ពីមួយថ្ងៃទៅមួយថ្ងៃមនុស្សទូទាំងពិភពលោកកំពុងស្វែងរកវិធីដែលមានប្រសិទ្ធភាពបំផុតដើម្បីធ្វើឱ្យស្បែករបស់ពួកគេនៅក្មេង និងស្រស់ស្អាត។ អ្នកឯកទេសខាងគ្រឿងសំអាងផ្តល់ជូននូវវិធីជាច្រើន ដើម្បីធ្វើឱ្យស្បែករបស់យើងមានភាពស្រស់ស្អាត។
នៅប្រទេសផ្សេងៗទៀតមនុស្សមានទម្លាប់ផ្ទាល់ខ្លួនដើម្បីថែសុខភាព និងសម្រស់។ ជាសំណាងល្អមានរូបមន្តប្លែកៗជាច្រើនដែលអាចជួយក្នុងការកែខៃសម្រស់របស់យើងឱ្យល្អស្អាតឡើងវិញ។
គ្រឿងផ្សំដែលអ្នកត្រូវការ:
- ក្រូចឆ្មាស្រស់ ១ ផ្លែ
- ទឹកឃ្មុំ ២ទៅ៣ ស្លាបព្រា
- កន្សែងស្អាត ១
របៀបធ្វើ:
- ចិតក្រូចឆ្មាហើយច្របាច់លាយជាមួយនឹងទឹកឃ្មុំ។
- ប្រសិនបើស្បែករបស់អ្នកស្តើងងាយរងគ្រោះ សូមណែនាំឱ្យបន្ថែមទឹកស្អាតបន្តិចចូលទៅក្នុងល្បាយដែលបានលាយ។
របៀបប្រើ:
- លាបល្បាយដែលបានផ្សំរួចលើផ្ទៃមុខរបស់អ្នក។
- រង់ចាំរហូតទាល់តែល្បាយដែលលាបលើផ្ទៃមុខស្ងួត ហើយបន្ទាប់មកលាងសម្អាតចេញជាមួយទឹកត្រជាក់។
- ធ្វើបែបនេះជាទៀងទាត់រៀងរាល់មួយសប្តាហ៍ម្តង។
លទ្ធផលទទួលបាន:
- ផ្ទៃមុខស្រស់ថ្លា
- ស្បែកមុខរលោង និងមានសុខភាពល្អដោយសារវីតាមីន C និង E។
- ស្បែកមុខតឹងណែន និងស្បែកមុខក្មេងជាងវ័យដោយសារសារជាតិ flavonoids ដែលមាននៅក្នុងផ្លែក្រូច។
គ្រឿងផ្សំដែលអ្នកត្រូវការ:
- ការ៉ុត ១
- ទឹកឃ្មុំ ២ ស្លាបព្រា
របៀបធ្វើ:
- ចិតសម្បក កាត់ការ៉ុតជាដុំតូចៗ និងលាងឱ្យបានស្អាត។
- ដាក់ការ៉ុតដែលកាត់រួចចូលទៅក្នុងម៉ាស៊ីនក្រឡុក។
- ពេលក្រឡុករួចហើយយកល្បាយនៃទឹកក្រឡុកនេះបន្ថែមទឹកឃ្មុំហើយកូរលាយថ្នមៗរហូតសប់។
របៀបប្រើ:
- លាបល្បាយលើផ្ទៃមុខរបស់អ្នក។
- រង់ចាំរយៈពេល ២០ នាទី។
- លាងសម្អាតចេញជាមួយទឹកស្អាត។
- ធ្វើបែបនេះម្តងទៀតពីរដងក្នុងមួយសប្តាហ៍។
លទ្ធផលទទួលបាន:
- ស្បែកមានសុខភាពល្អដោយសារប្រភពជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់។
- ការកាត់បន្ថយភាពចាស់មុនអាយុ និងស្បែកមុខស្រស់ថ្លា គ្មានស្នាមជ្រីញជ្រួញ។
សូកូឡាខ្មៅមានភាពល្បីល្បាញដោយសារសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការទទួលទានសូកូឡាខ្មៅនៅពេលព្រឹកអាចយកជាតិពុលចេញពីរាងកាយរបស់អ្នកដែលជាហេតុធ្វើឱ្យស្បែករបស់អ្នកមានសុខភាពល្អ និងក្មេងជាងវ័យ កាត់បន្ថយការលេចចេញស្នាមជ្រីវជ្រួញថ្មីៗ។
រូបមន្តដែលបានរៀបរាប់ខាងលើគ្រាន់តែជាចំណែកតូចមួយនៃសកលលោកទាំងមូលដែលសំបូរដោយអាថ៌កំបាំងសុខភាព និងសម្រស់។ ទោះជាយ៉ាងណាក៏ដោយអ្វីដែលមានប្រយោជន៍បំផុតគឺភាពរីករាយ និងសម្រាកលំហែដើម្បីជៀសវាងពីស្នាមជ្រួញនៅលើមុខរបស់អ្នក៕
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ Brightside