មនុស្សម្នាក់ៗសុទ្ធតែចង់មានអាយុរស់រានបានយូរអង្វែង តែលើលោកនេះគ្មានអ្នកណាអាចគេចផុសពីការឈឺ និងស្លាប់នោះឡើយ។ តែជាក់ស្តែងបើយោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា មនុស្សស្រីអាចរស់នៅបានយូរជាងមនុស្សប្រុស រហូតដល់ទៅ ៧ ឆ្នាំឯណោះ។ ដោយក្នុងនោះ គេរកឃើញថា មនុស្សស្រីអាចរស់រហូតដល់អាយុ ៦៥ ឆ្នាំមានចំនួន ៥៧% និងអាចរស់រហូតដល់អាយុ ៨៥ឆ្នាំ មានចំនួន ៦៧%។
ដោយតាមការស្រាវជ្រាវ និងតាមស្ថិតិជាច្រើនបានបង្ហាញថា ស្ត្រីមានអាយុវែងជាងបុរស ដែលមូលហេតុភាគច្រើនបណ្តាលមកពីកត្តាការងារ និងទាក់ទងនឹងជំងឺជាដើម។ ជាពិសេស គេដឹងថាបុរសមានការងារប្រឈមនឹងគ្រោះថ្នាក់ ដែលអាចប៉ះពាល់ដល់អាយុជិវិត ថែមរបបរស់នៅរបស់បុរសដូចចជា ការផឹកស្រា ជក់បារី និងរបបចំណីផ្សេងៗ ក៏ជាផ្នែកមួយដ៏ចម្បងដែលធ្វើឱ្យបុរសមានជំងឺច្រើនជាងស្ត្រី និងឆាប់ស្លាប់ផងដែរ។
តែយ៉ាងណាមិញ មូលហេតុដែលគេបានឃើញច្រើនចខាងគេនោះ គឺដោយសារតែកត្តាការងារដែលបុរសហ៊ានប្រឈមមុខធ្វើតែម្តង។ ហេតុនេះហើយ តោះថ្ងៃនេះមកតាមដានរូបភាពសំណើចទាក់ទងនឹងការងារបុរស ដែលឃើញហើយប្រាកដជាគ្មានអ្នកឆ្ងល់នោះទេថា ហេតុអ្វីបុរសៗអាយុខ្លីជាងស្ត្រី ៖