លុចហ្សំបួរ គឺជាប្រទេសមួយដែលស្ថិតនៅក្នុងសហគមន៍អឺរ៉ុប ដែលមានព្រំប្រទល់ខាងខាងលិចជាប់ជាមួយបែលហ្សិក ខាងជើងជាប់ប្រទេសអាល្លឺម៉ង់ និងភាគភាគខាងត្បូងជាប់បារាំង។
ដោយប្រទេសនេះមានទេសភាពធម្មជាតិ និងសម្រស់ស្រស់ស្អាតមិនចាញ់ប្រទេសអឺរ៉ុបនានាផងដែរ ជាពិសេសគឺប្រាសាទបុរាណ Brandenbourg (Château-fort de Brandenbourg) ។ តែមិននឹកស្មានសោះថា ថ្មីៗនេះស្រាប់តែលេចព័ត៌មានថាប្រាសាទនៅទ្វីបអឺរ៉ុបដែលសាងសង់នៅក្នុង សតវត្សរ៍ទី១០ មានម្ចាស់គឺជាជនជាតិខ្មែរទៅវិញ។
តាមរយៈគណនីហ្វេសប៊ុក ម៉ានិច្ច ម៉ៅ បានរៀបរាប់ថា ៖ « សួស្តីមហាមិត្តទាំងអស់ 😉 យេីងខ្ញុំជាម្ចាស់ប្រាសាទ Brandenbourg (Château-fort de Brandenbourg) ដែលស្ថិតនៅក្នុងប្រទេសលុចសាំប៊ួរ 🇱🇺 (Luxembourg) នៅជិតប្រទេសបារាំង 🇫🇷 អាល្លឺម៉ង់ 🇩🇪 និងប៊ែលស្សុីក 🇧🇪 សូមជូនដំណឹងដល់ភ្ញៀវជាតិនិងអន្តរជាតិថាប្រាសាទយេីងខ្ញុំនៅតែបន្តបេីកទ្វារទទួលស្វាគមន៍ភ្ញៀវចូលទស្សនាធម្មតា ដោយភ្ញៀវទាំងអស់ត្រូវពាក់ម៉ាស ឈគំលាតពីគ្នានិងត្រូវលាងដៃជាមួយអាកុល 👍 ចំពោះភ្ញៀវជនជាតិខ្មែរនឹងទទួលGuideដោយម្ចាស់ប្រាសាទផ្ទាល់តែម្ដង ☺ នេះជាមោទនភាពមួយដែរនាងខ្ញុំជាជនជាតិខ្មែរមួយរូបបានផ្សារភ្ជាប់ខ្សែលោហិតជាមួយលោកខាងលិច ❤️️ បងប្អូនអាចsaveទុក ក្រែងចប់covidហេី្យ មានបំណងមកលេងខាងប៉ែកអុឺរ៉ុបក៏អាចឈានមកលេងប្រាសាទយេីងខ្ញុំបាន 🏰 ហេី្យបងប្អូនខ្មែរអាចទាក់ទងខ្ញុំផ្ទាល់បាន ខ្ញុំនឹងរីករាយទទួលស្វាគមន៍យ៉ាងកក់ក្តៅ ☺ សូមអរគុណ សូមជំរាបលា 😉 »។
នេះស្តែងឱ្យដឹងថា នេះស្ត្រីជនជាតិខ្មែរអភិជនមួយរូបនេះ ប្រហែលជារៀបការចូលទៅរស់នៅក្នុងគ្រួសារអភិជនដែលជាម្ចាស់អ្នកគ្រប់គ្រងប្រាសាទបុរាណនេះក៏ថាបាន៕