បរទេស ៖ អាថ៌កំបាំងចម្លែកៗដែលចារទុកជាប្រវត្តិសាស្ត្រដែលមានលើកលោកយើងនេះ ខ្លះមានការរកឃើញហើយអាចបកស្រាយនៃរឿងរ៉ាវទាំងអស់នោះ តែក្នុងនោះក៏មានរឿងរ៉ាវអាថ៍កំបាំងមួយចំនួនដែលត្រូវបានចារទុកជាប្រវត្តិសាស្ត្រដែលគ្មានអ្នកណាម្នាក់អាចដោះស្រាយនិងរកឃើញចម្លើយទាំងអស់នោះបាន។
ខាងក្រោមនេះមានរឿងរ៉ាវ4យ៉ាងនៅតែស្ថិតក្នុងអាថ៍កំបាំងដែលជាសំណួរប្រវត្តិសាស្រ្ត ដែលមិនមានការពន្យល់ច្បាស់លាស់ ៖
1.Jack the Ripperជានរណា?
នៅឆ្នាំ ១៨៨៨ Jack the Ripper បានស.ម្លា.ប់ ស្ត្រីយ៉ាងតិចណាស់ប្រាំនាក់នៅទីក្រុងឡុងដោយធ្វើឱ្យភ្ញាក់ផ្អើលពេញទីក្រុងឡូង។ លិខិតមួយដែលត្រូវបានសន្មត់ចេញពី Ripper ត្រូវបានបញ្ជូនទៅប៉ូលីសដែលកំពុងស្វែងរកតាមខ្លួនថា " តើក្រុមពួកលោកនរណាម្នាក់មានសមត្ថភាពតាមចាប់គេបាន អ្នកនោះចាត់ទុកប៉ូលីសដ៏ពូកែម្នាក់ ។ពួកលោកនឹងមិនអាចរកយើងឃើញបាន អស់មួយជីវិត " ។
រហូតមកដល់បច្ចុប្បន្ន ឃា.តករ Ripper មិនត្រូវបានគេរកឃើញថានរណាឡើយ ប៉ុន្តែមានពត៌មានលិចលឺថា
អ្នកនិពន្ធសៀវភៅម្នាក់ឈ្មោះ Lizzie Williams គឺជា Ripper ប៉ុន្តែទោះបីជាមានសង្ស័យយ៉ាងណាក្តីគាត់ជា Ripper ក៏ដោយ ក៏មិនមានភស្តុតាងណាមួយបញ្ជាក់យ៉ាងច្បាស់ដែរ ដែលរឿងតើនរណាជាRipper ?នៅតែស្ថិតក្នុងអាថ៍កំបាំងដែលធ្វើអោយប្រជាជននៅទីក្រុងឡូងបានចារទុកជាប្រវត្ថិសាស្ត្ររឿងរ៉ាវដែលគ្មានអ្នកណារកឃើញ។
2.កំណប់ពិតជាមានពិតនៅកោះOakដែរទេ?
អស់រយៈពេលជាងពីរសតវត្សរ៍មកហើយដែលរឿងរ៉ាវជាច្រើនបានផ្សព្វផ្សាយថាកោះOakដែលស្ថិតនៅជិតណូវ៉ាស្កុតឡេនប្រទេសកាណាដា មានកំណប់ទ្រព្យដ៏មហាសាលដែលត្រូវបានកប់ - ទុកចោលដោយចោរសមុទ្រវីលៀមឃីដ ។ ក្នុងរយៈពេលនោះមានមនុស្សជាច្រើនដែលចំណាយប្រាក់រាប់លានដុល្លារបានធ្វើដំណើរទៅកាន់កោះនោះដើម្បីស្វែងរកកំណប់ដែលបាត់ទៅដោយគ្មានប្រយោជន៍។
ទោះបីជាមានការរុករករាប់យ៉ាងណា មិនដល់សតវត្សរ៍នេះក៏អ្នកណារកឃើញកំណប់ណាមួយត្រូវបានរកឃើញនៅលើកោះអូកនោះដែរ។ ទោះយ៉ាងណាវាមិនបញ្ឈប់មនុស្សលោភលន់នៃការស្វែងរកកំណប់នោះដែរ រហូតមកដល់បច្ចុប្បន្នមានអ្នកជំនួញជាច្រើនបានវិនិយោគទុននៅទីនោះដើម្បីព្យាយាមស្វែងរកកំណប់ដែលបានកប់ទុកនៅទីនោះ។
3.Jimmy Hoffa នៅឯណា?
