មួយរយៈនេះមានការល្បីល្បាញតៗគ្នាពាក់ព័ន្ធនឹងការលាយទឹកក្តៅអ៊ុនៗ អំបិល ក្រូចឆ្មារ និងរូបភាពលូកដៃចូលទៅសំអាតជ្រៅដល់ខាងក្នុង សូមចែករំលែកថាសូមបញ្ឈប់ជាបន្ទាន់បើមិនចង់ឱ្យតំបន់នោះឆ្លងរោគរលាកកើតដំបៅនោះទេ។
នោះដោយសារតែតំបន់ប្រដាប់ភេទនារីចែកចេញពី២តំបន់ គឺតំបន់ខាងក្រៅមាត់ស្បូន និងតំបន់ខាងក្នុង ហើយតំបន់ខាងក្នុងមិនចាំបាច់ត្រូវការលាងសំអាតដោយទឹកក្តៅ ឬសាប៊ូ ឬទឹកអំបិលអីទាំងអស់ តំបន់ខាងក្នុងមានប្រព័ន្ធសម្លាប់មេរោគស្វ័យប្រវត្តិរួចហើយ។
ដោយឡែកតំបន់ខាងក្រៅវិញទើបគួរលាងសំអាតដោយសាប៊ូឯកទេសល្អៗ មិនមែនយកសាប៊ូដុសមុខ ដុសខ្លួន សាប៊ូកក់សក់ទៅលាងបាននោះទេ។ អ្វីដែលសំខាន់សម្រាប់តំបន់ពិសេសនារីគឺការរក្សាតុល្យភាព pH ចន្លោះ 4-4.5 ដើម្បីការពារអនាម័យ និងសម្លាប់បាក់តេរី។
ដោយឡែកអំបិលមានpH 7 ក្រូចឆ្មារមាន pH 2 Baking Soda មាន pH 8.5 ដូច្នេះមិនអាចយកទៅលាងសំអាតលូកជ្រៅតាមការល្បីល្បាញបានទេ នឹងធ្វើឱ្យស្ងួត រលាក ដាច់រលាត់ ដំបៅខ្ទុះ និងអាចបង្ករជាមហារីកបាន។ ដូច្នេះគួរប្រើទឹកអនាម័យល្អៗ គុណភាពខ្ពស់ ដែលគួរឱ្យខាងបុរសជាស្វាមីប្រើដូចគ្នាសម្រាប់អ្នកមានគ្រួសារ៕
Credit : Couple&FamilyNana