លោក ឈុន សុធារ៉ា ត្រូវបានគេស្គាល់ថាជាកីឡាកាសបរទេស ជនជាតិខ្មែរដែលបានកើត និងរស់នៅបរទេស ហើយលោកក៏តែងតែមានការប្រកួតនៅលើសង្វៀនកីឡាកាសជុំវិញពិភពលោកជាច្រើនផងដែរ ដោយកិត្តិនាមរបស់លោកបែរជាមិនត្រូវបានប្រជាជនក្នុងប្រទេសកំណើតខ្លួនស្គាល់នោះឡើយ។
យ៉ាងណាមិញ លោកត្រូវបានមហាជនតាមដាន និងស្គាល់លោក តែស្ថិតនៅក្នុងការរិះគន់ទៅវិញ ក្រោយពីលោកច្នៃខោខ្លី និងខោស្តើងសម្រាប់ឡើងប្រកួតមានរូបទង់ជាតិប្រទេសកម្ពុជា ក្នុងការប្រកួតក្នុង សង្វៀន AEW ដោយការធ្វើបែបនេះគ្រាន់តែជាគោលបំណងធំឱ្យបរទេសស្កាល់ប្រទេសកម្ពុជា ដែលមានប្រាសាទអង្គវត្តជាអច្ឆរិយវត្ថុពិភពលោកមួយប៉ុណ្ណោះ។
មហាជនមួយចំនួនបានសម្តែងក្តីមិនពេញចិត្តជាខ្លាំងថាលោកមើលងាយ និងជាន់ឈ្លីប្រទេសខ្លួន ត្រង់ចំណុចដែល លោក ឈុន សុធារ៉ា យកទង់ជាតិខ្មែរមកស្លៀក ថែមទាំងជាទង់ជាតិខុសពីទម្រង់ដើមរបស់ទង់ជាតិខ្មែរសព្វថ្ងៃ ដោយអ្នកខ្លះថែមទាំងបានរិះគន់ ជេរប្រទេចដល់រូបលោកក្នុងពាក្យអសុរោះ ដោយគ្មានការពិចារណាផងដែរ។
ក្នុងនាមជាប្រជាជនខ្មែរ អ្នកថ្លៃថ្នូរ យើងគួរតែប្រាប់ពីកំហុសគ្នាទៅវិញទៅមកដើម្បីកែ មិនមែនចេះតែជេរមួយមុខទេ ព្រោះតែលោកកើតនៅអាមេរិក ខំស្លៀកខោរូបអង្គរ មានចេតនាល្អចង់ឱ្យយគេស្គាល់ខ្មែរតែប៉ុណ្ណោះ ទាំងដែលខ្មែរមួយចំនួនដែលកើតនៅក្រៅប្រទេស គេមិនចេះនិយាយខ្មែរ គេមិនរំលឹកពីខ្មែរ គេល្បីគេមិនចង់បង្ហាញអត្តសញ្ញាណជាខ្មែរផង តើយ៉ាងណាវិញ?
សូមធ្វើការពិចារណាទាំងអស់គ្នា សូមរិះគន់ដោយប្រើក្រមសីលធម៌ ប្រកបដោយភាពថ្លៃថ្នូរក្នុងនាមជាប្រទេសដែលមានវប្បធម៌ និងសីលធម៌ផូរផង់៕
អត្ថបទកែសម្រួលពី៖ Chorn Teth ដោយក្រុមការងារក្នុងស្រុក