វាស្តាប់ទៅដូចជាចម្លែកប៉ុន្តែរាល់ពេលដែលអ្នកទៅបង្គន់អ្នកមានឱកាសពិនិត្យសុខភាពរបស់អ្នក។ តាមរយៈការពិនិត្យមើលពណ៌នៃទឹកនោមរបស់អ្នក អ្នកអាចដឹងថារាងកាយរបស់អ្នកមានសុខភាពល្អ ឬក៏ចាំបាច់ត្រូវទៅជួបគ្រូពេទ្យ។ ស្តាប់មើលទៅហាក់ដូចជាងាយស្រួលមែនទេ? ឥឡូវនេះអ្នកគ្រាន់តែត្រូវការយល់ដឹងពីហេតុផលដែលអាចកើតមាន (ធ្ងន់ធ្ងរ ឬធម្មតា) នៅពីក្រោយពណ៌នីមួយៗរបស់ទឹកនោម។
យោងតាមគេហទំព័រ Bright Side បានស្រាវជ្រាវអំពីពណ៌ទឹកនោមដែលបង្ហាញពីសុខភាពរបស់យើង និងការណែនាំសម្រាប់អ្វីដែលអ្នកអាចធ្វើបាន។ តើអ្នកធ្លាប់ឃើញទឹកនោមរបស់អ្នកលេចចេញជាពណ៌មួយក្នុងចំណោមពណ៌ទាំងនេះទេ?
ចង់ដឹងកាន់តែច្បាស់សូមអានដោយយកចិត្តទុកដាក់ទាំងអស់គ្នា៖
ចំពោះថ្នាំប្រឆាំងនឹងការរលាកមួយចំនួន (Azulfidine) ថ្នាំព្យាបាលដោយប្រើគីមី និងថ្នាំបញ្ចុះលាមកដែលអាចបណ្តាលឱ្យមានពណ៌ទឹកក្រូច។ ការប្រើប្រាស់វីតាមីន B2 ឬ beta-carotene (ការ៉ុត) ក៏អាចជាហេតុផលដែរ។ ប្រសិនបើអ្នកមិនត្រូវបានប៉ះពាល់នឹងចំណុចណាមួយខាងលើទេ:
- ញ៉ាំទឹកឱ្យបានច្រើន។ ការខះជាតិទឹកអាចបណ្តាលឱ្យទឹកនោមប្រមូលផ្តុំខ្ពស់និងប្រែប្រួលពីពណ៌លឿងចាស់ទៅពណ៌ទឹកក្រូច។ ក្នុងរយៈពេលតែពីរបីម៉ោងវានឹងត្រលប់ទៅជាពណ៌លឿងច្បាស់ធម្មតាវិញ។
- ពិនិត្យភ្នែករបស់អ្នក។ ប្រសិនបើអ្នកសម្គាល់ឃើញថាមានពណ៌លឿងនៅក្នុងភ្នែករបស់អ្នកបន្ទាប់មកទឹកនោមមានពណ៌ទឹកក្រូចអាចជាសញ្ញាបង្ហាញថាថ្លើមរបស់អ្នកដំណើរការមិនល្អទេ។ អ្នកគួរតែធ្វើការណាត់ជួបជាមួយគ្រូពេទ្យជាបន្ទាន់។
វាគួរឱ្យព្រួយបារម្ភណាស់ដែលទឹកនោមប្រែជាពណ៌ក្រហមស្រគាំ ឬពណ៌ផ្កាឈូក ប៉ុន្តែវាមិនចាំបាច់ធ្ងន់ធ្ងរទេព្រោះវាអាចបណ្តាលមកពីអាហារ ឬការប្រើប្រាស់ថ្នាំពេទ្យ។ មុនពេលព្រួយបារម្ភសូមមើលហេតុផលនៅពីក្រោយដែលបណ្តាលឱ្យទឹកនោមមានពណ៌បែបនេះ។
ចំណីអាហារ៖ ប្រសិនបើអ្នកញ៉ាំ ឆៃថាវក្រម ផ្លែប៊ឺរីខ្មៅ ឬ បន្លែ rhubarb នោះអ្នកមិនមានអ្វីត្រូវព្រួយបារម្ភទេ។ សមាសធាតុមួយចំនួនដែលធ្វើឱ្យអាហារទាំងនេះឡើងក្រហមត្រូវបានបញ្ចេញនៅក្នុងទឹកនោមរបស់អ្នកបន្ទាប់ពីប្លោកនោមដំណើរការ។ ជាធម្មតាវានឹងប្រែជាពណ៌ធម្មតាវិញនៅថ្ងៃបន្ទាប់។ ប្រសិនបើវាមិនដូច្នេះទេអ្នកគួរតែទៅជួបគ្រូពេទ្យ។
