ថ្ងៃសម្រាក ជាថ្ងៃលំហែកាយ មនុស្សម្នាក់ៗប្រាកដជាចង់ទៅស្វែងរកកន្លែងដែលមានបរិយាកាសស្រស់ស្រាយ លំហែខួរក្បាល លំហែរអារម្មណ៍ ទទួលទានអាហារឆ្ងាញ់ៗ ឱ្យបាត់ភាពនឿយណាយពីការងារប្រចាំថ្ងៃអស់មួយសប្តាហ៍មែនទេ ? ប្រសិនជាលោកអ្នកមិនដឹងថាទៅទីកន្លែងណាដែលមានបរិយាកាសបរិសុទ្ធ ថែមទាំងនៅក្បែរទីក្រុងភ្នំពេញទៀតនោះ ថ្ងៃនេះ «ក្នុងស្រុក» សូមណែនាំទីកន្លែងស្រស់ស្រាយមួយកន្លែងមានឈ្មោះថា «ចំណតទូក»។
« ចំណតទូក » គឺជាអាហារដ្ឋានមានលក្ខណៈធម្មជាតិមួយកន្លែង ដែលមានបម្រើតាំងពីអាហារថ្ងៃត្រង់ និងពេលល្ងាច សុទ្ធតែមានឱជារសឈ្ងុយឆ្ងាញ់ពិសាជាប់ចិត្តគ្រប់មុខ ជាពិសេសថែមទាំងមានបម្រើស្រាក្រឡុក ស្រាស ស្រាក្រហម ភេសជ្ជៈគ្រប់មុខជាមួយនឹងតម្លៃសមរម្យ ពិសេសថែមអមជាមួយការ live តន្រ្តីផ្ទាល់រៀងរាល់ពេលល្ងាចថ្ងៃសៅរ៍ និង អាទិត្យផងដែរ។ ដោយក្រៅពីបម្រើសេវាកម្មម្ហូបអាហារជាមួយនឹងកន្លែងទទួលទានបែបធម្មជាតិ «ចំណតទូក» ក៏មានទីតាំងស្រស់ស្អាតជាគំនូលើជញ្ជាំង និងការដាក់តាំងវត្ថុចាស់ៗបែបកែច្នៃផ្សេងៗ ត្រូវចិត្តអ្នកដែលចូលចិត្តថតរូបកម្សាន្តតែម្តង។
គួរឱ្យដឹងផងដែរថា « ចំណតទូក » មានទីតាំងជិតភ្នំពេញយើងនេះប៉ុណ្ណោះ ដោយលោកអ្នកគ្រាន់តែចាកចេញពីទីក្រុងប្រហែល 5 km ឆ្លងសាឡាងអរិយក្សត្រ ឬស្វាយជ្រុំប្រហែល 3km នឹងមកដល់ហាងនេះហើយ ដែលស្ថិតនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ផ្លូវទី២ ជាប់លោកតាព្រែកល្វា ។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នក អាចទំនាក់ទំនងមកកាន់លេខ 070 363 358 ៕
អត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ FB: ចំណតទូក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក