ចុម ប្លែកម៉េះ ​ គ-ជូរហិរ​​ ទាល់តែក្មេងៗស្រុកស្រែចំការបានស្គាល់

បើនិយាយពីចំណីញ៉ាំលេងរបស់ក្មេងៗស្រុកស្រែចំកាជំនាន់មុនវិញ មិនមានច្រើនសប្បូរបែបដូចបច្ចប្បន្ននោះទេ  ដោយភាគច្រើនចំណីអាហារគឺជារបស់បែបធម្មជាតិដើរបេះបោចតាមផ្លូវ ​តាមចំការដំណាំ ​ហើយយកមកច្នៃដោយខ្លួនឯង។ ​តែទោះមិនទាន់សម័យ តែចំណីខ្លះបែរជាដក់ជាប់ក្នុងអារម្មណ៍អ្នកដែលកើតទាន់ជំនាន់មុនរហូតដកចិត្តមិនរួច  ដោយក្នុងនោះ គជូរហិរ​ គឺជាចំណីដ៏ពេញនិយមមួយផងដែរ។

គជូរហិរ​ (ហៅតាមរបៀបធ្វេី)​គឺជាចំណីញ៉ាំលេង របស់ក្មេងៗស្រុកស្រែ​ ទំនេរៗចូលចិត្តធ្វេីញ៉ាំណាស់ ណាមួយមកពីមិនសូវជាមានចំណីហូរហែដូចក្មេងទីក្រុងផង គឺមានតែចំណីសម្រន់ប្រចាំភូមិស្រុក​ស្រែចម្ការ​ ឬភូមិចុងកាត់មាត់ញកបែបនេះ។

131131171_810526502855853_7154859724056855617_n

តោះ​មករៀនពីវិធិធ្វើ គ-ជូរហិរ​​ នេះទាំងអស់គ្នា​ ៖

(១)​ ជាចំនុចផ្តេីមយេីងបេះប្រឡេះយក"ផ្លែគ"ណាដែលនៅខ្ចីល្មម​ ឬក្តិប (មិនមែនចាស់​)​ មកចិតសម្បកខៀវចេញ​ ទុកតែសាច់ក្នុងដែលនៅទន់ៗ​។

(២)​ រួចសាប់ចិញ្រ្ចាំអោយសុសសាច់​ បណ្តោយផ្លែ​

130605500_810526549522515_4083746767725675341_n

(៣)​ បន្ទាប់មក​យកអំបិលម្ទេសដែលបុកស្រាប់​ (រស់ជាតិតម្រូវចំណង់ចំណូលចិត្តរបស់អ្នកបរិភោគ)​ មកលាបប្រឡាក់​ និងទះបង្ហាប់អោយរសជាតិចាប់ចូលសាច់ផ្លែគ។ រួចផ្អាប់​ទុកអោយចូលជាតិសព្វសាច់មួយតួផ្លែជាមួយអំបិលនោះ​ (ជាធម្មតាគេដាក់រស់ផ្អែមបន្តិច​ ហិរបន្តិច)​

(៤)​ ជាចុងក្រោយ​ គេយកផ្លែគដែលចិញ្ច្រាំ​ និងប្រឡាក់អំបិលរួចនោះ​ ទៅញាត់ចូលសំបុកអង្ក្រ​ង​ ឬយកទៅដាក់ទីណាដែលមានសត្វអង្ក្រងច្រេីនតោង​ (ក្នុងគោលបំណងឱ្យសត្វអង្ក្រងមកតោង នោមដាក់​ ដេីម្បីបានរសជាតិជូរៗ​)​។ គេដាក់មួយសន្ទុះ​ ឱ្យល្មមនឹងបានរសជូរសព្វសាច់តាមដែលចង់បានហេីយ​ សឹមដកចេញ

131206191_810526476189189_3156163073101249278_n

*ចំពោះការបរិភោគ​ គេត្រូវបេះសត្វអង្ក្រងចេញជាមុន​សិន ជៀសវាងបរិភោគទាំងមេអង្ក្រង​ នាំឱ្យខាំហេីមប៉ោងមាត់​ 😂😂😂 (ខ្លះគឺបរិភោគទាំងមេ​ អង្ក្រងក៏សឹងមាន)។

131100906_810526459522524_3632524176020072118_n

រូបភាព៖​ ប្រភពហ្វេសប៊ុក​ &​ Google Image

អត្ថបទ៖ ទេវធីតាសង្ក្រាន្ត