ថ្នាំពេទ្យ៖ ថ្នាំអង់ទីប៊ីយូទិចមួយចំនួន (ដូចជា Rifadin និង Rimactane) ដែលត្រូវបានប្រើដើម្បីព្យាបាលជំងឺរបេងអាចធ្វើអោយទឹកនោមប្រែជាក្រហមស្រគាំ។ ថ្នាំ Phenazopyridine ដែលត្រូវបានប្រើដើម្បីព្យាបាលការរលាកបំពង់ទឹកនោម និងថ្នាំបញ្ចុះលាមកដែលមានសារធាតុសេណាក៏អាចជាមូលហេតុដែលធ្វើឱ្យទឹកនោមមានពណ៌ផ្កាឈូកផងដែរ។
ឈាម៖ ឈាមនៅក្នុងទឹកនោមរបស់អ្នកអាចជាសញ្ញាមួយនៃការឆ្លងមេរោគលើផ្លូវទឹកនោម ជំងឺតំរងនោម មហារីក ឬដុំមហារីក ឬបញ្ហាប្លោកនោម ឬគ្រួសក្នុងតំរងនោម។ ប្រសិនបើអ្នកឃើញកំណកឈាម ឬជាលិការផ្សេងទៀតនៅក្នុងទឹកនោមអ្នកត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់។ អ្នកឯកទេសសង្កត់ធ្ងន់ថានេះជាករណីកម្រ ប៉ុន្តែមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញទេជាពិសេសចំពោះស្ត្រី ខណៈដែលពួកមករដូវប្លែកខុសធម្មតា។
វាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលឃើញទឹកនោមប្រែជាពណ៌បៃតង ឬពណ៌ខៀវ ប៉ុន្តែវាកម្រណាស់ហើយអាចបណ្តាលមកពី៖
អាហារ៖ បរិភោគអាហារដែលមានសារធាតុពណ៌ ឬបន្លែទំពាំងបារាំង។ គ្មានអ្វីដែលត្រូវព្រួយបារម្ភទេ។ តម្រង់នោមនឹងសម្អាតក្នុងរយៈពេល ១ ឬ ២ ថ្ងៃ។
ការប្រើថ្នាំពេទ្យ៖ ថ្នាំពេទ្យមួយចំនួន (ដូចជា Amitriptyline Indomethacin និង Propofol) អាចបណ្តាលឱ្យមានការផ្លាស់ប្តូរពណ៌ទឺកនោមផងដែរ។
ការយកចិត្តទុកដាក់៖ ប្រសិនបើអ្នកមិនបានប៉ះពាល់ទៅនឹងចំណុចណាមួយខាងលើទេ នោះអ្នកគួរតែទៅជួបគ្រូពេទ្យ។ ពណ៌បៃតងអាចជាសញ្ញានៃការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោមដ៏កម្រមួយដែលបណ្តាលមកពីបាក់តេរី Pseudomonas ។ វាក៏អាចបង្កឱ្យមានគ្រួសក្នុងតំរងនោមដែរ។
ប្រសិនបើទឹកនោមរបស់អ្នកមានពណ៌ត្នោតវាអាចជាសញ្ញានៃការបាត់បង់ជាតិទឹក។ ក្នុងចំណោមអាហារដែលអាចបង្វែរទឹកនោមរបស់អ្នកមានពណ៌ត្នោតមាន បន្លែ rhubarb និងសណ្តែកហ្វាវ៉ា។ វាកាន់តែប្រសើរប្រសិនបើអ្នកទៅពិនិត្យជាមួយគ្រូពេទ្យបើសិនជាអ្នកញ៉ាំទឹកច្រើនហើយប៉ុន្តែពណ៌មិនបាត់ទេនោះ។ ទឹកនោមពណ៌ត្នោតអាចបង្ហាញពីបញ្ហាថ្លើម និងតម្រងនោមរបស់អ្នក។
ការយកចិត្តទុកដាក់៖ ប្រសិនបើទឹកនោមពណ៌ត្នោតរបស់អ្នកត្រូវបានអមដោយការឈឺពោះ ឡើងរោលកន្ទួល និងឈឺភ្លាម នោះវាមានលទ្ធភាពខ្ពស់នៃបញ្ហាការបន្តពូជ។ ដូចគ្នានេះផងដែរ ឈាមលេចឡើងជាពណ៌ត្នោតនៅពេលដែលវាបែកជាដុំតូចៗ ហើយនេះអាចជាសញ្ញានៃស្ថានភាពកានតែធ្ងន់ធ្ងរដូចជាពកសាច់ដុំ។
ទឹកនោមឡើងពពុះខ្លាំងពីពេលមួយទៅពេលមួយទៀតវាអាចជារឿងធម្មតាហើយជាធម្មតាដោយសារល្បឿននៃការនោមរបស់យើង។ ប៉ុន្តែប្រសិនបើវានៅពពុះខ្លាំងហើយគួរឱ្យកត់សម្គាល់ជាងមុនអ្នកគួរតែទៅជួបគ្រូពេទ្យ។
ឡើងពពុះខ្លាំង អន្ធិលៗអាចជាសញ្ញានៃប្រូតេអ៊ីននៅក្នុងទឹកនោមរបស់អ្នក ហើយនេះត្រូវការការវាយតម្លៃពីអ្នកជំនាញព្រោះថាចំនួនកើនឡើងអាចជាសញ្ញានៃបញ្ហាតម្រងនោមធ្ងន់ធ្ងរ។
ប្រសិនបើទឹកនោមរបស់អ្នកមានសភាពថ្លា វាគឺជាសញ្ញាបង្ហាញថាអ្នកបានញ៉ាំទឹកច្រើនពេក។ នេះអាចបណ្តាលឱ្យមានហានិភ័យជាក់លាក់ដែលសំខាន់បំផុតគឺការរំលាយអំបិលនៅក្នុងខ្លួន។ នេះអាចបង្កើតអតុល្យភាពគីមីដែលមានបញ្ហានៅក្នុងខ្លួន។ អ្នកគួរពិចារណាញ៉ាំទឹកល្មមគ្រប់គ្រាន់បានហើយ។
ពណ៌ទាំងនេះមានន័យថាអ្នកមិនចាំបាច់ព្រួយបារម្ភទេ។ ជាធម្មតាទឹកនោមរបស់អ្នកគួរតែជាពណ៌មាសស្រាល។ ពណ៌លឿងស្រាលបង្ហាញពីតុល្យភាពល្អរវាងការខ្វះនិងលើសជាតិទឹក។ ទឹកនោមដែលប្រមូលផ្តុំកាន់តែច្រើនគឺជាសញ្ញាមួយដែលអ្នកត្រូវការទឹកបន្ថែម។ គ្រាន់តែចងចាំពីគោលការណ៍ចំបងមួយ: ប្រសិនបើទឹកនោមមានពណ៌ទាំងបីនេះ - ល្អសម្រាប់អ្នក!
តើអ្នកធ្លាប់យកចិត្តទុកដាក់ចំពោះពណ៌ទឹកនោមរបស់អ្នកទេ? តើអ្នកមានអារម្មណ៍ប្លែកនៅពេលពិនិត្យទៅលើទឹកនោមរបស់អ្នកទេ? ស៊ែរចែករំលែក និងផ្តល់មតិយោបល់ខាងក្រោម៕
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ Brightside