សម្រាប់អ្នកដែលស្រលាញ់សត្វ តែចិញ្ចឹមវាមិនបាន ប្រាកដជាមានអារម្មណ៍ថាខូចចិត្ត និងមិនសូវសប្បាយចិត្តហើយមើលទៅ ដោយអារម្មណ៍បែបនេះមានតែអ្នកស្រលាញ់សត្វទេទើបយល់ច្បាស់។
តែប្រសិនជាអ្នកស្រលាញ់សត្វឆ្កែ មិនអាចចិញ្ចឹមវាបាន តែចង់លេង និងប្រលែងលេងជាមួយវា មិនឱ្យខកបំណងទេ ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំហាងកាហ្វេមួយកន្លែឬងដែលមានសត្វឆ្កែជាច្រើនក្បាលរង់ចាំអតិថិជនទាំងអស់ផងដែរ នោះគឺ « Doggo Café » ។
« Doggo Café » គឺជាហាងកាហ្វេដែលទើបតែបើកដំណើរការនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ នេះប៉ុណ្ណោះ តែទទួលបានការចាប់អារម្មណ៍ជាខ្លាំងតាំងពីថ្ងៃដែលហាងបានប្រកាសបើកដំណើរការមុនដំបូង ដោយហាងនេះមិនត្រឹមតែបំរើនូវកាហ្វេ និងភេសជ្ជៈច្រើនមុខសុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់ ថែមទាំងមានឆ្កែជាច្រើនប្រភេទឱ្យលោកអ្នកប្រលែងលែងផងដែរ។
តែយ៉ាងណាមិញ សម្រាប់អតិថិជនដែលចង់មកទទួលទានកាហ្វេបណ្តើរលេងសត្វឆ្កែគួរឱ្យស្រលាញ់បណ្តើរ មិនអនុញ្ញាតិឱ្យយកសត្វចិញ្ចឹមផ្សេងចូលនោះឡើយ ដោយហាងបានគិតគូពីសុវត្ថិភាពរបស់ឆ្កែដែលមាននៅក្នុងហាងនេះផ្ទាល់ជាចម្បង។
គួរឱ្យដឹងផងដែរថា « Doggo Café » មានទីតាំងនៅក្នុងអគារផ្សារ Camko City ( Camko City retail shop)តាមផ្លូវ Camko City តែម្តង ដោយមានចម្ងាយពីហាង Mike Burger ប្រមាណជា ៥០ម៉ែត្រ និងបើកដំណើរការនៅម៉ោង ១២ថ្ងៃត្រង់ រហូតដល់ម៉ោង៧យប់ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 060 900 950 (metfone) និង 069 639 456 (smart) ៕
អត្ថបទ៖ ក្នងស្រុក
រូបភាព FB ៖ Doggo Café - ឆ្កែកាហ្វេ by dog lovers
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក