Alica Schmidt មានវ័យ២២ឆ្នាំគឺជាគ្រូបង្វឹកផ្នែកកម្លាំង(fitness coach) ត្រូវបានគេស្គាល់ក្នុងប្រភពកាសែតកីឡា និងតារាងមួយចំនួនថាជាអត្តពលិកដ៏លិចស៊ីបំផុតក្នុងពិភពលោក។
ក្នុងនាមជាគ្រូបង្វឹកផ្នែកកម្លាំង នាងគឺជាអ្នកជ្រោមជ្រែងឲ្យកីឡាករក្នុងក្រុមមានកម្លាំងព្រឺសឡើងវិញ ហើយអ្នកគាំទ្ររបស់ក្លិបក៏ចង់ឃើញនាងនៅជុំវិញកីឡាករទាំងអស់ផងដែរ។ វត្តមានរបស់នាងពេលខ្លះត្រូវបានគេនិយាយបែបកំប្លែងថាជាមូលហេតុមួយក្នុងចំណោម១០០ដែលឲ្យ Jadon Sancho បន្តនៅជាមួយក្លិប Dortmund ។
Alica Schmidt ធ្លាប់បានថតរូបជាច្រើនជាមួយកូនសិស្សកម្លោះៗរបស់នាងនៅឯក្លិបហើយថ្មីៗនេះនាងថែមទាំងបានរត់ប្រណាំងជាមួយប្រធានក្រុម Mats Hummels លើចម្ងាយ៤០០ម៉ែត្រហើយឈ្នះទៀត។ មើលវីដេអូខាងក្រោមនេះគឺដឹងច្បាស់បំផុត៖
https://youtu.be/9Jl5qPRORgE
មូលហេតុអ្វីបានជានាងរត់លឿនម្លេះហើយលឿនជាងកីឡាករបាល់ទាត់ដែលលេងលើទីលានរាប់ឆ្នាំ? នាងគឺជាកីឡាការិនីរត់ប្រណាំងលំដាប់អន្តរជាតិជួយឲ្យប្រទេសអាល្លឺម៉ង់ឈ្នះមេដាយប្រាក់លើវិញ្ញាសារត់ប្រណាំងចម្លាយ៤០០ម៉ែត្រក្នុងព្រឹត្តិការណ៍ 2017 European Athletics Under-20 Championships។
កាលពីឆ្នាំ២០១៩នាងក៏បានជួយឲ្យអាល្លឺម៉ង់ឈ្នះមេដាយសំរឹទ្ធិលើវិញ្ញាសារត់ប្រណាំងចម្ងាយ៤០០ម៉ែត្រក្នុងកម្មវិធីEuropean U-23 Championships។ លើសពីនេះ! នាងក៏ជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមផងដែរ។ នាងជាអ្នកតំណាងផលិតផល Puma ដែលជាដៃគូសហការជាមួយក្លិប Dortmund៕