ដូចដែលយើងដឹងហើយថា កម្មវិធី ១ម៉ោងដើម្បីសង្គមជាតិ គឺជាកម្មវិធីថ្មីរបស់លោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ ដើម្បីរួមចំណែកជួយដល់កិច្ចការងារសង្គម ដែលមានទាំងការចុះអប់រំប្រជាជនដោយផ្ទាល់ និងការផលិតវីដេអូអប់រំផងដែរ។
ថ្មីៗនេះ កម្មវិធី ១ម៉ោងដើម្បីសង្គមជាតិ បានផលិតភាពយន្តខ្លីបែបអប់រំមួយផ្សេងទៀតហើយ កាន់តែចាប់អារម្មណ៍ជាងមុននោះគឺ « រឿង វិប្បដិសារីនៃផ្សែងបារី » ដែលផលិត និងរក្សាសិទ្ធិ ដោយ ១ម៉ោងដើម្បីសង្គមជាតិ និង កថាជ័យភាពយន្ត។
អត្ថន័យវីដេអូនេះ ចង់ផ្តល់ការអប់រំថា បារី គឺជាគ្រឿងញៀនដែលអាចបំផ្លាញអនាគត និងអាចសម្លាប់អាយុជីវិតខ្លួនឯង រួមទាំងមនុស្សជាទីស្រលាញ់ជិតខ្លួនបានទៀតផង។ ដោយ បារីបានសម្លាប់មនុស្សជាង៧លាននាក់នៅលើពិភពលោកក្នុង១ឆ្នាំៗ ហើយមនុស្សជាង៧សែននាក់ជាអ្នកស្រូបផ្សែងបារីពីគេដោយអចេតនា ។
ក្នុងរឿងនេះ និយាយពីគូស្នេហ៍១គូ ដែលស្រលាញ់គ្នា និងជិតរៀបការនឹងគ្នា តែខាងស្រីបែរជាត្រូវរងគ្រោះដល់បាត់បង់ជីវិត ព្រោះតែផ្សែងជីវិតដែលគូស្នេហ៍នាងតែងតែជក់បង្ហុយដាក់ទៅវិញ ដែលរឿងរ៉ាវនេះនឹងធ្វើឱ្យលោកអ្នកទស្សនាហើយ ទប់ទឹកភ្នែកមិនបាននៅវគ្គចុងក្រោយ ។
ហើយអ្វីចាប់អារម្មណ៍ក្នុងរឿងអប់រំខ្លីនេះ ថែមទាំងបានចូលរួមសម្តែងផ្ទាល់ដោយតារា Tik Tok ល្បី កញ្ញា សុខ លីន ផងដែរ ដែលធ្វើឱ្យសាច់រឿងកាន់តែកម្សត់ក្តុកក្តួលខ្លាំងព្រោះតែសមត្ថភាពសម្តែងមិនចាញ់តារាអាជីពរូបនេះ។ ជាពិសេសតាមរយៈអ្នកដឹកនាំរឿងផ្ទាល់ លោក កថាជ័យ បានឱ្យដឹងថាក្នុងសាច់រឿងនេះផ្ទាល់ជារឿងរបស់លោក ដែលកាលមុនលោកជាមនុស្សញៀនបារី និងតែងតែជក់បារីហើយដាក់ក្នុងកែវស្រាដូចនៅក្នុងវីដេអូនេះដែរ តែក្រោយភ្ញាក់រលឹក លោកសន្យាថានឹងមិនប៉ះពាល់បារីទៀតនោះទេ។
បើចង់ដឹងច្បាស់ថាបែបណាសូមទស្សនាទាំងអស់គ្នា នៅលើហ្វេសប៊ុកផេក ១ម៉ោងដើម្បីសង្គមជាតិ និងឆាណែលយូធូប KAKTHACHEYខាងក្រោមនេះ ៖