ផ្លែល្ហុង គឺជាប្រភេទផ្លែឈើ ដែលមិនសូវជាចំណូលចិត្តរបស់មនុស្សជាច្រើន ដោយសារតែវាមានរសជាតិមិនសូវឆ្ងាញ់ និងមានរូបរាងមិនសូវល្អនោះទេ តែយ៉ាងណាការពិតទៅផ្លែឈើមួយនេះ ត្រូវគេដឹងថាសម្បូរទៅដោយសារសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែជាច្រើនមុខ ជួយដល់សុខភាពច្រើនយ៉ាងទាំងខាងក្នុង និងសុខភាពស្បែកខាងក្រៅទៀតផង។
យ៉ាងណាក្តី ទោះបីជាការទទួលទានស្រស់ៗមិនសូវឆ្ងាញ់ និងមិនសូវមានរសជាតិ ការច្នៃល្ហុងទុំ ធ្វើជាភេសជ្ជៈមិនត្រឹមតែមានរសជាតិឆ្ងាញ់ ថែមទាំងជំនួយដល់សុខភាពជាច្រើនស្ទើរតែមិនគួរឱ្យជឿ។
តោះមកដឹងពីវិធីធ្វើភេសជ្ជៈពីផ្លែល្ហុងទុំ និងគុណប្រយោជន៍សុខភាពជាច្រើនដូចខាងក្រោម៖
#វិធីធ្វើភេសជ្ជៈពីល្ហុងទុំ
គ្រឿងផ្សំ
-ល្ហុងទុំ ៥០០ ក្រាម
-ទឹកក្រូចច្របាច់ស្រស់ ១កែវ
-ទឹកក្រូចឆ្មារស្រស់ ៣ ស្លាបព្រាបាយ
-ទឹកឃ្មុំ ១ ស្លាបព្រាបាយ
វិធីធ្វើ៖ យកគ្រឿងផ្សំខាងលើក្រឡុកចូលគ្នាឱ្យហ្មត់ រួចទទួលទានជាការស្រេច។
#គុណប្រយោជន៍
១. ការពារ និងព្យាបាលមហារីក៖ វីតាមីន និងសារធាតុពិេសសៗដែលមាននៅក្នុងទឹកល្ហុងជួយការពារ និងបង្ការការដុះឡើងនូវដុំសាច់អាក្រក់ ដែលបង្ករជាមេរោគមហារីក។
២. ជំនួយស្បែក៖ ទឹកមួយកែវនេះជំនួយសុខភាពពីខាងក្នុង ជួយធ្វើឱ្យស្បែកហ្មត់ ភ្លឺរលោងពីខាងក្នុង ពិសេសការពារ និងព្យាបាលការកកើតមុន រួមទាំងបញ្ហាស្បែកមុខផ្សេងៗជាច្រើនមុខ។
៣. ជំនួយក្រពះពោះវៀន៖ សារធាតុពិសេសនៅក្នុងល្ហុង សម្បូរទៅដោយជាតិកាកសរសៃហ្វៃបឺ ដែលជំនួយដល់ការរំលាយអាហារឱ្យល្អជាងមុន ល្អបំផុតសម្រាប់សុខភាពក្រពះ និងពោះវៀន។
៤. ជំនួយបេះដូង៖ សម្បូរសារធាតុសំខាន់ៗ អាចការពារការឡើងសម្ពាធឈាម និងបង្ការការកើតជំងឺដាច់សរសៃឈាមខួរក្បាល រួមទាំងបញ្ហាជំងឺបេះដូងបានច្រើនយ៉ាងទៀត។
៥. ព្យាបាលបញ្ហារដូវមិនទៀង៖ ការទទួលទានទឹកល្ហុងនេះ អាចជួយឱ្យស្ត្រីមានសុខភាពល្អ និងព្យាបាលការមករដូវមិនទៀងទាត់ទៀតផង។
៦. ជួយឱ្យប្រព័ន្ធការពាររាងកាយ៖ ការទទួលទានទឹកល្ហុង១ថ្ងៃជារៀងរាល់ថ្ងៃ អាចជួយការពារបញ្ហារលាករាងកាយ បញ្ហាផ្លូវដង្ហើម ពិសេសជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំការពាររាងកាយកាន់តែរឹងមាំ ជួយព្យាបាលបញ្ហាគ្រុនក្តៅ ការពារជំងឺផ្តាសាយ និងបង្ការការកើតជំងឺផ្សេងៗជាច្រើនមុខទៀត។
៧. ជួយសម្រកទម្ងន់៖ ល្ហុងមានជាតិកាឡូរីទាប សម្បូរជាតិកាកសរសៃហ្វៃបឺ ធ្វើឱ្យរាងកាយមានថាមពល រក្សារាងឱ្យស្វែលស្អាត និងគ្រប់គ្រងទម្ងន់ ជួយដល់អ្នកដែលធាត់ចង់សម្រកទម្ងន់ទៀតផង៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក