ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩០ ដែលជារបបរួចផុតពិសង្គ្រាមប្រល័យពូជសាសន៍ប៉ុលពត កម្ពុជាយើងគឺជាប្រទេសដែលស្ថិតនៅក្រោមរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។
ដោយរដ្ឋាភិបាលប្រជាមានិតកម្ពុជាថ្មីនេះត្រូវបានទទួលស្គាល់ដោយប្រទេសវៀតណាម និងប្រទេសកុម្មុយនិស្តមួយចំនួន, ពួកខ្មែរក្រហម ជាមួយនឹងរណសិរ្សរំដោះជាតិប្រជាជនខ្មែរបានរួមគ្នាទៅបង្កើតរដ្ឋាភិបាលប្រឆាំងថ្មី គឺរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ ។
ដ្បិតតែជារបបដែលសទើបរួចផុតពីទុក្ខវេទនាសង្គ្រាម តែប្រទេសកម្ពុជាបានខិតខំពង្រឹងខ្លួនឯងជាបន្តបន្ទាប់ទាំងមិនសេសសល់អ្វី រហូតប្រទេសមានការរីកចម្រើនជាបន្តបន្ទាប់ទៅគ្រប់វិស័យ ដោយនៅក្នុងនោះក្នងឆ្នាំ ១៩៩០ ត្រូវគេដឹងថាជាឆ្នាំដែលប្រទេសកម្ពុជាជិតផ្លាស់ប្តូររបបថ្មីផ្សេងមួយទៀតហើយទៅតាមសម័យកាល និងអ្នកដឹកនាំ។
ក្រៅពីការចាប់អារម្មណ៍ទៅនឹងរបបគ្រប់គ្រង ទិដ្ឋភាពនៅក្នុងឆ្នាំ ១៩៩០ ប្រហែលជាមិនសូវមានអ្នកបានដឹងបានស្គាល់នោះទេ ដោយសារតែសម័យនោះមិនមានការជឿនលឿនមានម៉ាស៊ីនថតទំនើប ឯអ្នកកើតមកទាន់ក៏ប្រហែលជាមានភាពស្រពិចស្រពិល។
យ៉ាងណាមិញ គួរជារឿងដ៏រីករាយ ជានជាតិបរទេសជាច្រើនក៏បានមកប្រទេសកម្ពុជាផ្តិតយកទិដ្ឋភាពទាំងនោះទុកជាឯកសារផងដែរ មើលទៅពិតជាប្លែកចិត្តប្លែកអារម្មណ៍ខ្លាំង។
តោះចង់ដឹងថាទិដ្ឋភាពឆ្នាំ ១៩៩០ យ៉ាងណាទៅវិញ មកដានតាមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