«ដើម្បីកូន » ត្រូវបានគេដឹងថាជាខ្សែភាពយន្តជីវិតនិយាយពីការលះបង់ដ៏ធំធេងរបស់ឪពុកម្នាក់ដែលប្រឹងប្រែងដើម្បីកូនៗទោះបីជាខ្លួនក្រលំបាក និងវេទនាក្តី ដោយខ្សែភាពយន្តនេះបានហៅទឹកភ្នែកទស្សនិកជន និងអ្នកគាទ្រភញលូកទឹកភ្លូកដីទៅទស្សនានៅគ្រប់បណ្តារោងកុននានា។
តែដោយសារតែវិបត្តិកូវីដ១៩ ខ្សែភាពយន្តខ្នាតធំដ៏ល្បីល្បាញនេះ បានត្រូវផ្អាកបញ្ចាំងពាក់កណ្តាលទី៣ដងមកហើយ ដោយសារតែរោងកុនបិទដំណើរការដើម្បីចូលរួមទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ជាសកលមួយនេះ។
តែយ៉ាងណាមិញបន្ទាប់ពីស្ថានភាពបានស្ងប់ស្ងាត់មួយរយៈ ហើយរោងកុន រោងភាពយន្តបើកដំណើរការឡើងវិញ ពេលនេះភាពយន្តជីវិត «ដើម្បីកូន» ក៏បានប្រកាសខ្លួនមកបម្រើជូនទស្សនិកជនជាថ្មីម្តងទៀតនៅគ្រប់រោងកុនចាប់ពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២១នៅតទៅហើយ ដែលនាំឱ្យអ្នកគាំទ្រមានចិត្តរីករាយជាខ្លាំង។
គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្ត «ដើម្បីកូន» នេះផងដែរក៏ត្រូវបានក្លាយជាភាពយន្តជាតិដែលកំពុងដាក់ឱ្យគណៈ
កម្មការភាពយន្តអន្តរជាតិអូស្ការពិនិត្យក្នុងផ្នែកភាពយន្តអន្តរជាតិល្អជាងគេ (CAMBODIAN FILM FATHERS SUBMITTED FOR OSCARTO THE 93rd ACADEMY AWARDS FOR BEST INTERNATIONAL FEATURE FILM) ផងដែរ ដែលនេះជាដំណឹងដ៏កាន់តែរីករាយបន្ថែមផងដែរសម្រាប់វិស័យភាពយន្តកម្ពុជា។
ដូច្នេះចង់ដឹងថា លោកឪពុកអ្នកមានគុណមានការលះបង់ និងតស៊ូអ្វីខ្លះដើម្បីកូន កុំភ្លេចមកតាមដានភាពយន្តជីវិត «ដើម្បីកូន»ទាំងអស់គ្នា ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នេះទាំងអស់គ្នាណា៕
សូមទស្សនាវីដេអូរឿងនេះទាំងអស់គ្នា៖
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក