មិនថាអ្នកស្គមឬមានរាងស្អាតទេអ្នកត្រូវយកចិត្តទុកដាក់កន្លែងដែលអ្នកផ្ទុកសារធាតុខ្លាញ់ក្នុងខ្លួនអ្នក។ នោះដោយសារតែវាផ្តល់ឱ្យអ្នកនូវសញ្ញាសុខភាពសំខាន់ៗ ដែលត្រូវការការយកចិត្តទុកដាក់របស់អ្នកដើម្បីឱ្យអ្នករស់នៅក្នុងជីវិតដែលល្អប្រសើរជាមួយនឹង ដើម្បីអោយមានតុល្យភាព។
យើងនឹងជួយអ្នករកឃើញថាតើផ្នែកនៃរាងកាយរបស់អ្នកមួយណា ដែលផ្ទុកទំងន់លើស និងបង្ហាញវិធីដើម្បីកាត់បន្ថយតំបន់ទាំងនោះ។
វិធីសម្គាល់ “កន្លែងលើសជាតិខ្លាញ់” នៅជុំវិញខ្លួនអ្នក។
ការសិក្សាថ្មីមួយបានបង្ហាញថាចង្កេះក្រាស់គឺជាសញ្ញានៃការគាំងបេះដូងឬទឹកនោមផ្អែមដែលអាចកើតមាន។ ខ្លាញ់នៅជុំវិញតំបន់ចង្កេះត្រូវបានគេហៅថាខ្លាញ់ visceral ដែលត្រូវបានរក្សាទុកនៅជុំវិញសរីរាង្គខាងក្នុងសំខាន់ៗរបស់អ្នក។ នោះហើយជាអ្វីដែលធ្វើឱ្យវាមានគ្រោះថ្នាក់។ គ្លីនិកម៉ាយបានបង្ហាញថារាងកាយផ្លែប៉ោមនិងរាងដូចផ្លែបឺរមានទំនោរកាន់តែច្រើនដែលមានបញ្ហាបេះដូងដោយសារតែជាតិខ្លាញ់ដែលអាចមើលឃើញ។
© shutterstock.com © shutterstock.com
រាងផ្លែសារី មានចង្កេះ និងស្មាតូចជាងត្រគាក។ ប្រសិនបើអ្នកមានរាងដូចរាង ផ្លែសារី វាមិនមានន័យថាអ្នកគឺនៅកម្រិតមានគ្រោះថ្នាក់ទេ។ ទោះជាយ៉ាងណាក៏ដោយស្ត្រីដែលមានរាងដូចផ្លែសារីមានទំនោរក្នុងការឡើងទម្ងន់ និងក្លាយជារូបរាងផ្លែប៉ោមជាពិសេសបន្ទាប់ពីអស់រដូវ។
រាងផ្លែប៉ោមមានចង្កេះធំជាងស្មានិងត្រគាក។ នោះគឺជាអ្វីដែលត្រូវជៀសវាង។
រូបរាងផ្លែប៉ោមមានចង្កេះធំជាងស្មានិងត្រគាក។ នោះគឺជារាងដែលត្រូវជៀសវាង។
នៅពេលអ្នកចាប់ផ្តើមធ្វើលំហាត់ប្រាណដោយញ៉ាំរបបអាហារមានជាតិសរសៃខ្ពស់តំបន់ចង្កេះរបស់អ្នកនឹងក្លាយជាផ្នែកមួយនៃផ្នែករាងកាយដំបូងគេដែលបង្ហាញពីលទ្ធផលល្អ។ ទោះយ៉ាងណាក៏ដោយទោះបីជាអ្នកធ្វើលំហាត់ប្រាណច្រើនក៏ដោយអ្នកនឹងមិនឃើញមានអ្វីប្រែប្រួលទេ រហូតទាល់តែអ្នក សម្រកទម្ងន់ទូទៅនោះទេ។ ផ្តោតលើការធ្វើលំហាត់ប្រាណដែលទាក់ទងសរសៃឈាមបេះដូងដូចជាការរត់ និងជិះកង់ មុនពេលត្រៀមខ្លួនហាត់ប្រាណយកដុំពោះ ៦ កង់របស់អ្នក។ កុំភ្លេចថាស្ត្រេសនិងការគេង មិនទៀងទាត់អាចបន្ថែមជាតិខ្លាញ់នៅជុំវិញចង្កេះរបស់អ្នកដែរ។
ទោះបីជាការសម្រកទម្ងន់ជាមួយតួរខ្លួនត្រូវបានគេណែនាំជាទូទៅក៏ដោយ អ្នកអាចទទួលបានអត្ថប្រយោជន៍ពីការកាត់បន្ថយជាតិខ្លាញ់នៅកន្លែងដែលអ្នករំលាយខ្លាញ់ក្នុងផ្នែករាងកាយជាក់លាក់ណាមួយ និងបន្តឹងសាច់ដុំនៅកន្លែងនោះបានដែរ។ ដូចគ្នានេះផងដែរអ្នកប្រហែលជាចង់តេស្ត កម្រិតអាំងស៊ុយលីនរបស់អ្នក បើសិនជារាងកាយអ្នកមានភាពធាត់លើសទម្ងន់។
ការទទួលទានទឹកច្រើន និងបរិភោគអាហារដែលមានជាតិសរសៃខ្ពស់រួមជាមួយការធ្វើលំហាត់ប្រាណ សម្រកទំងន់រាងកាយ ដូចជាកាអាវង់ ការហាត់ទប់លំនឹងខ្លួន ឬការហាត់យោហ្គា អាចជួយបាននៅពេលដែលព្យាយាម កាត់បន្ថយខ្លាញ់ បរិវេណដើមទ្រូងនិងដៃរបស់អ្នក។ ធ្វើការហាត់ប្រាណទាក់ទងនឹងសរសៃឈាមបេះដូង បន្ថែមទៀតដើម្បីបន្តឹងសាច់ដុំរបស់អ្នកអោយមាន តុល្យភាព។
ត្រគាកនិងភ្លៅ
ខ្លាញ់នៅជុំវិញត្រគាកនិងភ្លៅត្រូវបានគេចាត់ទុកថាជាជាតិខ្លាញ់ប្រភេទ subcutaneous fat (ខ្លាញ់នៅក្រោមស្បែក)។ នោះមានន័យថាអាស៊ីតទាំងនេះមិនចូលទៅក្នុងចរន្តឈាម និងបង្កអន្តរាយដល់សរីរាង្គខាងក្នុងដោយការប្រមូលផ្តុំនៅក្រោមស្បែក វា សុវត្ថិភាពជាងខ្លាញ់ចង្កេះបើយើងធ្វើការប្រៀបធៀប។ ការសិក្សាដែលធ្វើឡើងដោយសាកលវិទ្យាល័យ Oxford បង្ហាញថាការមានគូថធំ អាចជួយការពារជំងឺបេះដូងនិងទឹកនោមផ្អែមបាន ព្រោះខ្លាញ់ដែលផ្ទុក នៅភ្លៅ គូថ និងត្រគាកមានអាស៊ីតខ្លាញ់ពីអាហារដែលយើងបរិភោគ។
ការកាត់បន្ថយជាតិខ្លាញ់នៅជុំវិញត្រគាកគឺអាចធ្វើទៅបានតាមរយៈការសម្រកទម្ងន់ពេញមួយរាងកាយ។ ជំនួសអាហារកែច្នៃ និងស្ករជាមួយអាហារស្រស់តាមរដូវនិងស្ករធម្មជាតិ។ នៅពេលដែលរាងកាយរបស់អ្នកស៊ាំនឹងរបបអាហារថ្មី អ្នកនឹងចាប់ផ្តើមដុតបំផ្លាញជាតិខ្លាញ់ដែលផ្ទុកដើម្បីបង្កើតថាមពល។ នោះជាពេលវេលាដ៏ល្អបំផុតដើម្បីចាប់ផ្តើមធ្វើលំហាត់ប្រាណ! អ្នកទំនងជាអាចទទួលបានអត្ថប្រយោជន៍ពីការបណ្តុះបណ្តាលដោយគ្រូលំហាត់ប្រាណបន្ថែម ដែលអាចជួយអ្នកទទួលបាន លទ្ធផលប្រកបដោយប្រសិទ្ធភាព។ សម្រាប់ការហាត់ប្រាណប្រភេទនេះអ្នកនឹងធ្វើលំហាត់ប្រាណរយៈពេលខ្លី តែខ្លាំងខ្លា និងសម្រាកក្នុងរយៈពេលជាក់លាក់ណាមួយ។
ខ្លាញ់ប្រភេទ “ល្អ” ក្នុងរាងកាយ!
មានកោសិកាខ្លាញ់ប្រភេទមួយទៀតដែលត្រូវបានគេស្គាល់ថាជា “កោសិកាខ្លាញ់ពណ៍ត្នោត” ។ អ្នកវិទ្យាសាស្ត្រនៅតែកំពុងស្រាវជា្រវអំពី អាថ៌កំបាំងរបស់វា ប៉ុន្តែកោសិកាខ្លញ់នេះមានសុវត្ថិភាព ហើយវាមានប្រយោជន៍។ ភាគច្រើនវាត្រូវបានរក្សាទុកក្នុងកន្លែងតូចៗ ដូចជាតំបន់ ក ស្មា និងឆ្អឹងកងដែលផ្ទុកទៅដោយជាតិដែកដែលធ្វើអោយវាមាន ពណ៌ត្នោត។
នៅពេលកោសិកាខ្លាញ់ពណ៌ត្នោតរលាយវាបង្កើតកំដៅប៉ុន្តែដោយមិនផលិតការ "ញាក់ញ័រ" ។ នោះមានន័យថានេះជាប្រភេទខ្លាញ់ដែលអ្នកមិនចង់រំលាយ។ ទោះយ៉ាងណាអ្នក អ្នកប្រហែលជាចង់បំលែងខ្លាញ់ពណ៌សរបស់អ្នកទៅជាកោសិកាពណ៌ត្នោតដើម្បីបញ្ចុះទម្ងន់និងដើម្បីទទួលបានរាងស្អាត។ បណ្ឌិត Christian Wolfrum, និយាយថា“ ការបង្កើតជាតិខ្លាញ់ត្នោត ២ អោនអាចជួយដុតបំផ្លាញកាឡូរីរបស់អ្នកបាន ២០% ។
ប្រែសម្រួល៖ Knongsrok
ប្រភព៖ Brightside.me