តើកុមារមិនព្រមបរិភោគបាយ តើគួរធ្វើដូចម្តេច?

មូលហេតុកុមារដែលមិនព្រមបរិភោគបាយ ឬបរិភោគបាយមិនចូលមានច្រើនណាស់ ប៉ុន្តែមូលហេតុ៣យ៉ាងដែលឧស្សាហ៍ជួបប្រទះជាញឺកញាប់នោះមានដូចខាងក្រោម៖

១. កង្វះវីតាមីន

មូលហេតុចម្បងមួយដែលកុមារមិនបរិភោគគឺកង្វះវីតាមីននិងធាតុដាននៅក្នុងខ្លួន ។ ប្រសិនបើកុមារដែលរើសចំនី ឬ ស្អប់ចំនីធ្ងន់ធ្ងរ ជាពិសេសកុមារដែលមិនចូលចិត្តបរិភោគផ្លែឈើនិងបន្លែអាចបណ្តាលឱ្យខ្វះខាតនូវធាតុទាំងនោះ។

40210443_l

២.មុខងារក្រពះពោះវៀនខ្សោយ

មូលហេតុមួយប្រភេទទៀតគឺភាពមិនស្រួលដែលបណ្តាលមកពីប្រតិកម្មនៃក្រពះពោះវៀន បង្ករឲ្យកុមារមិនចង់បរិភោគបាយ។

មុខងារក្រពេះពោះវៀនរបស់ក្មេងខ្សោយ ប្រសិនបើប៉ុន្មានថ្ងៃមុនកុមារជួបដោយចៃដន្យនឹងមូលហេតុណាមួយហើយបង្ករឲ្យទៅជារាគមួល ឈឺពោះជាដើម ហើយថែមទាំងបានប្រើឳសថខ្លះទៀតហើយនោះ មុខងារក្រពះពោះវៀនរបស់កុមារនឹងត្រូវបានរំញោច ហើយបណ្តាលឲ្យចំណង់អាហារធ្លាក់ចុះ ដល់ថ្នាក់មិនចង់បរិភោគបាយទៀតផង។

Graphicstock I Hate A Vegetables Im Not Eating This_ru3vrnDeil E1587986209850

៣. បរិភោគអាហារសម្រន់ច្រើនពេក

មូលហេតុដែលកុមារខ្លះមិនចង់បរិភោគបាយអាចមិនមែនមកពីបញ្ហាសុខភាពផ្ទាល់ខ្លួននោះទេ តែមកពីកត្តាខាងក្រៅ ដូចជា ស្មារតីមិនមូល ឬក៏ជាធម្មតាបរិភោគអាហារសម្រន់ច្រើនពេក ពេលដែលដល់ម៉ោងបរិភោគបាយបែរជាលេបមិនចូលទៅវិញ។

Children Don't Want To Eat Vegetables

ចំពោះបញ្ហាខាងលើ ក្នុងនាមជាឪពុកម្តាយអាចសាកល្បងវិធីដូចខាងក្រោមនេះបាន  ៖

ក. បន្ថែមភាពរីករាយក្នុងការបរិភោគ

ពេលបញ្ចុកបាយកុមារ បន្ថែមនូវភាពធូរស្រាល និង សំដីបែបរស់រវើក បរិភោគងឲ្យមិនត្រឹមតែជាការបរិភោគបាយប៉ុណ្ណោះទេ ហើយត្រូវធ្វើឲ្យពេលវេលា និងវិធីបរិភោគបាយរបស់គាត់ទៅជារឿងគួរឱ្យចាប់អារម្មណ៍។

តាមពិតទៅដំណាក់កាលដែលកុមារធំធាត់អាចជួបនឹងបញ្ហាជាច្រើន អ្វីដែលជាគន្លឹះគឺស្ថិតនៅការដោះសា្រយយ៉ាងដូចម្តេចនោះទេ តែកុំព្យាយាមផ្លាស់ប្តូរអ្វីតាមចិត្តដោយយោងទៅតាមតំរូវការរបស់អ្នកឬកុមារអី ជូនពរឲ្យទារកមានសុខភាពល្អ!

ខ. ជម្រុញចំណង់អាហាររបស់កុមារ

បើកុមារមិនឃ្លានទេប្រាកដណាស់គឺបរិភោគមិនចូលឡើយ ប្រសិនបើឪពុកម្តាយចេះតែបង្ខំកូនឲ្យបរិភោគអាហារនោះ ផ្ទុយមកវិញនឹងបង្ករឲ្យមានលទ្ធផលអវិជ្ជមាន សាកល្បងជម្រុញចំណង់អាហាររបស់កូន ដូចជា៖ បង្កើនកំរិតសកម្មភាពរបស់គាត់ ពេលដែលគាត់ហត់ គាត់នឹងមានអារម្មណ៍ថាឃ្លាន ប្រាកដជាមិនអាចបដិសេធនឹងការបរិភោគឡើយ។

គ. កាត់បន្ថយអាហារសម្រន់ក្រៅពីអាហារចម្បង

ទោះបីជាការផ្តល់អាហារសម្រន់គឺមានលក្ខណៈចាំបាច់មែន ប៉ុន្តែមិនអាចហួសបរិមាណពេកនោះទេ ជាពិសេសគឺអាហារមិនល្អព្យាយាមកុំបរិភោគឲ្យសោះ ទើបជៀសវាងកុំឲ្យទារកព្រោះតែការបរិភោគអាហារសម្រន់ច្រើន បង្ករឲ្យទៅជា “ មានបំផ្លាស់ប្តូរបញ្ច្រាស់” ទៅជាបរិភោគអាហារចម្បងមិនចូលទៅវិញ។

Picky Eaters May Have Psychological Problems, According To Health Study

ឃ. ពេលវេលាបរិភោគបាយទៀតទាត់

ព្យាយាមឲ្យតែដល់ម៉ោងបរិភោគបាយ គ្រួសារទាំងមូលត្រូវមានទម្លាប់មកដល់តុបាយជុំគ្នា ហើយកំណត់ឲ្យកុមារចាំបាច់បរិភោគឲ្យអស់អាហារមួយពេលរបស់ខ្លួន ប្រសិនបើកកុមារបរិភោគមិនអស់ទេ ទោះជាបន្តិចក្រោយមកគេឃ្លានក៏ដោយ ក៏កុំឲ្យអាហារសម្រន់ផ្សេងទៅគេបរិភោគដែរ យូរៗទៅ កុមារនឹងមានទម្លាប់បរិភោគតាមពេលកំណត់ និងបរិមាណកំណត់។

ង. ឲ្យកុមារចូលរួមក្នុងដំណើរការធ្វើម្ហូបជាមួយនឹងយើង

ឧទារហណ៍៖ ការទៅផ្សារទិញបន្លែ ការជួយយួរឥវ៉ាន់ត្រលប់មកផ្ទះ ការលាងបន្លែជាមួយគ្នា ជាដើម ដល់ថ្នាក់អាចសួរពីយោបល់ដែលគាត់ចង់បរិភោគអ្វីទៀតនោះរឹតតែប្រសើរ ហៅកូនឲ្យជួយធ្វើប្អូមជាមួយនឹងអ្នក កូនមិនត្រឹមតែមានអារម្មណ៍ចង់ចូលរួម ទន្ទឹមនឹងនេះក៏អាចឈ្វេងយល់គ្រប់ជំហានមុនពេលធ្វើមុខម្ហូបមួយនេះដែរ រឹតតែចូលចិត្តការបរិភោគបាយមួយនេះទៀត។

Children Don't Want To Eat Vegetables

ច. ចំណាយទឹកចិត្តឲ្យបានច្រើនក្នុងការផ្លាស់ប្តូរពណ៌មុខម្ហូប

នៅក្រោមលក្ខខ័ណ្ឌនៃតុល្យភាពរបបអាហារ ឪពុកម្តាយអាចយកអាហារជាច្រើនប្រភេទមកជំនួសបាយ និង មីដែលបរិភោគជាធម្មតាបាន។ ឧទាហរណ៍៖ មានពេលខ្លះអាចយកដំឡូងបារាំងធ្វើជាម្ហូបចម្បង រួចបន្ថែមបន្ថែខ្លះ ក៏អាចជាអាហារដែលមានជីវជាតិនិងល្អទៀតផង

ឆ. ជ្រើសរើសឧបករណ៍បរិភោគដែលកុមារចូលចិត្ត

កុមារសុទ្ធតែចូលចិត្តរបស់របរសម្រាប់តែខ្លួនឯងផ្ទាល់ ការទិញឧបករណ៍បរិភោគដែលមានរូបភាពគួរឲ្យស្រលាញ់ខ្លះជូនគាត់ អាចលើកកម្ពស់ចំណង់នៃការទទួលទានអាហាររបស់គាត់បាន ប្រសិនបើអាចទិញឧបករណ៍ទាំងនោះជាមួយគាត់ទៀតគឺអាចឈានដល់ប្រសិទ្ធភាពកាន់តែល្អ។

ប្រភព ៖ វេបសាយចំណេះដឹងទូទៅរបស់ប្រទេសចិន (135139.net)

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក