុស្សកើតក្នុងឆ្នាំនេះ មានភាពលេខធ្លោស្រស់ស្រាយ ចិត្តទូលាយ មានទំនាក់ទំនងល្អជាមួយអ្នកដទៃ និងមានសមត្ថភាពខ្ពស់ អាចរកប្រាក់ចំណូលបានច្រើន។

3

៤. ឆ្នាំខាល ៖ អ្នកឆ្នាំខាលមានជំហរលើខ្លួនឯង ឆ្លាតវ័យ ចរិតចាស់ទុំ មានអំណាច ត្រូវបានគេឯងគោរពច្រើន។ មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ម៉ឺងម៉ាត់ប៉ុន្តែក៏ចូលចិត្តលេងសើចច្រើនដែរ។

មនុស្សឆ្នាំខាល ទោះបីមានលុយច្រើនយ៉ាងណា ក៏នៅតែគិតល្អិតល្អន់មុនពេលចំណាយលុយ។ រកលុយបានច្រើនពិតមែន ប៉ុន្តែបើរបស់នោះថ្លៃពេក មិនដាច់ចិត្តចាយខ្ជះខ្ជាយទៅលើវាឡើយ។ នេះជាហេតុផលដែលធ្វើឲ្យ អ្នកកើតក្នុងឆ្នាំនេះគ្មានថ្ងៃក្រ។

4

៥. ឆ្នាំច ៖ ស្រ្តីណាដែលកើតឆ្នាំចមានប្រាជ្ញាឈ្លាសវៃណាស់ គិតគូរវែងឆ្ងាយ នាងមិនចេះទ្រអ្នកណា លើកជើងអ្នកណាឡើយ ហើយឃើញអ្វីថាហ្នឹង ជាមនុស្សដែលមានចិត្តមុតមាំក្នុងការហែលឆ្លងឧបសគ្គ។

5

តែប្រសិនបើអ្នកមិនមែនកើតក្នុងឆ្នាំទាំង៥ខាងលើនេះ មិនបាច់បារម្ភនោះទេ ​នេះគ្រាន់តែជំនឿតែប៉ុណ្ណោះ ព្រោះជោគជ័យមិនមែនស្ថិតនៅលើលាភសំណាងទាំងអស់នោះទេ សំខាន់មនុស្សម្នាក់ៗ មានការខិតខំប្រឹងប្រែងរៀងៗខ្លួន នោះអ្នកនឹងទទួលបានភាពជោគជ័យជាមិនខាន៕