នៅក្នុងខេត្តកំពង់ស្ពឺ ប្រហែលជាមនុស្សជាច្រើនបានដឹងបានស្គាល់ថា មានទីកន្លែងកម្សាន្តបែបធម្មជាតិប៉ុន្មានកន្លែងប៉ុណ្ណោះសុទ្ធសឹងតែជាតំបន់ព្រៃភ្នំជាដើម។
តែអ្នកប្រហែលជាមិននឹកស្មាននោះទេថា ការពិតខេត្តកំពង់ស្ពឺ មានភោជនីយដ្ឋានបណ្តែតទឹកដ៏ប្លែកអារម្មណ៍មួយកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តមិនចេះដាច់នោះគឺ «ភោជនីយដ្ឋានម៉ែប៉ុកឫស្សី»។
ភោជនយដ្ឋានមួយនេះមានរចនាជាប្ញស្សីបណ្តែតទឹក កញ្ចុះប្ញស្សី និងស្ពានប្ញស្សីមើលទៅបរិយាកាសល្អ ប្លែកអារម្មណ៍ ជាមួយនឹងអាហារច្រើនមុខបែបជនបទសុទ្ធសឹងតែមានរសជាតិឆ្ងាញ់ពិសា ថែមទាំងមានតម្លៃសមរម្យទៀតផង ដែលអ្នកមិនគួររំលងពេលឆ្លងកាត់ខេត្តកំពង់ស្ពឺម្តងៗ។
គួរឱ្យដឹងផងដែរថា «ភោជនីយដ្ឋានម៉ែប៉ុកឫស្សី» មានអាស័យដ្ឋាន:ផ្លូវ143 ភូមិទំនប់បិល ឃុំស្គុៈ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលចុះពីទីរួមខេត្តកំពង់ស្ពឺទៅប្រហែល3គីឡូម៉ែត្រប៉ុណ្ណោះ៕
អត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Sroh Jin
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក