ធម្មជាតិមនុស្សប្រុស! ឱ្យតែអស់ចិត្តស្រឡាញ់ ប្រាកដជាបញ្ចេញឥរិយាបថទាំង៦នេះចេញមកហើយ

នៅក្នុងលោកនេះគ្មានមនោសញ្ចេតនាណាដែលមិនអាចប្រែប្រួលនោះទេ ជាពិសេសគឺរឿងស្នេហា តែងតេមានការប្រែប្រួលច្រើនបែបច្រើនសណ្ឋាន អ្នក “មានការយល់របស់អ្នក” ជាច្រើន អ្នកមាន “ការធ្វើចិត្តមិនបាន” ជាច្រើន អ្នកមាន “រឿងចិត្តមិនដាច់” ជាច្រើន អ្នកមានមនិ្ទលសង្ស័យជាច្រើន អ្នកយល់ថាមានពេលខ្លះគេស្រលាញ់អ្នក មានពេលខ្លះមិនស្រលាញ់អ្នក អ្នកក៏បានសួរខ្លួនឯងដែរថា តើគេស្រលាញ់អ្នកឬក៏អត់ ឬក៏លែងស្រលាញ់អ្នកហើយ?

២ 43

ដូច្នេះហើយ រឿងល្អដែលអ្នកនឹកស្មាននោះក៏ប្រហែលមិនមែនសុទ្ធតែជារឿងល្អអីដែរ ស្នេហាដែលអ្នករំពឹងក៏មិនប្រាកដថាមានលក្ខណៈល្អបំផុតដែរ បុរសម្នាក់ឲ្យតែមានសភាពទាំងនេះ គឺបញ្ជាក់ថាគេលែងស្រលាញ់អ្នកទៀតហើយ សង្ឃឹមថាអ្នករក្សាខ្ជាប់សេចក្តីថ្លៃថ្នូរបស់ខ្លួន រៀនចេះទៅដកខ្លួនចេញ ដកចិត្តស្រលាញ់ចោល រស់នៅដោយមិនមែនជាខ្លួនឯងកាលពីមុន។

1

៦ចំណុចខាងក្រោមនេះ បង្ហាញឱ្យឃើញថា ឲ្យតែពេលដែលបុរសម្នាក់លែងស្រលាញ់អ្នកហើយ តែងមានបញ្ចេញឥរិយាបថបែបនេះ ប្រសិនជាមានទង្វើទាំងនេះហើយ សូមអ្នកចាកចេញពីមនុស្សប្រភេទនេះឲ្យបានលឿនបន្តិច។

១. មិនខ្វល់ពីអារម្មណ៍របស់អ្នក មានកង់សារគួររាប់មិនអស់ ស្របពេលនោះដែរមានភាពល្មូតល្មើនលេបខាយជាមួយនារីជាច្រើន

2

នេះគឺជាការប្រែចិត្តដែលងាយដឹងបំផុត គេលែងស្រលាញ់អ្នកហើយ។ ពេលដែលបុរសម្នាក់ស្រលាញ់អ្នក នៅក្នុងចិត្តគេមិនអាចដាក់នារីផ្សេងទៀតបានឡើយ ដូច្នេះគេនឹងបដិសេធការទាក់ទងជាមួយនឹងពួកនាង គ្មានទំនាក់ទំនងមិត្តសិ្នទ្ធស្នាល ឬប្អូនស្រីធម៌អ្វីឡើយ។

ប៉ុន្តែពេលដែលបុរសម្នាក់លែងស្រលាញ់អ្នកហើយ អ្នកត្រូវប្រុងប្រយ័ត្នពីសម្ដីរបស់គេដោយសន្សឹមៗ ដូចជាហ្វេសប៊ុករបស់គេ អាកប្បកិរិយារបស់គេ ពីព្រោះអាចនឹងមានលេចចេញនូវភាពជាក់ស្តែងដែលគេឈប់ស្រលាញ់អ្នក។ គេមានភាពល្មូតល្មើនជាមួយនារីជាច្រើន លែងខ្វល់ពីអារម្មណ៍របស់អ្នក បើជួបនឹងបុរសបែបនេះគួរតែបោះបង់ចោលទៅ ពីព្រោះបើគេស្រលាញ់អ្នកនោះ គឺមិនអាចមានការវិវឌ្ឍន៍ជាមួយនឹងដៃគូទី២ឡើយ។

២. គ្មានការយកចិត្តទុក្ខដាក់ លែងខ្វល់ខ្វាយ ក៏លែងបង្ហាញអារម្មណ៍អ្វីចំពោះអ្នកទៀតដែរ

3

ពេលដែលបុរសម្នាក់ស្រលាញ់អ្នក អ្វីៗសុទ្ធតែស្តាប់តាមអ្នក ពេលដែលអ្នកពិបាកចិត្តគេអន្ទះសារជាងអ្នកទៅទៀត គិតរកគ្រប់មធ្យោបាយធ្វើឲ្យអ្នកសប្បាយចិត្ត ពេលដែលអ្នកឈឺ គឺនៅក្បែរខ្លួនអ្នកមើលថែអ្នករហូត យ៉ាងណាក៏ដោយសុទ្ធតែគិតអ្នកជារឿងសំខាន់។

ប៉ុន្តែពេលដែលគេលែងស្រលាញ់អ្នកហើយ គេលែងខ្វល់ខ្វាយពីអ្នក ពេលដែលអ្នកពិបាកចិត្តគេគ្រាន់តែនិយាយពាក្យប៉ុន្មានម៉ាត់ ពេលដែលអ្នកចង់និយាយរឿងអ្វីជាមួយនឹងគេ គេរមែងតែនិយាយថាខ្លួនរវល់ រួចក៏ដាក់ទូរសព្ទចុះ។ តាមពិតទៅមនុស្សម្នាក់នេះលែងខ្វល់ពីអ្នកហើយ អ្នកក៏គួរតែបឈ្ឈប់ចិត្តស្រលាញ់ឲ្យទាន់ពេលវេលាទៅ។

៣. លែងអត់ទ្រាំនឹងអ្នក ចេះតែធុញទ្រាន់នឹងអ្នក

4

ពីមុនពេលដែលអ្នកខឹង គេរមែងតែលួងលោមអ្នកដោយគ្មានភាពធុញទ្រាន់ ពីមុនពេលដែលអ្នកធ្វើរឿងខុសឆ្គង គេនិយាយពន្យល់ហេតុផលអ្នកដោយការយកចិត្តទុកដាក់ ពីមុនមានគុណវិបត្តិ គេសុទ្ធតែនិយាយថាមិនប្រកាន់ឡើយ ហើយយកគុណវិបត្តិនោះយល់ថាសុទ្ធតែជាគុណសម្បត្តិរបស់អ្នកទាំងអស់។

ប៉ុន្តែបន្ទាប់ពីពេលវេលាយូរទៅ គេយល់ថាអ្នកមិនគួរឲ្យស្រលាញ់សូម្បីតែបន្តិច ពេលដែលអ្នកខឹងគេនិយាយថាអ្នកជាមនុស្សគ្មានហេតុផល ពេលដែលអ្នកយកចិត្តទុកដាក់នឹងគេ គេបែរជាយល់ថាអ្នកមិនទុកចិត្តគេ សង្ស័យគេ ។

គេយល់ថានៅលើខ្លួនអ្នកគឺមានសុទ្ធតែបញ្ហា រមែងតែស្តីបន្តោសឲ្យអ្នក ក៏មិនគិតគូរពីអារម្មណ៍អ្នកដែរ ។ សរុបទៅពេលដែលគេលែងស្រលាញ់អ្នក គឺអ្វីៗសុទ្ធតែលែងខ្វល់ខ្វាយពីអ្នកទៀតឡើយ។

