អ្នកណាមិនស្គាល់ អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វី យ៉ាតា ឬ ម៉ាក់ហ្វី ដោយសារតែអ្នកនាង មិនត្រឹមតែជាកូនស្រីសំណព្វចិត្តរបស់ ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអតីតជ័យលាភីលេខ ២ ស្រីស្អាត ហ្រ្វេស៊ីហ្គើល ឆ្នាំ ២០១០ ប៉ុណ្ណោះទេ តែអ្នកនាងក៏មានភាពជោគជ័យទាំងការងារសិល្បៈ និងការងារមុខជំនួញជាច្រើនផងដែរ។
តារាស្រីចាយសម្រស់រូបនេះ មានសមត្ថភាពសិល្បៈទាំងព្រមរួមទាំងផ្នែកចម្រៀង សម្តែង តារាម៉ូឌែល និងល្បីល្បាញថាជាតារាពូកែថែសម្ផស្សជាខ្លាំង ដោយរូបភាពដែលអ្នកនាងបង្ហោះមួយៗសុទ្ធតែស្រស់ស្អាតទាក់ទាញ និយមបែបនារីស៊ីវីល័យទំនើប បង្កប់ភាពស៊ីចស៊ីសមរម្យដែលអាចទទួលយកបាន។
តែមិននឹកស្មានសោះ ថាមិនត្រឹមតែមានសមត្ថភាពសម្រស់ និងការរៀបចំបែបសម័យ អ្នកនាង ហ្វីយ៉ាតា ថែមទាំងមានដុងផ្នែកសិល្បៈបុរាណគួរឱ្យសរសើរ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលតាមរយៈកម្មវិធីកម្សាន្តមួយមានឈ្មោះថា Laugh And Love Talk Show ។
កម្មវិធីកម្សាន្តមួយនេះ អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វី យ៉ាតា បានបញ្ចេញសមត្ថភាពតាមរយៈការសម្តែងល្ខោនយីកេឈុតខ្លី ក្នុងរឿង ទុំទាវ មើលទៅស្រស់ស្អាតស័ក្តសមអស់ទាស់បែបស្រគត់ស្រគំទាំងការស្លៀកពាក់ និងការសម្តែង ដោយមិននឹកស្មានថាតារាបែបស៊ីវីល័យមួយរូបនេះ មានដុងសិល្បៈបត់បែនផ្លាស់ប្តូរស្ទើរតែ១៨០ដឺក្រេ តែមានភាពស័ក្តសមដូចសិល្បករបែបបុរាណនោះទេ។
គួរឱ្យដឹងផងដែរថា នៅក្នុងកម្មវីធី Laugh And Love Talk Show នេះផងដែរ អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វី យ៉ាតា ក៏បានផ្តល់កិច្ចសម្ភាសទាក់ទងនឹងបទពិសោធន៍ជីវិតផ្ទាល់ខ្លួនជាច្រើន ទាំងការងារសិល្បៈ មុខជំនួញ ការជួបឧបសគ្គ បញ្ហា និងភាពជោគជ័យជាច្រើនដោយកម្មវិធីនេះមានកញ្ញា សុភ័ក្រ កុសុម៉ា និងលោក ដេវិដ ជាពិធីករ និងអ្នកសម្របសម្រួលកម្មវិធីទៀតផង។
ចង់ដឹងថា សមត្ថភាពការសម្តែងបែបបុរាណ និងរឿងរ៉ាវទាក់ទងជីវិតពិតរបស់អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វី យ៉ាតា ទៅជាបែបណា សូមទស្សនាវីដេអូខាងក្រោមនេះ ៖
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក