ធ្ងន់បាក់ម្រាមដៃងាប់ហើយ! ម៉ូតចិញ្ចៀនផ្កាស្បៃរឿង រំលេចគ្រាប់ពេជ្រជាង ១២៦០០គ្រាប់ បានជាប់ចូលក្នុងសៀវភៅកំណត់ត្រាពិភពលោក

កាលពីថ្មីៗនេះ លោក Harshit Bansal ដែលគេស្គាល់ថាជាស្ថាបនិកក្រុមហ៊ុន Renani Jewels នៅទីក្រុង Meerut ប្រទេសឥណ្ឌាបានបង្កើតកំណត់ត្រាពិភពលោក Guinness World Records ថ្មីមួយទៀតហើយ ជាមួយនឹងការរចនាម៉ូតចិញ្ចៀនពេជ្រមួយវង់មានឈ្មោះថា « The Marigold - The Ring of Prosperity » ដែលរចនាបទជារាងផ្កា និងលំអ ទៅដោយគ្រាប់ពេជ្រចំនួន ១២,៦៣៨ គ្រាប់ ស្មើនឹងនឹង ៣៨,០៨ ការ៉ាត់ និងមានទម្ងន់ ១៦៥ ក្រាម ។

134656972_3659050667482517_9020426214736940167_n

លោក Harshit Bansal ក៏បានរៀបរាប់ឱ្យដឹងថា លោកមានបំណងរចនាម៉ូតប្លែក និងខុសគ្នាបែបនេះជាយូរមកហើយ តាំងតែពីលោកសិក្សាផ្នែករចនាម៉ូតកាលពីប៉ុន្មានឆ្នាំមុនឯណោះ។

ហើយការបង្កើតថ្មីរបស់លោកតែងតែទទួលបានការបរាជ័យ ដោយលោកហាក់មិនពេញចិត្តចំពោះការរចនាម៉ូតរបស់ខ្លួនឡើយ រហូតដល់ថ្ងៃមួយលោកស្រាប់តែបានក្រឡេកឃើញផ្កាស្បៃរឿងមួយដើមនៅក្នុងសួនច្បាររបស់លោក លោកក៏សាកបេះវាមកមើលដាក់នៅលើម្រាមដៃរបស់លោក ហើយមានអារម្មណ៍ថាវាពិតជាប្លែកប្រសិនជាលោករចនាម៉ូតតាមផ្កាមួយទងនេះ ហើយវាក៏បានក្លាយជាភាពជោគជ័យរបស់លោកប្រាកដមែន។

Diamond_guinness_1200_PR Handout

134089764_3659050854149165_6192008547858714165_n

ដោយសារតែភាពអស្ចារ្យ និងប្លែកថ្មីមួយនេះ នៃចិញ្ចៀនមួយវង់នេះ តែលោក Harshit Bansal បានបញ្ជាក់ឱ្យដឹងថា លោកគ្មានបំណងលក់ចិញ្ចៀនមួយវង់នេះទេ ព្រោះនេះជាស្នាដៃដែលលោកស្រលាញ់ពេញចិត្តបំផុត ហើយវាក៏ជាចិញ្ចៀនដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានទៀតផង៕

Guinness Harshit Bansal_759_5fcb756fe12f7

Collage Of Most Diamonds In A Ring Renani Jewels_tcm25 642179

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក