និស្សិតអគ្គិសនីទាំងអស់ច្បាស់ជាមានក្តីបំនងចង់ចូលបំរើការងារនៅអគ្គិសនីកម្ពុជាជាក់ជាពុំខាន នេះជាឱកាសល្អហើយសូមអញ្ជើញទៅដាក់ពាក្យទាំងអស់គ្នា។
យោងទៅតាមគេហទំព័រផ្លូវការបស់អគ្គិសនីកម្ពុជា edc.com.kh បានឲ្យដឹងថា អគ្គិសនីកម្ពុជាបានចេញ សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាច្រើនរូបដើម្បីចូលបំរើការងារនៅតាមបណ្តាការិយាល័យ-អង្គភាព និងនៅតាមអគ្គិសនី រាជធានី ខេត្ត នៃនាយកដ្ឋានអាជីវកម្មចែកចាយ ដូចខាងក្រោម៖
ព័ត៌មានលំអិត និងពាក្យសុំចូលប្រឡងដើម្បីបម្រើការងារនៅអគ្គិសនីកម្ពុជា សូមបេក្ខជនទាញយក (Download) ដោយផ្ទាល់ពីក្នុងគេហទំព័ររបស់អគ្គិសនីកម្ពុជា គឺ www.edc.com.kh ត្រង់ចំនុច ព័ត៌មានវិជ្ជាជីវៈ ដោយចុចលើពាក្យសេចក្តីជូនដំណឹង។
ព្រមទាំងទាញយកឯកសារមួយចំនួនទៀតដូចជា:
- ពាក្យសុំចូលប្រលងដើម្បីបម្រើការងារនៅអគ្គិសនីកម្ពុជា
- លិខិតធានា
១. សេខក្តីជូនដំណឹងលេខ០០១១សជណ.អក.រប ស្តីពីការជូនដំណឹងជ្រើសរើសបុគ្គលិកចំនួន៧៦រូប ដើម្បីចូលបម្រើការងារនៅតាមបណ្តាអគ្គិនីខេត្ត នៃអគ្គិសនីកម្ពុជាដូចខាងក្រោម៖
២. សេខក្តីជូនដំណឹងលេខ០០១២សជណ.អក.រប ស្តីពីការជូនដំណឹងជ្រើសរើសបុគ្គលិកចំនួន១៦៧រូប ដើម្បីចូលបម្រើការងារនៅតាមបណ្តាការិយាល័យ-អង្គភាព នៃអគ្គិសនីកម្ពុជាដូចខាងក្រោម៖
សូមរួសរាន់ឡើយកុំឱ្យឱកាសនេះកន្លងផុតទៅឱ្យសោះ៕