មេដឹកនាំសហជីពដែលត្រូវបានបាត់ខ្លួននៅតំបន់អូកឡែនរដ្ឋមីឈីហ្គែននៅថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ១៩៧៥ ហើយឥឡូវត្រូវបានគេសន្មតថាស្លា.ប់។ អត្តសញ្ញាណនៃការស្លា.ប់ របស់គាត់និងទីតាំងនៃរាងកាយរបស់គាត់នៅតែជាអាថ៌កំបាំងដែលកំពុងស្រាវជ្រាវបន្ត។ ប៉ូលីសនិងវិទូផ្នែកកោសល្យវិច្ច័យបានស្រាវជ្រាវរកឃើញពីទីតាំងមួយចំនួននៅក្នុងក្រុង Detroit និង Oakland County ។
មានពាក្យចចាមអារាមថាសា.ក.ស.ព របស់ហូហ្វកាត្រូវបានគេកប់នៅក្រោមពហុកីឡដ្ឋាន Giants នៅរដ្ឋ New Jersey ។ប៉ុន្តែទីតាំងនោះគ្មានតំរុយអ្វីឡើយ។ មុនពេលលោកទទួលមរ.ណ ភាពក្នុងឆ្នាំ ២០០៦ លោក Richard "The Iceman" Kuklinski ដែលជាបុរសល្បីឈ្មោះបានអះអាងថាបាន សម្លា. ប់ Hoffa ហើយបានបោះចោលសា.ក.ស.ពរបស់គាត់នៅក្នុងទីធ្លាសំណល់អេតចាយ។ អ្នកនិពន្ធម្នាក់ឈ្មោះ Philip Carlo បានទៅលេងគុកលីនស្គីក្នុងពន្ធនាគារមុនពេលគាត់ស្លា.ប់ ហើយបានសរសេរសៀវភៅស្តីពីការសារភាពរបស់ Kuklinski ។ បន្ទាប់ពីសៀវភៅនេះចេញមកប៉ូលីសមួយចំនួនបានដាក់ការសង្ស័យលើចម្លើយសារភាពក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយ។ ជាច្រើនឆ្នាំកន្លងផុតទៅវាហាក់ដូចជាគ្មានតំរុយអ្វីទាំងអស់នៃការស្វែងរកយុត្តធម៍រឿងមួយនេះ។
4.Atlantisមានពិតទេ?
អ្នកនិពន្ធទស្សនវិទូក្រិកផ្លាតូបានសរសេររឿងមួយនៅសតវត្សរ៍ទី ៤ នៃគ. ស។ ក្នុងរឿងរ៉ាវនៃមហាសមុទ្រអាត្លង់ទិកហើយបានសញ្ជ័យភាគច្រើននៅអឺរ៉ុបនិងអាហ្វ្រិកនៅសម័យបុរេប្រវត្តិ។ នៅក្នុងរឿងនេះប្រជាជនAthenians សម័យបុរេប្រវត្តិបានធ្វើបាតុកម្មប្រឆាំងនឹងAtlentisក្នុងជម្លោះមួយដែលធ្វើអោយAtlantisបាត់ខ្លួននៅក្រោមរលកសមុទ្រ។
ខណៈពេលដែលគ្មានអ្នកប្រាជ្ញណាម្នាក់ដែលជឿជាក់ថារឿងនេះជារឿងពិតនោះទេអ្នកខ្លះបានសន្និដ្ឋានថារឿងព្រេងនេះអាចត្រូវបានបំផុសគំនិតដោយផ្នែកខ្លះនៃព្រឹត្តិការណ៍ពិតដែលបានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រក្រិក។ រឿងរ៉ាវមួយដែលត្រូវបានផ្សារភ្ជាប់ដើម្បីរកចម្លើយនៃAtlantisនោះគឺមានអរិយធម៌របស់ Minoan ដែលបានរីកដុះដាលនៅលើកោះ Crete ដែលមានអរិយធម៍និងទីតាំងស្រដៀងនិងនៅជិតអាត្លង់ទិកដែរ។
ប៉ុន្តែក្រោយមកអ្នកបុរាណវិទូបានរកឃើញថា កោះកៀCrete ស្ថិតនៅក្នុងសមុទ្រមេឌីទែរ៉ាណេដែលទីក្រុងបានរងការខូចខាតស្ទើរតែទាំងស្រុងក្រោយការផ្ទុះភ្នំភ្លើងនៅប្រទេសក្រិកដែរ ដែលធ្វើអោយអ្នកបុរាណវិទូពិបាកស្វែងរកចម្លើយពិតនៃAtlantisមានពិតរឺក៏យ៉ាងណា៕
បកប្រែអត្ថបទដោយ ៖ ក្នុងស្រុក(John)
រក្សាសិទ្ធដោយ ៖ ក្នុងស្រុក