៤.មិនព្រមមានទង្វើស្និទ្ធស្នាលខ្លះជាមួយអ្នក

5

ពីមុនទោះជានៅតាមផ្លូវកាន់ដៃគ្នា គេសុទ្ធតែយល់ថាជារឿងដែលសប្បាយរីករាយ។ ប៉ុន្តែបន្ទាប់ពីគេលែងស្រលាញ់អ្នកមក ពេលដែលអ្នកឳបថើបគេ គេតែងតែគេចចេញ ពេលដែលអ្នកមើលទៅគេ ក្រសែកភ្នែកគេតែងតែមិនច្បាស់លាស់នឹងអ្នក ពេលដែលគេមើលមកអ្នក នៅក្នុងភ្នែករបស់គេលែងមានអ្នកទៀតហើយ។ បែបនេះនៅក្នុងចិត្តរបស់គេពិតជាលែងស្រលាញ់អ្នកពិតមែនហើយ។

៥. អនុវត្តជាដំណាក់កាល “ ចង់ដោះដៃដោយហិង្សាត្រជាក់”

6

ពីមុនពេលដែលអ្នកផ្ញើសារទៅគេ គេតែងតែឆ្លើយតបភ្លាមៗ ពេលនេះគេយល់ថាអ្នកអាចមានក៏បានមិនមានក៏បាន ចេះតែមិនចង់នៅជិតអ្នក ពេលដែលអ្នកនិយាយអ្វីតែងតែមានអារម្មណ៍មិននៅក្នុងខ្លួនមិនបានស្តាប់ពីអ្វីដែលអ្នកនិយាយ អ្នកធ្វើរឿងអ្វីគេក៏មិនខ្វល់ខ្វាយសួរនាំ ពេលដែលគេឆ្លើយតបសាររបស់អ្នក គ្រាន់តែ ពាក្យ មួយម៉ាត់ ឬក៏មិនចង់តបសារអ្នកតែម្តង សុខចិត្តនៅលេងហ្គេមជាមួយនឹងមិត្តរបស់គេទៅវិញ។

គេមានភាពរួសរាយរាក់ទាក់នឹងអ្នកដទៃ តែមានភាពសោះអង្គើយចំពោះអ្នក ។ ទិដ្ឋភាពបែបនេះគឺបញ្ជាក់ថាគេពិតជាលែងស្រលាញ់អ្នកហើយ ចិត្តរបស់គេលែងនៅលើខ្លួនអ្នកទៀតហើយ។

៦. គ្មានការនឹករលឹកដល់អ្នក មិនព្រមកំដរអ្នកនិយាយគ្នា

7

កាលពីមុនគេចង់ទាក់ទងមកអ្នករាល់ថ្ងៃ ប៉ុន្តែឥឡូវនេះមិនទាក់ទងមកអ្នកប៉ុន្មានថ្ងៃក៏គ្មានបញ្ហាដែរ ពីមុនចេះតែចង់ជួបអ្នក ប៉ុន្តែពេលនេះទោះជាគេមានពេលក៏មិនមករកអ្នកមុនដែរ។ ពេលដែលអ្នកត្រូវការគេ គេមិនអាចជាមនុស្សទីមួយដែលលេចឡើងនៅក្បែរខ្លួនអ្នកឡើយ បែបនេះគឺ លែងស្រលាញ់អ្នកហើយ តើអ្នកដឹងទេ?

ចង់ដឹងថាមនុស្សម្នាក់ស្រលាញ់អ្នកឬក៏អត់នោះ តាមពិតចម្លើយមាននៅក្នុងចិត្តអ្នករហូតមក ចំពោះបញ្ហាស្នេហា អ្វីដែលសំខាន់នោះគឺមានការសប្បាយចិត្ត នៅជាមួយគេសប្បាយចិត្តនោះគឺជាស្នេហា បើសិនជាពិបាកចិត្តនោះគឺមិនសក្តិសម។

ដូច្នេះគ្រាដំបូងដែលគេធ្វើល្អដាក់អ្នកគឺជាការពិត ពេលនេះលែងស្រលាញ់អ្នកហើយ ដកខ្លួនចេញពីអ្នកក៏ជាការពិតដែរ បន្ទាប់ពីអ្នកគិតយល់ហើយ សង្ឃឹមថាអ្នកទទួលបានសុភមង្គលដ៏ល្អបំផុត៕

ប្រភពពី៖ https://woman.horo88.cc/

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក