ប្រវត្តិស្នេហាពិតអានរួចក៏រំភើបចិត្តដែរ! ​តស៊ូរួមគ្នាតាំងពីថ្នាក់វិទ្យាល័យ សកលវិទ្យាល័យ ធ្វើការជាមួយគ្នា ​ហើយបន្តដល់រៀបការសាងគ្រួសារ

មិនងាយរកបានទេ ​សម្រាប់គូស្នេហ៍ដែលរក្សាចិត្តស្រលាញ់ និងមានទំនាក់ទំនងគ្នាយូរអង្វែងដល់រាប់ឆ្នាំនោះ តែគូស្នេហ៍មួយគូស្រាប់តែបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមរំភើបភ្ញាក់ផ្អើល ក្រោយពីបានប្រកាសពីប្រវត្តិស្នេហារបស់ខ្លួននៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្លួន។

ដោយគូស្នេហ៍មួយគូនេះបានចាប់ចិត្តគ្នា ស្រលាញ់គ្នាតាំងពីថ្នាក់វិទ្យាល័យឯណោះ បើគិតទៅមិនក្រោម១០ឆ្នាំនោះឡើយ​​ តែពួកគេបែរជាអាចរក្សាចិត្តស្នេហ៍ រៀនជាមួយគ្នា  ធ្វើការជាមួយគ្នា ​ហើយក៏តស៊ូរហូតបានរៀបការក្លាយជាដៃគូជីវិតពិតប្រាកដសមដូចបំណង។

តាមរយៈគណនីហ្វេសប៊ុក Thida Rachana ​បានរៀបរាប់ប្រវត្តិស្នេហារបស់ខ្លួនថា៖ «ថ្ងៃនេះមករៀបរាប់ពីប្រវត្តិជីវិតគូរបស់ខ្ញុំតិច ដោយសារថ្ងៃនេះជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់យើងទាំងពីរហ៎🥰

រូបទី1 : កាលរៀនវិទ្យាល័យជាមួយគ្នា អូនថ្នាក់A បងថ្នាក់D❤️🥰

11

រូបទី2 : កាលរៀនសាកលជាមួយគ្នាបងថ្នាក់ច្បាប់ អូនថ្នាក់ accounting😘

22

រូបទី3 : ថ្ងៃដែលយើងបានប្រាកដច្បាស់លាស់ជាមួយគ្នា 21.12.2018👩‍❤️‍👨

33

រូបទី4 : ធ្វើការជាមួយគ្នា ហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀងជាមួយគ្នា អនុស្សាវរីយ៍ច្រើននៅផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ 🥰

44

រូបទី5 : យើងចាប់ផ្ដើមបង្កើតគ្រួសារ សន្សំលុយសាងគ្រួសារជាមួយគ្នា 👩‍❤️‍👨❤️

55

រូបទី6 : ថ្ងៃពិសេសរបស់យើងទាំងពីរនាក់ ថ្ងៃនេះឆ្នាំមុន 05.01.2020❤️🥰

66

រូបទី7 : បន្ទាប់មកយើងក៏មានចំណងដៃក្រោយអាពាហ៍ពិពាហ៍ នោះគឺកូនប្រុសជាទីស្រឡាញ់ នឹកឃើញពេលនោះប្ដីថ្នមណាស់ 😂

77

រូបទី8 : ថ្ងៃដែលមិនអាចបំភ្លេចបានសប្បាយ ឈឺផង ស្រែកផង2ម៉ោងបានចេញអាល្អិតតូចចេញមក #贺文宝 #ណាវិនប៉ោ👶🏻❤️

88

រូបទី9 : ថ្ងៃអាទិត្យត្រូវជូនលោកកូនដើរលេង ពេលនឹងអាអូនដូចបានបីខែ👶🏻👨‍👩‍👦

99

រូបទី10 : កាលអាអូន4ខែនាំទៅលំហែលអារម្មណ៍ម្ដងទៀត ❤️

10

រូបទី11 : មានតែពេលយប់ទេបានៗ នៅជួបជុំគ្នា ប្រលែងសើចក្អាកក្កាយ ពេលខ្លះក៏វិលមុខដែលពេលលោកកូនគាត់កូរ 🤣😆

1111

រូបទី12 : ក្រៅពីម្នាក់ៗរវល់រាងខ្លួន ប្រពន្ធធ្វើការ ប្ដីរកសុី ចឹងមានតែពេលបុណ្យទៀនទេ ដែលមានពេលនៅក្បែរគ្នាបានច្រើន ធ្វើដំណើរកំសាន្តជាមួយគ្នា មើលថែរគ្នា ផ្ដល់សុភមង្គល នឹងអនុស្សាវរីយ៍ អោយគ្នាទៅវិញទៅមក👶🏻👨‍👩‍👦❤️🥰

12

ជាចុងក្រោយក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍របស់យើងមានតែជូនពរអោយមានគ្រួសារយើងមានក្ដីសុខសុភមង្គលជាមួយគ្នារួមសុខ រួមទុក្ខ រកសុីមានបាន ជាពិសេស អោយកូនខ្ញុំជាកូនដែលគន្លងធម៍ ចេះគោរពចាស់ទុំ អ្នកដទៃ អោយគេអាណិតស្រឡាញ់ ❤️🥰

Happy wadding anniversary My husband 👨‍👩‍👦👩‍❤️‍👨🥰❤️»៕

S11

 

គ្រាន់តែអានប្រវត្តិស្នេហារបស់គូស្នេហ៍ទាំងពីរនេះ ក៏មានអារម្មណ៍ថារំភើបចិត្តដែរ ​នូវការតស៊ូ និងស្មោះស្មោះរបស់ពួកគេ៕