តោះ ថ្ងៃសម្រាករៀនធ្វើ នំបញ្ចុកស្រុះ ឬនំបញ្ចុកកាពិ ​ទុកញ៉ាំលេងទាំងអស់គ្នា

រាល់ពេលទំនេរសម្រាកពីការងារ ​បើអាចគួរតែសាកល្បងរៀនធ្វើម្ហូបខ្លះៗដោយខ្លួនឯង ​ដោយក្រៅពីអាចបង្កើនចំនេះ ​ថែមទាំងអាចសន្សំលុយចំណាយលើម្ហូបអាហារ ​និងមានអនាម័យទៀតព្រោះជាម្ហូបធ្វើពិដៃខ្លួនឯង។

ដូច្នេះអ្នកក៏អាចរៀនធ្វើមុខម្ហូបម្យ៉ាងដែលពេញនិយមមួយមុខផងដែរនោះគឺ នំបញ្ចុកស្រុះ ឬនំបញ្ចុកកាពិ ៖

#របៀបធ្វើនំបញ្ចុកស្រុះ ឬនំបញ្ចុកកាពិ

125872793_670221130307353_2096622896794929410_n

#គ្រឿងផ្សំ

- សាច់ត្រី ឈាមជ្រូក ជើងមាន់ ឆ្អឹងមាន់

-ខ្ទឹមស រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច ផ្សិតចំបើង

- ខ្ចាយ និងរមៀតបន្តិច បុកអោយម៉ដ្ធដាក់ត្រាំទឹក (យកពណ័ អត់ក៏បាន)

- ស្ករ ម្សៅស៊ុប អំបិល ទឹកត្រី

- ស្លឹកកាឆាយ ត្រកូន ត្រយោងចេក ជីររណា ជីនាងវង សណ្តែកបណ្តុះ

125525978_670221243640675_6835061066791976668_n

#របៀបធ្វើ

- ដាំទឹកអោយពុះ ដាក់ ខ្ទឹមស រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច និងឆ្អឹងមាន់ រំងាស់ ប្រហែលមួយម៉ោង រួចស្រង់ឆ្អឹងមាន់ចោល។

- ដាក់ទឹករមៀតចូល ដាក់ជើងមាន់ មួយសន្ទុះប្រហែលជា១៥នាទី រូចដាក់សាច់ត្រី។

- បន្ថែមរសជាតិដោយ ស្ករ ម្សៅស៊ុប អំបិល ទឹកត្រី ទុកមួយពុះ រូចស្រង់សាច់ត្រីឡើង សឹមដាក់ឈាមជ្រូក និងផ្សិត ទុកអោយពុះ។

125832482_670221270307339_2724888680096742457_n

#របៀបធ្វើទឹកកាពិ

- ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមសចិញ្រ្ចាំបំពងអោយប្រែពណ័ ដាក់កាពិចូល ដាក់ទឹកអំពិលទុំ រូចបន្ថែមរសជាតិដោយ ស្ករ ទឹកត្រី ម្សៅស៊ុប និងម្ទេស ទុកអោយពុះ។

125956990_670221186974014_3764671386448074884_n

#របៀបញុំា

- ដាំទឹកអោយពុះ ដាក់ត្រកូន និង សណ្តែកបណ្តុះស្រុះអោយទុន។

- យកចានដាក់បន្លែតាមចំនូលចិត្ត ដាក់នំបញ្ចុក ដាច់ត្រី និងទឹកស៊ុបពីលើ ញុំាំជាមួយទឹកកាពិជាការស្រេច៕

នំបញ្ជុកខួរក្ដាម។

126055585_670221156974017_6078484913591921876_n

125541683_670221210307345_2027198779421819511_n

ប្រភព៖ ហ្វេសប៊ុក